20/08/2026 - 05:46

គ្រាប់​ពូជ​បញ្ញា​កំ​ពុង​បាន​បណ្ដុះ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ទោះ​បី​ជា​គ្រួ​សារ​មាន​ជីវ​ភាព​ខ្វះ​ខាត​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ប្អូន​កាវ​ធី​ប៊ិចភឿង សិស្ស​ថ្នាក់​ទី​ ១០A១ នៃ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់ភូ​ នៅ​ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ រហូត​សម្រេច​បាន​កិត្តិ​នាម​សិស្ស​រៀន​ពូ​កែ​ ១០ ឆ្នាំ​ជា​បន្ត​បន្ទាប់​ ព្រម​ទាំង​ក្លាយ​ជា​សិស្ស​គំ​រូ​ឆ្នើម​បាន​មិត្ត​ភក្តិរៀន​សូ​ត្រ​និង​យក​តម្រាប់​តាម​។

ប្អូន​កាវ​ធី​ប៊ិចភឿងជា​សិស្ស​គំ​រូ​ជម្នះ​ការ​លំ​បាក​រៀន​ពូ​កែ​។

កើតក្នុង​គ្រួ​សារ​ក្រី​ក្រ​ គ្មាន​ដី​បង្ក​បង្កើន​ផល​ ឪ​ពុក​ម្តាយ​របស់​ភឿងបាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​រាល់​ថ្ងៃ​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ និង​ដើម្បី​ឱ្យ​ភឿងមាន​ឱ​កាស​បាន​ទៅ​សា​លា​រៀន​ដូច​មិត្ត​ភក្តិឯ​ទៀត​។ ដោយ​ឃើញ​ឪ​ពុក​ម្តាយ​លំ​បាក​ខ្លាំង​ ភឿង ធ្លាប់​គិត​ចង់​ឈប់​រៀន​ដើម្បី​ជួយ​សម្រាល​បន្ទុក​សេដ្ឋ​កិច្ច​គ្រួ​សារ​ ប៉ុន្តែ​នៅ​ពេល​បាន​ឪ​ពុក​ម្តាយ​ គ្រូ​បង្រៀន​ និង​មិត្ត​ភក្តិលើក​ទឹក​ចិត្ត​ ប្អូន​ក៏​បន្ត​ដំ​ណើរ​ស្វែង​រក​ចំ​ណេះ​ដឹង​តទៅ​ទៀត​។ អាច​និយាយ​បាន​ថា​ ការ​លំ​បាក​នឿយ​ហត់​របស់​ឪ​ពុក​ម្តាយ​បាន​ក្លាយ​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​យ៉ាង​ធំ​ធេង​ ជំ​រុញ​ឱ្យ​ភឿងខិត​ខំ​ពុះ​ពារ​រៀន​សូត្រ​រហូត​ទទួល​បាន​លទ្ធ​ផល​ជា​សិស្ស​ពូ​កែ​ ១០ ឆ្នាំ​បន្ត​បន្ទាប់​។ ក្រៅ​ពី​នោះ​ ភឿងក៏​ជា​សិស្ស​សកម្ម​លេច​ធ្លោ​ក្នុង​ការ​ចូល​រួម​ចលនា​នា​នា ​ដែល​សា​លា​រៀន​ សម្ព័ន្ធ​យុវ​ជន​និង​ថ្នាក់​រៀប​ចំ​ឡើង​ផង​ដែរ​។

ចែក​រំលែក​អំ​ពី​ក្តី​ស្រមៃ​ ភឿងបាន​រៀប​រាប់​៖ “ប្អូន​នឹង​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​តប​ស្នង​សគុណ​ ចិញ្ចឹម​បី​បាច់​របស់​ឪ​ពុក​ម្តាយ​ និង​ការ​ប្រ​ដៅ​ទូ​ន្មាន​របស់​លោក​គ្រូ​អ្នក​គ្រូ​។ ប្អូន​ប្រាថ្នា​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ ដើម្បី​បង្រៀន​ដល់​កុមារ​ក្រី​ក្រ​ ជួយ​ឱ្យ​ប្អូន​ៗ មាន​ឱ​កាស​រៀន​សូ​ត្រ​និង​សម្រេច​ក្តី​ប្រាថ្នា​”។ តាម​ប្រ​សាសន៍​លោក​គ្រូ​ ស៊ើង​ថា​ គ្រូ​ប្រ​ចាំ​ថ្នាក់​ ១០A១ ជីវ​ភា​ពលំ​បាក​មិន​បាន​ធ្វើ​ឱ្យ​ភឿងបោះ​បង់​ការ​សិក្សា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ប្អូន​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​រៀន​សូ​ត្រ​ និង​ការ​រស់​នៅ​។ ក្នុង​ដំ​ណើរ​ការ​សិក្សា​ ភឿងតែង​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​ល្អ​ប្រ​សើ​រ ជា​ពិ​សេស​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ២ លើ​វិញ្ញាសា​ភា​សា​ខ្មែរ​ក្នុង​ការ​ប្រឡង​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​ ឆ្នាំ​សិក្សា​២០២៤-២០២៥។

លោក​គ្រូ​ យឿង​សា​ផល​ ចាង​ហ្វាង​សា​លា​ ឱ្យ​ដឹង​៖ “ប្អូន​កាវ​ធី​ប៊ិចភឿង ជា​សិស្ស​ស្ដាប់​បង្គាប់​ ដឹង​គុណ​និង​មាន​ការ​គួរ​សម​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ជុំ​វិញ​ខ្លួន​។ ក្នុង​ការ​រៀន​សូ​ត្រ​ ភឿងតែង​សកម្ម​ក្នុង​ការ​ស្វ័យ​សិក្សា​ និង​ស្វ័យ​ហ្វឹក​ហ្វាត់​ ព្រម​ទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​និង​ការ​ចលនា​នា​នា​ដែល​សា​លា ​និង​ថ្នាក់​រៀប​ចំ​ឡើង​។ ពិ​សេស​នៅ​ក្នុង​ឆ្នាំ​សិក្សា​កន្លង​ ភឿងបាន​នាំ​យក​ស្នា​ដៃ​យ៉ាង​ខ្ពង់​ខ្ពស់​ជូន​សា​លា​រៀន​នៅ​ក្នុង​ការ​ប្រឡង​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​”។

មាន​តែ​ការ​ខំ​រៀន​ឱ្យ​បាន​ពូ​កែ​ប៉ុណ្ណោះ​ ទើប​ជា​វិធី​តប​គុណ​ដ៏​សក្តិ​សម​ចំ​ពោះ​ការ​លំ​បាក​ ដំណក់​ញើស​និង​ការ​រំ​ពឹង​ទុក​របស់​ឪ​ពុក​ម្តាយ​។ ដោយ​យល់​ច្បាស់​អំ​ពី​ចំ​ណុច​នេះ​ កាន់​តែ​ធ្វើ​ឱ្យ​ភឿងមាន​កម្លាំង​ចិត្ត ​និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​បន្ថែម​ទៀត​ក្នុង​ការ​រៀន​សូ​ត្រ​។ ជា​មួយ​នឹង​ឆន្ទៈ​និង​ភាព​ឧស្សា​ហ៍ព្យា​យាម​ទាំង​នេះ​ ជឿ​ជាក់​ថា​ ភឿងនឹង​បន្ត​ជម្នះ​រាល់​ការ​លំ​បាក​ សាក​ល្បង​ខាង​មុខ​ ដើម្បី​ឈាន​ទៅ​សម្រេច​បំ​ណង​ប្រាថ្នា​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​៕

       ថាញ​វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ