13/08/2026 - 08:44

ជំ​រុញ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​ 

ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច​នា​ពេល​កន្លង តែង​បាន​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​នៅ​ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព។ ក្នុង​នោះ កុមារ​និង​ជន​រួម​ជាតិ​ខ្មែរ​គឺ ជា​មុខ​សញ្ញា​ដែល​ទទួល​បាន​អា​ទិ​ភាព​ជា​ច្រើន តាម​រយៈ​កម្ម​វិធី​និង​គម្រោង​នា​នា​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​សុខា​ភិ​បាល។

ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ជួយ​រំលែក​បន្ទុក​ដល់​គ្រួ​សារ​ក្រី​ក្រ​ជន​រួម​ជាតិ​ខ្មែរ​នៅ​សង្កាត់​វិញ​ភឿក ពេល​មាន​ជំងឺ​តម្កាត់។

អាច​ឃើញ​ថា គោល​ន​យោ​បាយ​គាំ​ទ្រ​មួយ​ក្នុង​ចំ​ណោម​គោល​នយោ​បាយ​នា​នា ដែល​បក្ស​និង​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក គឺ​ការ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ។ គោល​ន​យោ​បាយ​នេះ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ពារ និង​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​សង្កាត់​វិញ​ភឿក​នា​ពេល​កន្លង។

ចំ​ពោះ​គ្រួ​សារ​ជា​ច្រើន​ដែល​មាន​ជីវ​ភាព​លំ​បាក ជំងឺ​ធ្ងន់​ធ្ងរ​មិន​ត្រឹម​តែ​ជា​ការ​ព្រួយ​បា​រម្ភ​អំ​ពី​សុខ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​បន្ទុក​ធ្ងន់​អំ​ពី​ប្រាក់​កាស​ផង។ ក្នុង​ស្ថាន​ភាព​នេះ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល  មិន​ត្រឹម​តែ​ជួយ​រំលែក​បន្ទុក​ថ្លៃ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា “ពោង​សង្គ្រោះ​ជីវិត​បន្ទាន់” ជួយ​ឱ្យ​ប្រ​ជា​ជន​ក្រី​ក្រ​ជា​ច្រើន​ទទួល​បាន​សេ​វា​សុខា​ភិបាល​ទាន់​ពេល​វេលា។ ជា​ករ​ណី មួយ​ក្នុង​ចំ​ណោម​ករ​ណី​ដូច្នោះ គឺ​លោក​ហ្វិញ​វឿង ប្រ​ជា​ជន​នៅ​សង្កាត់​វិញ​ភឿក ចែក​រំលែក៖ “ធ្វើ​ស្រែ ចម្ការ​ជា​ច្រើន​ឆ្នាំ​មក​ចំ​ណូល​មិន​ទៀង​ទាត់ ជីវ​ភាព​លំ​បាក​ណាស់ ហើយ​ពេល​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​សម្ពាធ​ឈាម​ខ្ពស់ ពេល​ទៅ​ពិ​និត្យ និង​ទិញ​ថ្នាំ​ម្តងៗ បង់​ប្រាក់​កាស​ច្រើន។ ប៉ុន្តែ​ដោយ​បាន​រដ្ឋ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ខ្ញុំ​លែង​ព្រួយ​បា​រម្ភ​លើ​ការ​ចំ​ណាយ​នោះ​ទៀត”។

ទន្ទឹម​នឹង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ការវិ​និយោគ​និង​បំ​ពាក់​មូល​ដ្ឋាន​សម្ភារៈ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ពិ​និត្យ​និង​ព្យា​បាល ជំងឺ​ជូន​ជន​រួម​ជាតិ ទទួល​បាន​ការវិ​និយោគ​ជា​បន្ត​បន្ទាប់។ តាម​ប្រ​សាសន៍ លោក​វេជ្ជ​បណ្ឌិត ឯក​ទេស​កម្រិត I លឺវ​វ៉ាំង​អ៊ុយ នា​យក​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​វិញ​ភឿក មក​ដល់​ពេល​នេះ ដំ​ណាក់​បាន​បំ​ពាក់​ឧប​ករណ៍ ថ្នាំ​ព្យា​បាល និង​គ្រែ​ពេទ្យ​បាន​គ្រប់​គ្រាន់ រួម​ជា​មួយ​កង​ជួរ​គ្រូ​ពេទ្យ និង​វេជ្ជ​បណ្ឌិត ដែល​មាន​ឯក​ទេស​ច្បាស់​លាស់ ជា​ជំ​ហ៊ានៗ​ឆ្លើយ​តប​តាម​តម្រូវ​ការ​ការ​ពា​រនិង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៦ ដំ​ណាក់​បាន​ទទួល​អ្នក​មក​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជាង ៣.០០០ លើក​នាក់; ការ​ពិ​និត្យ​នៅ​តាម​សហ​គមន៍​ចំ​នួន ២.៤៨០ លើក ក្នុង​នោះ ការ​ពិ​និត្យ​ជំងឺ​តាម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល មាន​ចំ​នួន ២.៥៨១ លើក​នាក់; អត្រា​សម្រេច​និង​រក្សា​បាន​នូវ​បទ​ដ្ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល​ឈាន​ដល់ ៩៥%...។

គុណ​ភាព​នៃ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​តាម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​សេ​វា​សុខា​ភិបាល បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព ជា​ពិ​សេស​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន បាន​ពង្រឹង និង​កែ​លម្អ​ជា​ប្រ​ចាំ។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន ជា​ជំ​ហានៗ​ក្លាយ​ជា​អា​សយ​ដ្ឋាន​សុខា​ភិ​បាល​គួរ​ឱ្យ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ៕

                                 ថាញ​វ៉ាង​ - ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ