13/08/2026 - 08:44

សា​លា​មធ្យម​សិក្សា​បា​លី-ខ្មែរ​ 

បន្ទាប់​ពី​ខេត្ត​វិញ​ឡុង បាន​បង្កើត​ឡើង​ដោយ​បញ្ចូល​ខេត្ត​ទាំង ៣ គឺ វិញ​ឡុង​ ត្រា​វិញ​និង​បេន​ត្រែ ចូល​ជា​ខេត្ត​តែ​មួយ​ សា​លា​មធ្យម​សិក្សា​បា​លី​–ខ្មែរ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​វិញ​ឡុង បាន​បន្ត​ជ្រើស​រើស​សិស្ស​ចូល​រៀន​ថ្នាក់​ទី ១០ សម្រាប់​ឆ្នាំ​សិក្សា ២០២៦​–២០២៧។ ការ​ជ្រើស​រើស​សិស្ស​លើក​នេះ មិន​ត្រឹម​តែ​ជា​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​បង្ក​ឱ​កាស​ឱ្យ​សម​ណ​សិស្ស​និង​សិស្ស​ជន​ជាតិ​ខ្មែរ​បាន​សិក្សា​ហ្វឹក​ហាត់ ព្រម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​អក្សរ​សាស្រ្ត​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។

 សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ កំ​ពុង​ត្រៀម​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៦​–២០២៧។

អនុ​វត្ត​តាម​ផែន​ការ​ឆ្នាំ​សិក្សា​ថ្មី ២០២៦​–២០២៧ សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ បាន​បញ្ចប់​ការ​ជ្រើស​រើស​សិស្ស​ចូល​រៀន​ថ្នាក់​ទី ១០ សម្រាប់​សម​ណ​សិស្ស​និង​សិស្ស​ជា​ជន​ជាតិ​ខ្មែរ ដែល​មាន​សៀវ​ភៅ​គ្រួ​សារ​អចិន្ត្រៃយ៍​នៅ​ខេត្ត​វិញ​ឡុង។ ឆ្នាំ​សិក្សា​នេះ សា​លា​ជ្រើស​រើស ២ ថ្នាក់ មាន​សិស្ស​សរុប ៨០ អង្គ​និង​រូប ក្នុង​មួយ​ថ្នាក់​មាន ៤០ អង្គ​និង​រូប។ សិស្ស​ដែល​បាន​ជ្រើស​រើស គឺ​សម​សិស្ស​និង​សិស្ស​ជន​ជាតិ​ខ្មែរ ដែល​មាន​សញ្ញា​បត្រ​មធ្យម​សិក្សា​មូល​ដ្ឋាន​និង​មាន​សញ្ញា​បត្រ​ពុទ្ធិក សិក្សា​បឋម​ភូមិ។ ការ​ជ្រើស​រើស​អនុ​វត្ត​តាម​វិធី​ពិ​និត្យ ជម្រើស​ស្រប​តាម​បទ​ប្បញ្ញត្តិ។ បន្ទាប់​ពី​បញ្ចប់​ការ​ជ្រើស​រើស សិស្ស​ដែល​ជាប់​ជម្រើស​ត្រៀម​លក្ខណៈ​ចូល​រៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២៦​–២០២៧។

លោក​លឺមសុរន្តរ៍ ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បា​លី  ខ្មែរ មាន​ប្រ​សាសន៍​ថា សិក្ខា​កាម​ដែល​សិក្សា​នៅ​សា​លា ទទួល​បាន​របប​គោល​ន​យោ​បាយ​របស់​រដ្ឋ សម្រាប់​សម​ណ​សិស្ស​និង​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន។ ក្នុង​អំ​ឡុង​ពេល​សិក្សា​សិក្ខា​កាម​បាន​រៀប​ចំ​កន្លែង​ស្នាក់​នៅ​និង​ឧបត្ថម្ភ​ការ​ហូប​ចុក ស្នាក់​នៅ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​សិក្សា ហ្វឹក​ហាត់​និង​អភិវឌ្ឍ​សមត្ថ​ភាព។ ក្រៅ​ពី​កម្ម​វិធី​អប់​រំ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ សិក្ខា​កាម​ថែម​ទាំង​បាន​សិក្សា​កម្ម​វិធី​មធ្យម​សិក្សា​បា​លី​–ខ្មែរ​ផង​ដែរ។ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា សិក្ខា​កាម​នឹង​ទទួល​បាន​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ និង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​បា​លី​–ខ្មែរ ដែល​មាន​សិទ្ធិ​ដាក់​ពាក្យ​ចូល​រៀន​នៅ​សា​កល​វិទ្យា​ល័យ និង​អនុ​មហា​វិទ្យា​ល័យ​នា​នា​ទូ​ទាំង​ប្រ​ទេស​ស្រប​តាម​បទ​ប្បញ្ញត្តិ។

ការ​ជ្រើស​រើស​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា ២០២៦​– ២០២៧ នេះ គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​មួយ ដោយ​សា​លា​មធ្យម​សិក្សា​បា​លី​–ខ្មែរ ជ្រើស​រើស​សិស្ស​ជា​លើក​ដំ​បូង បន្ទាប់​ពី​ខេត្ត​វិញ​ឡុង​បាន​បង្កើត​ឡើង ដោយ​ការ​បញ្ចូល​ខេត្ត។ នេះ​មិន​ត្រឹម​តែ​ពង្រីក​ឱ​កាស​សិក្សា​សម្រាប់​សម​ណ​សិស្ស និង​សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បន្ត​បញ្ជាក់ ពី​តួ​នា​ទី​របស់​សា​លា​ក្នុង​ការ​បណ្តុះ​បណ្តាល​ចំ​ណេះ​ដឹង​ទូ​ទៅ​គួប​ផ្សំ​នឹង​ការ​បង្រៀន​ភា​សា​បា​លី - ខ្មែរ។ លើស​ពី​នេះ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង សា​លា​មធ្យម​សិក្សា​បា​លី - ខ្មែរ​របស់​ខេត្ត​វិញ​ឡុង បាន​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់រំ រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​អក្សរ​សាស្ត្រ រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ និង​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស ដើម្បី​បម្រើ​ការ​អភិ​វឌ្ឍ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ៕

                                                 ទីទុយ​

ចែករំលែកអត្ថបទ