សម្ព័ន្ធយុវជនសង្កាត់កៃខេ ចាត់តាំង “ហាងនៃក្តីស្រឡាញ់សូន្យដុង” លើកទី ៦ ឆ្នាំ ២០២៦។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគាំទ្រយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សកាល ឆ្នាំ ២០២៦ យុទ្ធនាការវិស្សមកាលពណ៌ផ្កាឈូក ឆ្នាំ ២០២៦។

សិស្សានុសិស្សទទួលប័ណ្ណនិមិត្តរូបអាហារូបករណ៍ពី “ហាងនៃក្តីស្រឡាញ់សូន្យដុង”។
ឆ្នាំនេះ “ហាងនៃក្តីស្រឡាញ់សូន្យដុង” បានរៀបចំអំណោយ ៣០០ ចំណែក (កាតាប សៀវភៅសរសេរ បំពង់ទឹក ឧបករណ៍សិក្សា) អាហារូបករណ៍ ៣០ ចំណែក (១ លានដុងក្នុងមួយចំណែក) ជូនដល់សិស្សមានស្ថានភាពគ្រួសារក្រីក្រ ក្បែរក្រ និងជួបការលំបាក។ ក្រៅពីនេះ សិស្សានុសិស្សនៅបានចូលរួមល្បែងកម្សាន្តមានរង្វាន់ និងបានកាត់សក់ដោយឥតគិតថ្លៃ។ បណ្តាសកម្មភាពក្នុងក្របខ័ណ្ឌ “ហាងនៃក្តីស្រឡាញ់សូន្យដុង” លើកទី ៦ មានតម្លៃសរុបប្រមាណ ១៥០ លានដុង បានមកពីប្រភពចលនាក្នុងសង្គម។ តាមនោះ បានរួមចំណែកឧបត្ថម្ភសិស្សានុសិស្សមានជីវភាពគ្រួសារក្រីក្រ ក្បែរក្រ និងជួបការលំបាកលើភូមិឋានសង្កាត់ ឱ្យមានក្តីទំនុកចិត្តនិងកម្លាំងចិត្តទៅរៀនបន្ត៕
ង៉ុកគ្វៀង - សុផន