31/07/2026 - 06:58

ទី​ក្រុង​កឹង​ធើ ជំ​រុញ​ចលនា​កី​ឡា​អប់​រំ​កាយ​ 

អនុ​វត្ត​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​ហាត់​ប្រា​ណ​តាម​គំ​រូ​អ៊ំ​ហូដ៏​មហិមា​” បណ្តា​ភូមិ​ភាគ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៃ​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សកម្ម​ភាព​កី​ឡា​អប់​រំ​កាយ​ជា​ប្រ​ចាំ​ ដែល​ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ ក្នុង​នោះ​ មាន​វិញ្ញាសា​កី​ឡា​ ដូច​ជា​ បាល់​ទាត់​ បាល់​ទះ​ អុក​ និង​បោះ​ប៊ូល បាន​ចាត់​តាំង​ជា​ញឹក​ញាប់​ ស្រប​តាម​លក្ខ​ណៈជាក់​ស្តែង​នៃ​ភូមិ​ឋាន​នីមួយៗ​។

ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​កី​ឡា​អប់​រំ​កាយ​។

ការចាត់​តាំង​មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ គ្រប់​ថ្នាក់​ ឈាន​ដល់​ការ​ចាត់​តាំង​មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទី​ក្រុង​កឹង​ធើ បា​នប​ង្កប​រិយាកាស​ប្រ​កួត​ប្រ​ជែង​យ៉ាង​ផុស​ផុលក្នុង​ប្រ​ជា​ជន​។ មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ទី​ក្រុង​កឹង​ធើ លើក​ទី​១០ ឆ្នាំ​ ២០២៦ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ដើម​ខែកក្កដា​ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​២០២៦ ដោយ​មាន​វិញ្ញាសា​កី​ឡា​ចំ​នួន​ ២០ និង​ប្រ​មូល​ផ្តុំ​អត្ត​ពលិកមក​ពី​បណ្តុំ ឃុំ​ - សង្កាត់​ចំ​នួន​ ២៨ ព្រម​ទាំង​អង្គ​ភាព​នា​នា ​ដូច​ជា​ ផ្នែក​អប់​រំ​ កង​កម្លាំង​នគរ​បាល​ និង​យោ​ធា​ក្នុង​ទី​ក្រុង​ចូល​រួម​ផង​ដែរ​។ លោក​ឡឹម​ហ្វាង​យូ ប្រ​ជា​ជន​នៅ​ភូមិ​ត្រា​សេត​ ឃុំ​វិញ​ហាយ​  ឱ្យ​ដឹង​៖ “អា​ស្រ័យ​មាន​សកម្ម​ភាព​កី​ឡា​នៅ​ភូមិ​ភាគ​ ជា​ពិ​សេស​គឺ​មហា​ សន្និ​បាត​កី​ឡា​អប់​រំ​កាយ​របស់​ឃុំ​កន្លង​ហើយ​ បាន​បង្ក​លក្ខ​ណៈឱ្យ​ប្រ​ជា​ជន​ចូល​រួម​ប្រ​កួត​ប្រ​ជែង​លើ​វិញ្ញាសា​ផ្សេង​ៗ ដូច​ជា​៖ បោះ​ប៊ូល បាល់​ទះ​ បាល់​ទាត់​... ទុក​ជា​ការ​ហាត់​ប្រា​ណ​ដើម្បី​សុខ​ភាព​ ដោះ​ដូរ​ និង​បង្កើន​សាមគ្គី​ភាព​ទៀត​ផង​។ អា​ស្រ័យ​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​វិញ្ញាសា​រ​កី​ឡា​បាល់​ទាត់​នៅ​មហា​សន្និ​បាត​កី​ឡា​អប់​រំ​កាយ​ថ្នាក់​ឃុំ​ ទើប​ខ្ញុំ​មាន​ឱ​កាស​រួម​ជា​មួយ​អត្ត​ពលិកដទៃ​ទៀត​ហ្វឹក​ហាត់​យ៉ាង​សកម្ម​ ដើម្បី​ចូល​រួម​មហា​សន្និ​បាត​កី​ឡា​អ​ប់រំ​កាយ​ថ្នាក់​ទី​ក្រុង​”។

ទន្ទឹម​នឹង​នោះ​ បណ្តា​អង្គ​ភាព​ឃុំ​-សង្កាត់​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ក៏​បាន​រៀប​ចំ​សកម្ម​ភាព​កី​ឡា​ជា​ប្រ​ចាំ​ ដូច​ជា​ ប្រ​កួត​កី​ឡា​អំ​ណរ​ពិ​ធី​បុណ្យ​សែន​ដូន​តា​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ទិវា​រត់​ប្រ​ណាំង​អូ​ឡាំ​ពិ​ក ដើម្បី​សុខ​ភាព​ប្រ​ជា​ជន​... បាន​ទាក់​ទាញ​រាប់​ពាន់​នាក់​ចូល​រួម​។ ដោយ​ឡែក​ បណ្តា​កម្ម​វិធី​សហ​គម​ន៍ មាន​ព្រឹត្តិ​ការណ៍​ខ្លះ​បាន​ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​ សិស្សា​នុសិស្ស​ និង​កម្មា​ភិបាល​ជាង​ ១.៥០០ នាក់​ចូល​រួម​ រួម​ចំ​ណែក​បង្ក​ជា​ទម្លាប់​ហាត់​ប្រា​ណ​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។ ផ្តើម​ពី​នោះ​ កាន់​តែ​ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ ធ្វើ​ឱ្យ​ចលនា​កី​ឡា​អប់​រំ​កាយ​មហា​ជន​របស់​ទី​ក្រុង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។ ប្រ​ព័ន្ធ​ក្លឹប​កី​ឡា​នៅ​មូល​ដ្ឋាន​កាន់​តែ​បាន​ពង្រឹង​និង​ពង្រីក​ ដោយ​មាន​ក្លឹប​រាប់​ពាន់​បាន​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ បង្ក​ជា​បរិយាកាស​ហាត់​ប្រា​ណ​ថែ​ទាំ​សុខ​ភាព​ជា​ប្រ​ចាំ​សម្រាប់​ប្រ​ជា​ជន​។ ឆ្នាំ​២០២៥ ទូ​ទាំង​ទី​ក្រុង​ទាំង​មូល​មាន​ប្រ​ជា​ជន​ជាង​ ១,២៥ លាន​នាក់​ចូល​រួម​ហាត់​ប្រា​ណ​ជា​ប្រ​ចាំ​ និង​មាន​ក្លឹប​ជាង​ ៣.៥០០ កំ​ពុង​ដំ​ណើរ​ការ​ ដែល​បង្ហាញ​ពី​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​នៃ​ចលនា​នេះ​។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វ៉ាំង​បៃ នា​យក​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​៖ “ឆ្លង​កាត់​ច្រើន​ដំ​ណាក់​កាល​ប្រ​វត្តិ​សាស្ត្រ​ផ្នែក​ កី​ឡា​អប់​រំ​កាយ​តែង​រួម​ដំ​ណើរ​ការ​ជា​មួយ​ប្រ​ជា​ជាតិ​ រួម​ចំ​ណែក​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន​ បំ​ប៉​នកាយស​ម្បទា​ កម្លាំង​ប្រាជ្ញា​និង​បញ្ជាក់​ពី​ឋានៈ​របស់​មនុស្ស​ជាតិ​វៀត​ណាម​នៅ​លើ​ឆាក​អន្តរ​ជាតិ​។ នៅ​ឆ្នាំ​២០២៥ អត្រា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ចូល​រួម​ហាត់​ប្រា​ណ​ជា​ប្រ​ចាំ​សម្រេច​ប្រ​មា​ណ​ ៣៩% នៃ​ចំ​នួន​ប្រ​ជា​ជន​ ហើយ​ចំ​នួន​គ្រួ​សារ​កី​ឡា​សម្រេច​ជាង​ ២៥%។ ហេ​តុ​នេះ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ចលនា​កី​ឡា​អប់​រំ​កាយ​មហា​ជន​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ​និង​រីក​សាយ​ភាយ​ បង្ក​ជា​កម្លាំង​ទាក់​ទាញ​យ៉ាង​ខ្លាំង​ក្នុង​ប្រ​ជា​ជន​ ពិ​សេស​គឺ​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​”៕

                                     ហុង​ទើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ