(CTO) - នាថ្ងៃទី ៦ ខែសីហា នៅសង្កាត់ភូឡើយ មន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ បានចាត់តាំងសន្និសីទហ្វឹកហ្វឺនលើកកម្ពស់វិជ្ជាជីវៈផ្នែកទន់ឧត្តានកម្មអប់រំ លុបបំបាត់អនក្ខរកម្ម ឆ្នាំ ២០២៦ ជូនដល់កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន និងអ្នករដ្ឋការទទួលបន្ទុកការងារឧត្តានកម្មអប់រំ - លុបបំបាត់អនក្ខរកម្ម នៅតាមបណ្តាឃុំ សង្កាត់ លើភូមិឋានទីក្រុង ជាង ៤០០ រូប។

តំណាងចូលរួមសន្និសីទហ្វឹកហ្វឺន។
សន្និសីទហ្វឹកហ្វឺនបានផ្តោតលើការផ្សព្វផ្សាយការផ្លាស់ប្ដូរឌីជីថលក្នុងការងារឧត្តានកម្មអប់រំ លុបបំបាត់អនក្ខរកម្ម និងណែនាំប្រើប្រាស់ផ្នែកទន់គ្រប់គ្រងឯកទេស។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយបណ្តាឯកសារ សំណុំឯកសារអនុវត្តការងារឧត្តានកម្មអប់រំ លុបបំបាត់អនក្ខរកម្ម; ណែនាំវិជ្ជាជីវៈឧត្តានកម្មអប់រំមត្តេយ្យសម្រាប់កុមារអាយុពី ៣-៥ ឆ្នាំ; ណែនាំប្រើប្រាស់ផ្នែកទន់គ្រប់គ្រង បញ្ចូល - បញ្ចេញ និងពិនិត្យទិន្នន័យ ចុះហត្ថលេខាឌីជីថល ចុះហត្ថលេខាអេឡិចត្រូនិក ការផ្លាស់ប្ដូរឌីជីថលភស្តុតាង; បង្កើតក្រុមពិនិត្យតាមប្រព័ន្ធអនឡាញ ពិនិត្យអង្កេតឡើងវិញតាមប្រព័ន្ធអេឡិចត្រូនិក និងពិភាក្សា ឆ្លើយតបរាល់ការលំបាក ជាប់ទាក់ទិនក្នុងដំណាក់កាលអនុវត្ត។
.jpg)
លោកង្វៀងវ៉ាំងហៀង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ថ្លែងការណ៍បើកសន្និសីទ។
លោកង្វៀងវ៉ាំងហៀង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើបញ្ជាក់ថា ការអនុវត្តផ្នែកទន់គ្រប់គ្រងនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវដំណើរការអង្កេត ប្រមូល និងបញ្ចូលទិន្នន័យ; បង្រួញរយៈពេលបូកសរុប លើកកម្ពស់ភាពត្រឹមត្រូវ ព្រមៗគ្នា តម្លាភាពនៃទិន្នន័យ; ឧបត្ថម្ភមានប្រសិទ្ធភាពក្នុងការងារធ្វើសេនាធិការ ចង្អុលការ ដឹកនាំចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ទីក្រុង។ ក្រោយវគ្គហ្វឹកហ្វឺន ភូមិភាគទាំងឡាយត្រូវរួសរាន់អនុវត្តម៉ឺងម៉ាត់ការអង្កេត ធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យនៅលើប្រព័ន្ធ ធានា "ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត ស្អំ"៕
ថាញតឹម - ថាច់ធី