(អ.ឡ) នៅថ្ងៃទី៣១ ខែកក្កដា នៅឃុំហ្វាលឺវ គណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧ បានចាត់តាំងពិធីចេញដំណើរអនុវត្តសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ជាមួយប្រធានបទ"កងទ័ពនិងប្រជាជនកឹងធើមានមនោសញ្ចេតនាជិតស្និទ្ធ-ប្រវេណីចីរភាព"។

អ្នកតំណាងទាំងឡាយចូលរួមពិធីចេញដំណើរអនុវត្តសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧។ រូបថត៖ផាមទ្រុង
អញ្ជើញចូលរួម មាន៖ លោកវរសេនីយ៍ឯក ឡេហ្វាងយឺ ស្នងការនយោបាយរងយោធភូមិភាគ៩ លោកស្រីង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជាប្រធានគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន លោកវរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយនៃគណៈបញ្ជាការយោធាទីក្រុងកឹងធើ ជាអនុប្រធានប្រចាំការនៃគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង តំណាងគ្រប់មន្ទីរ គណៈ ផ្នែកនិងអង្គការមហាជនក្នុងទីក្រុងនិងភូមិភាគនានា។
ថ្លែងការណ៍ក្នុងពិធីនេះ លោកវរសេនីយ៍ឯក ផាមង៉ុកក្វាង ឱ្យដឹង៖ ឆ្នាំ២០២៧ គឺជាឆ្នាំលើកទី២១ ដែលចាត់តាំងសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនលើភូមិឋានទីក្រុងកឹងធើ។ បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនជាទម្រង់"ប្រជាចលនាប៉ិនប្រសប់"របស់កងកម្លាំងប្រដាប់អាវុធទីក្រុង ជាលក្ខណៈពិសេសរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ៩ ធ្វើឱ្យរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងទូទាំងកងទ័ព។ ស្នងការនយោបាយនៃគណៈបញ្ជាការយោធាទីក្រុង សង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ ដឹកនាំ ចង្អុលការពីគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុង កិច្ចសហការយ៉ាងជិតស្និទ្ធរបស់មន្ទីរ គណៈ ផ្នែកនិងអង្គការមហាជននានាក្នុងទីក្រុងក្នុងការចាត់តាំងសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងប្រជាជននៅឃុំហ្វាលឺវ កេសាត់និងវិញត្រិញ ជួយជ្រោមជ្រែង បង្កលក្ខណៈងាយស្រួយអំពីកន្លែងហូប ស្នាក់នៅ ប្រជុំជីវកិច្ចដល់កងកម្លាំងចូលរួមបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន។

លោកវរសេនីយ៍ឯក ផាមង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សទីក្រុង ស្នងការនយោបាយនៃគណៈបញ្ជាការយោធាទីក្រុងកឹងធើ ជាអនុប្រធានប្រចាំការនៃគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ថ្លែងការណ៍ក្នុងពិធីចេញដំណើរ។ រូបថត៖ផាមទ្រុង
លោកវរសេនីយ៍ឯក ផាមង៉ុកក្វាង អំពាវនាវទូទាំងកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ គ្រប់គណៈ ផ្នែកនិងអង្គការមហាជនភូមិភាគទាំងអស់ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ខ្នះខ្នែងចូលរួមបណ្តាសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ធានាគុណភាព ប្រសិទ្ធភាព សប្បាយរីករាយ វិជ្ជមាន សុវត្ថិភាពនិងប្រិតសំចៃ អនុវត្តល្អទិសស្លោក"ទៅប្រជាជននឹក នៅប្រជាជនស្រឡាញ់" ភូមិភាគទំនុកចិត្ត បន្សល់ទុកនូវមនោសញ្ចេតនាល្អប្រសើរចំពោះគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងប្រជាជនភូមិភាគ អំពីរូបភាព គុណសម្បត្តិ"កងទ័ពអ៊ំហូ"។

លោកស្រីង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជាប្រធានគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ជូនបាច់ផ្កាដល់កងកម្លាំងប្រដាប់អាវុធចូលរួមបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧។ រូបថត៖ ផាមទ្រុង

លោកង្វៀងថាញផុង សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ ជូនបាច់ផ្កាថ្លែងអំណរគុណដល់អង្គភាពដែលបានរួមចំណែកជាច្រើនក្នុងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧។ រូបថត៖ ផាមទ្រុង

តំណាងនគរបាលទីក្រុងកឹងធើ ប្រគល់សេចក្តីសម្រេចជូនផ្ទះមហាសាមគ្គីដល់គ្រួសារដែលមានស្ថានភាពលំបាក។រូបថត៖ ផាមទ្រុង
បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧ ចាត់តាំងនៅឃុំហ្វាលឺវ កេសាត់និងវិញត្រិញ។ កងកម្លាំងប្រដាប់អាវុធទីក្រុងនឹងសហការជាមួយមន្ទីរ គណៈ ផ្នែកនិងអង្គការមហាជននានារបស់ទីក្រុង ដើម្បីចាត់តាំងសកម្មភាពផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ បង្កើនកម្រិត ជួសជុល បើកទូលាយផ្លូវគមនាគមន៍ សាងសង់ថ្មី ជួសជុលផ្ទះមហាសាមគ្គី ផ្ទះមិត្តរួមកង ផ្ទះឧបការគុណ ចាត់តាំងការពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដល់ប្រជាជនដោយឥតគិតថ្លៃ ទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារដែលមានស្ថានភាពលំបាក។ល។
លោកវរសេនីយ៍ឯកបម្រុង ត្រឹងមិញឌឹក ស្នងការនយោបាយនៃគណៈបញ្ជាការយោធាទីក្រុងកឹងធើ ទទួលការផ្តល់សិទ្ធិពីគណៈកម្មាធិការប្រជាជនទីក្រុង បំផុសចលនាប្រឡងប្រណាំង។

ថ្នាក់ដឹកនាំនាយកដ្ឋាននយោបាយយោធភូមិភាគ៩ និងគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧ បើកការដ្ឋានជួសជុលផ្លូវគមនាគមន៍។ រូបថត៖ ផាមទ្រុង
ស្របក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនទីក្រុង បំផុសចលនាប្រឡងប្រណាំងក្នុងការចាត់តាំងបណ្តាសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧ លើភូមិឋានទីក្រុងកឹងធើ។ គណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន បើកការដ្ឋានជួសជុលផ្លូវគមនាគមន៍។ នគរបាលទីក្រុងកឹងធើ ប្រគល់ផ្ទះមហាសាមគ្គី១៥ខ្នង ដល់គ្រួសារដែលជួបការលំបាកអំពីលំនៅឋាន គិតជាទឹកប្រាក់សរុប ៩០០លានដុង៕
ផាមទ្រុង-មុនី