10/08/2026 - 22:36

ថា​ញ់ថើយ​អាង​ រីក​សាយ​ភាយ​ទង្វើល្អ​បរិច្ចាគ​ឈាម​មនុស្ស​ធម៌​ ព្រួត​ដៃ​ដើម្បី​សុខ​ភាព​សហ​គម​ន៍ 

បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ គឺ​ជា​សកម្ម​ភាព​ប្រ​កប​ដោយ​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ បង្ហាញ​យ៉ាង​ច្បាស់​ពី​ប្រ​ពៃ​ណី​ "ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​" របស់​ប្រ​ជា​ជាតិ​វៀត​ណាម​។ ក្នុង​ឆ្នាំ​ ២០២៦ ឃុំ​ថា​ញ់ថើយ​អាង​ ទី​ក្រុង​កឹង​ធើ​ បាន​ជំ​រុញ​ការ​ឃោស​នា​ ចលនា​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ និង​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​ទទួល​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន​ រួម​ចំ​ណែក​ធា​នា​ប្រ​ភព​ឈាម​សម្រាប់​សង្គ្រោះ​បន្ទាន់​និង​ការ​ព្យា​បាល​។

ទិដ្ឋភាព​ទូ​ទៅ​នៃ​ពិ​ធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ឃុំ​ថា​ញ់ថើយ​អាង​ ឆ្នាំ​ ២០២៦។

តាម​ផែន​ការ​របស់​គណៈ​ចង្អុល​ការ​ចលនា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ឃុំ​ថា​ញ់ថើយ​អាង​ ក្នុង​ឆ្នាំ​ ២០២៦ ភូមិ​ភាគ​បាន​ចាត់​តាំង​ការ​បរិច្ចាគ​ឈាម​ចំ​នួន​ ៣ លើក​ ដោយ​មាន​ភាគ​កម្រិត​ចលនា​ចុះ​ឈ្មោះ​សរុប​គឺ​ ២៦៦ ឯក​តា​ឈាម​។ តាម​នោះ​ ការ​បរិច្ចាគ​ឈាម​លើក​ទី​ ១ បាន​ចាត់​តាំង​ឡើង​នៅ​ថ្ងៃ​ទី​ ១៩ ខែ​មេ​សា​ ឆ្នាំ​ ២០២៦ ទទួល​បាន​ ១១៩ ឯក​តា​ឈាម​។ បន្ត​ភាព​ជោគ​ជ័យ​នោះ​ នៅ​ថ្ងៃ​ទី​ ០៧ ខែ​សី​ហា​ ឆ្នាំ​ ២០២៦ គណៈ​ចង្អុល​ការ​ចលនា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ឃុំ​ថា​ញ់ថើយ​អាង​ បាន​បន្ត​រៀប​ចំ​បរិច្ចាគ​ឈាម​លើក​ទី​ ២ ដោយ​ទទួល​បាន​ការ​ចូល​រួម​យ៉ាង​កុះ​ករ​ពី​កង​កម្លាំង​នា​នា​ ចាប់​ពី​ផែន​ស្ថា​ប័ន​បក្ស​ រដ្ឋ​អំ​ណាច​ នគរ​បាល​ យោ​ធា​ សុខា​ភិបាល​ រហូត​ដល់​បណ្តា​សា​លា​រៀន​ និង​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​។ លទ្ធ​ផល​ លើក​ទី​ ២ ទទួល​បាន​ ១២៩ ឯក​តា​ឈាម​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​សម្រេច​បាន​ភាគ​កម្រិត​រួម​នៃ​ឆ្នាំ​។ លទ្ធ​ផល​សម្រេច​បាន​ទាំង​នេះ​ បង្ហាញ​ពី​ការ​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ក្នុង​ការ​ចាត់​តាំង​ ក៏​ដូច​ជា​ស្មារតី​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​ និង​ប្រ​ជា​ជន​។ តាម​ការ​រំ​ពឹង​ទុក​ ការ​រិច្ចាគឈាម​លើក​ទី​ ៣ នឹង​ចាត់​តាំង​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៦ ដោយ​បន្ត​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សង្គម​ទាំង​មូល​ ដើម្បី​សម្រេច​និង​សម្រេច​លើ​សភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ​។

លោ​កថា​ច់ង៉ុកហ៊ុង លេខា​សាខា​បក្ស​ភូមិ​អាង​ហ្វា​ ២ បាន​ចែក​រំលែក​៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចូល​រួម​បរិច្ចាគ​ឈាម​សង្គ្រោះ​ជីវិត​មនុស្ស​។ នៅ​ពេល​កម្មា​ភិបាល​ធ្វើ​ជា​គំ​រូ​នាំ​មុខ​ គឺ​ប្រ​ជា​ជន​ជឿ​និង​ចូល​រួម​គាំ​ទ្រ​។ ឈាម​មួយ​ដំណក់​ដែល​ផ្តល់​ឱ្យ​ គឺ​បន្ថែម​ក្តី​សង្ឃឹម​រស់​រាន​មាន​ជីវិត​ដល់​អ្នក​ជំងឺ​ នោះ​ជា​ប្រ​ការ​ដែល​មាន​អត្ថ​ន័យ​បំ​ផុត​"។ ក្រៅ​ពី​នោះ​ កង​កម្លាំង​សមា​ជិក​យុវ​ជន​ក៏​ដើរ​តួ​នា​ទី​ជា​ស្នូល​ក្នុង​ការ​ងារ​ជួយ​ឧបត្ថម្ភ​ និង​ឃោស​នា​ផង​ដែរ​។ យុវ​ជន​ ឡេវ៉ាំង​ត្វង​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ភូមិ​អាង​ហ្វា​ ១ បាន​ឱ្យ​ដឹង​៖ "ពេល​ចូល​រួម​ជួយ​ក្នុង​ការ​បរិច្ចាគ​ឈាម​ ខ្ញុំ​ឃើញ​ខ្លួន​ឯង​មាន​ការវិ​វឌ្ឍន៍ជាង​និង​យល់​កាន់​តែ​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​ចំ​ពោះ​សហ​គម​ន៍។ ទោះ​បី​ជា​ការ​ងារ​តូច​តាច​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​ដល់​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​នេះ​"។ 

ថ្នាក់​ដឹក​នាំ​ កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​ប្រ​ជា​ជន​ឃុំ​ថា​ញ់ថើយ​អាង​ ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​។

តាម​លោក​ កាវ​មិញ​តឹង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បាន​ឱ្យ​ដឹង​ថា​ ដើម្បី​ឱ្យ​ចលនា​បរិច្ចាគ​ឈាម​កាន់​តែ​រីក​សាយ​ភាយ​ ក្រៅ​ពី​ចង្អុល​ការប​ណ្តា​អង្គ​ការ​ឃោស​នា​ចលនា​ អ្នក​ដឹក​នាំ​ក៏​ជា​អ្នក​ស្រួច​ស្រាវ​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ផ្ទាល់​ផង​ដែរ​។ ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។ ឈាម​មួយ​ដំណក់​ដែល​ផ្តល់​ឱ្យ​ រួម​ចំ​ណែក​នាំ​មក​នូវ​សេច​ក្តី​រីក​រាយ​ និង​ក្តី​សង្ឃឹម​រស់​រាន​មាន​ជីវិត​របស់​អ្នក​ជំងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​។ ហេ​តុ​ដូច្នេះ​ ពួក​យើង​គួរ​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ រួម​ចំ​ណែក​ជា​មួយ​សង្គម​ជាតិ​ព្រួត​ដៃ​គ្នា​សង្គ្រោះ​ ជួយ​អ្នក​ជំងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​ និង​កសាង​សង្គម​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។

អាច​ឃើញ​ថា​ ភាព​ជោគ​ជ័យ​នៃ​ចលនា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ឃុំ​ថា​ញ់ថើយ​អាង​ គឺ​ជា​លទ្ធ​ផល​នៃ​ការ​ចូល​រួម​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ ការ​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​បណ្តា​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ជា​ពិ​សេស​គឺ​ស្មារតី​ស្ម័គ្រ​ចិត្ត​ ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ម្នាក់​ៗ។ លោក​ កាវ​មិញ​តឹង​ បាន​ឱ្យ​ដឹង​៖ "នា​ពេល​ខាង​មុខ​ គណៈ​ចង្អុល​ការ​ចលនា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ឃុំ​ នឹង​បន្ត​ជំ​រុញ​ការ​ឃោស​នា​ដោយ​រូប​ភាព​យ៉ាង​សម្បូរ​បែប​ សម​ស្រប​ជា​មួយ​មុខ​សញ្ញា​នីមួយៗ​; ពង្រីក​បណ្តា​ទម្រង់​ល្អ​ៗ វិធី​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព​; ស្ងើច​សរ​សើ​រនិង​ជូន​រង្វាន់​ទាន់​ពេល​វេលា​ដល់​បណ្តា​សមូហ​ភាព​ និង​បុគ្គល​ឆ្នើម​។ ទន្ទឹម​នឹង​នោះ​ យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​ចាត់​តាំង​បណ្តា​លើក​បរិច្ចាគ​ឈាម​ ធា​នា​សុវត្ថិ​ភាព​ ងាយ​ស្រួល​ និង​បង្ក​លក្ខ​ណៈល្អ​បំ​ផុត​សម្រាប់​អ្នក​ចូល​រួម​"។ 

ជា​មួយ​នឹង​សារ​ "បរិច្ចាគ​ឈាម​សង្គ្រោះ​មនុស្ស​ - ទង្វើដ៏​ប្រ​ពៃ​ថ្លៃ​ថ្លា​" ចលនា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ឃុំ​ថា​ញ់ថើយ​អាង​ កំ​ពុង​តែ​រីក​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ ក្លាយ​ជា​លក្ខ​ណៈល្អ​ប្រ​ពៃ​ក្នុង​ជីវ​ភាព​សហ​គម​ន៍។ ឈាម​មួយ​ដំណក់​ដែល​ផ្តល់​ឱ្យ​ មិន​ត្រឹម​តែ​នាំ​មក​នូវ​ជីវិត​ដល់​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ពូន​ជ្រុំ​តម្លៃ​មនុស្ស​ធម៌​ កសាង​សង្គម​មួយ​មាន​សាមគ្គី​ភាព​ គុណ​ធម៌​ និង​អភិវឌ្ឍ​ន៍ចីរ​ភាព​៕

ហុង​ទើ - សុផន​

ចែករំលែកអត្ថបទ