07/08/2026 - 14:16

រដូវ​ភ្លៀង​មិន​នៅ​ជា​ក្តី​បា​រម្ភ​ 

ភ្លៀង​បង្អោចុះ​មក​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ​ បង​ស្រី​ថា​ច់ធី​ហ្វែ (កើត​ឆ្នាំ​ ១៩៧៦ នៅ​ភូមិ​សា​ប៊ិញ សង្កាត់​ឡុង​ឌឹក ខេត្ត​វិញ​ឡុង​) គ្មាន​ក្តី​បា​រម្ភ​អំ​ពី​ផ្ទះ​លេច​រហុយ​ដូច​ជា​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ឡើយ​។ ពី​ព្រោះ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​នៅ​ដើម​ឆ្នាំ​ ២០២៦ គ្រួ​សា​របង​ស្រី​មាន​កន្លែង​ស្នាក់​នៅ​រឹង​មាំ​ ផ្តល់​នូវ​ក្តី​សង្ឃឹម​ពី​ជីវ​ភាព​មួយ​មាន​ស្ថិរ​ភាព​ និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​បន្តិច​ម្តងៗ។

បង​ស្រី​ ថា​ច់ធី​ហ្វែ មាន​ក្តី​ត្រេក​អរ​ពេល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​។

បង​ស្រី​ ថា​ច់ធី​ហ្វែ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នៅ​សង្កាត់​ឡុង​ឌឹក ខេត្ត​វិញ​ឡុង​។ ប្តីស្លាប់​ចោយូរ​ហើយ​ គាត់​នៅ​ម្នាក់​ឯង​ចិញ្ចឹម​កូន​ ២ នាក់​ធំ​ដឹង​ក្តី​។ ដោយ​សារ​គ្មាន​ដី​ផលិត​ គាត់​តែង​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​មាន​ប្រាក់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ប្រាក់​ចំ​ណូល​ដែល​រក​បាន​មិន​ទៀត​ទាត់​ គ្រាន់​តែ​គិត​គូរ​ការ​ហូប​ចុក​ ស្លៀក​ពាក់​ឱ្យ​បាន​គ្រប់​គ្រាន់​គឺ​ជា​ការ​លំ​បាក​ណាស់​ទៅ​ហើយ​ រី​ឯ​ក្តី​ស្រមៃ​ចង់​មាន​ផ្ទះ​រឹង​មាំ​ដើម្បី​បាំង​ភ្លៀង​ បាំង​ក្តៅ​ចំ​ពោះ​គ្រួ​សារ​គាត់​គឺ​ជា​ប្រ​ការ​ដែល​ពិ​បាក​សម្រេច​បាន​។ ផ្ទះ​ចាស់​ដែល​សង់​បណ្ដោះ​អា​សន្ន​នោះ​មាន​ភាព​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​។ ពេល​ដល់​រដូវ​ភ្លៀង​ម្តង​ៗ ដំ​បូល​ផ្ទះ​លេច​ទឹក​ភ្លៀង​គ្រប់​ទី​កន្លែង​ ទឹក​ភ្លៀង​សាច​ចូល​ធ្វើ​ឱ្យ​សើម​អីវ៉ាន់​ក្នុង​ផ្ទះ​ ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន​។ បើ​យប់​ណា​ដែល​មាន​ភ្លៀង​ធំ​ ម្តាយ​និង​កូន​ទាំង​៣នាក់​មិន​ដេក​ពេញ​មួយ​យប់​ ដើម្បី​បិទ​បាំង​ ត្រង​ទឹក​ និង​បា​រម្ភ​ពី​សុវត្ថិ​ភាព​ទៀត​ផង​។

ដើម​ឆ្នាំ​ ២០២៦ ផ្តើម​ពី​ប្រ​ភព​ឧបត្ថម្ភ​របស់​រដ្ឋ​ ព្រម​ជា​មួយ​នឹង​ការ​ព្រួត​ដៃ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​សប្បុរស​ជន​ បង​ស្រី​ថា​ច់ធី​ហ្វែ បាន​ឧបត្ថម្ភ​ប្រាក់​ ១០០ លាន​ដុង​ ដើម្បី​សង់​ផ្ទះ​ មហា​សាមគ្គី​។ ក្រៅ​ពី​នោះ​ គ្រួ​សា​របង​ស្រី​ប្រិត​សំ​ចៃ​ប្រាក់​បាន​ ៨០ លាន​ដុង​ទៀត​ រួម​បញ្ចូល​សង់​បាន​ផ្ទះ​ថ្មី​មួយ​ខ្នង​មាន​តម្លៃ​ ១៨០ លាន​ដុង​។ ឈរ​ក្នុង​ផ្ទះ​ថ្មី​ បង​ស្រី​ថា​ច់ធី​ហ្វែ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប​៖ "ពី​មុន​ ពេល​ដល់​រដូវ​ភ្លៀង​ម្តង​ៗ ខ្ញុំ​និង​កូន​ៗមាន​ក្តី​បា​រម្ភ​ណាស់​ ពី​ព្រោះ​ផ្ទះ​លេច​រហុយ​គ្រប់​ទី​កន្លែង​។ តាំង​ពី​មាន​ផ្ទះ​ថ្មី​នេះ​មក​ ខ្ញុំ​ស្ងប់​អា​រម្មណ៍​ទៅ​ធ្វើ​ការ​ មិន​បា​រម្ភ​ពី​ភ្លៀង​ខ្យល់​ដូច​មុន​ទៀត​។ បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​គឺ​ជា​សុភ​មង្គល​ដ៏​ធំ​ធេង​ ច្រើន​ឆ្នាំ​កន្លង​គ្រួ​សារ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​បាន​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​សម​រម្យ​ដូច្នេះ​សោះ​។ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ និង​ដឹង​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​សប្បុរស​ជន​"។ មិន​ត្រឹម​តែ​គ្រួ​សា​របង​ស្រី​ហ្វែនោះ​ទេ​ តាំង​ពី​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២ថ្នាក់​ ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​  ការ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ បំ​ផុត​គឺ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​នៅ​សង្កាត់​ឡុង​ឌឹក បន្ត​បាន​យក​ចិត្ត​ទុក​ដាក់​។ ភូមិ​ភាគ​បាន​ចលនា​ប្រ​ភព​កម្លាំង​ជា​ច្រើន​ដើម្បី​ឧបត្ថម្ភ​សង់​ផ្ទះ​ ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​។

លោក​ ហឿវុាំងកឹង​ ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​ឡុង​ឌឹក មាន​ប្រ​សាសន៍​៖ គ្រួ​សា​របង​ស្រី​ថា​ច់ធី​ហ្វែ  គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​។ ដោយ​មាន​ការ​ឧបត្ថម្ភ​របស់​ភូមិ​ភាគ​ និង​សប្បុរស​ជន​ ទើប​គ្រួ​សារ​គាត់​សង់​បាន​ផ្ទះ​មហា​សាមគ្គី​មួយ​ខ្នង​យ៉ាង​សម​រម្យ​។  "មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ នឹង​ជួយ​ឱ្យ​គ្រួ​សារ​គាត់​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ បង្កើន​ប្រាក់​ចំ​ណូល​បន្តិច​ម្តង​ៗ និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"  លោក​ហឿវុាំង  កឹង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

តាម​ការ​វាយ​តម្លៃ​របស់​ថ្នាក់​ដឹក​នាំ​សមា​គម​កសិ​ករ​សង្កាត់​ឡុង​ឌឹក គោ​លន​យោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ​ មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​មាន​កន្លែង​ស្នាក់​នៅ​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កម្លាំង​ជំ​រុញ​អភិវឌ្ឍ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទៀត​ផង​។ គ្រួ​សា​របង​ស្រី​ហ្វែ គឺ​ជា​ភស្តុ​តាំង​យ៉ាង​ច្បាស់​ ពេល​កូន​ប្រុស​ច្បង​របស់​គាត់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​មណ្ឌល​ឧស្សាហ​កម្ម​ និង​ចូល​រួម​ក្នុង​កង​ប្រ​ជា​ស្វ័យ​ត្រា​ណ​អនុ​សង្កាត់​សា​ប៊ិញ; កូន​ប្រុស​ពៅ​របស់​គាត់​បា​នប​ណ្តុះ​បណ្តា​លរបរ​ជួស​ជុល​ទូរស័ព្ទ​ដោយ​ឥត​គិត​ថ្លៃ​ បច្ចុប្បន្ន​មាន​ការ​ងារ​ធ្វើ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ទើប​ជីវ​ភាព​គ្រួ​សារ​គាត់​បាន​លំ​នឹង​ជា​បណ្តើ​រៗ មាន​ប្រាក់​ចំ​ណូល​បន្ថែម​ និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

ទីទុយ​ - វិមាន

ចែករំលែកអត្ថបទ