31/07/2026 - 06:58

អា​ហារ​ពោរ​ពេញ​ដោយ​ទឹក​ចិត្ត​មេត្តា​ធម៌​សម្រាប់​អ្នក​ក្រ​ និង​សិស្សា​នុសិស្ស​ 

រយៈ​ពេល​កន្លង​ នគរ​បាល​ឃុំ​អាង​ថា​ញ់ ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ “នំ​បុ័ង ០ ដុង​ - ផ្តល់​ក្តី​ទំនុក​ចិត្ត​”  រួម​ចំ​ណែក​ជួយ​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​មាន​ជីវ​ភាពលំ​បាក​ ព្រម​ទាំង​ផ្គួប​ផ្សំ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ លើក​កម្ពស់​ស្មារតី​បង្ការ​ បង្ក្រាប​បទ​ល្មើស​ និង​អបាយ​មុខ​សង្គម​ក្នុង​ប្រ​ជា​ជន​។ តាម​រយៈ​នោះ​ ឈាន​ទៅ​រក​ការក​សាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​យ៉ាង​រឹង​មាំ​តាំង​ពី​មូល​ដ្ឋាន​។

កង​កម្លាំង​នគរ​បាល​ឃុំ​អាង​ថា​ញ់ ទី​ក្រុង​កឹង​ធើ ជួយ​ឧបត្ថម្ភ​អា​ហារ​ដោយ​ឥត​គិត​ថ្លៃ​ ដល់​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភា​ពលំ​បាក​ និង​សិស្សា​នុសិស្ស​នៅ​ក្នុង​ភូមិ​សាស្រ្ត​។

នៅម៉ោង​ប្រហែល​ជាង​ ៥ ព្រឹក​ រៀង​រាល់​ថ្ងៃ​ ច័ន្ទ នៅ​ទី​ធ្លា​នៃ​ទី​ស្នាក់​ការ​នគរ​បាល​ឃុំ​ អាង​ថា​ញ់ ចាប់​ផ្តើម​មាន​ភាព​អ៊ូ​អរ​។ អ្នក​ខ្លះ​រៀប​ចំ​នំ​បុ័ង អ្នក​ខ្លះ​រៀប​ចំ​ទឹក​ផឹក​ អ្នក​ខ្លះ​ទៀត​ពិ​និត្យ​មើល​កញ្ចប់​អំ​ណោយ​នីមួយៗ​ឡើង​វិញ​ មុន​ពេល​ចែក​ជូន​ដល់​ប្រ​ជា​ជន​និង​សិស្សា​នុសិស្ស​។ ក្លិន​នំ​បុ័ងក្តៅ​ៗ ក្រ​អូប​សាយ​ភាយ​ពេញ​បរិយាកាស​ពេល​ព្រឹក​ព្រលឹម​ បង្ក​អា​រម្មណ៍​ជិត​ស្និទ្ធ​ និង​កក់​ក្តៅ​។

ទម្រង់​ “នំ​បុ័ង ០ ដុង​ - ផ្ដល់​ជូន​ក្តី​ទំនុក​ចិត្ត​” បាន​នគរ​បាល​ឃុំ​អាង​ថា​ញ់ធ្វើ​ជា​ប្រ​ចាំ​ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​មាន​ជីវ​ភា​ពលំ​បាក​ និង​សិស្សា​នុសិស្ស​នៅ​ក្នុង​ភូមិ​ភាគ​។ គិត​មក​ទល់​ពេល​នេះ​ ទម្រង់​នេះ​បាន​រៀប​ចំ​ឡើង​បាន​ចំ​នួន​ ៨ លើក​រួច​មក​ហើយ​។ ទោះ​បី​ជា​តម្លៃ​នៃ​អា​ហារ​នីមួយៗ​មិន​ធំ​ដុំ​ប៉ុន្មាន​ ប៉ុន្តែ​ វា​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ក្លាយ​ជា​ស្ពាន​ចម្លង​ជួយ​ឱ្យ​កង​កម្លាំង​នគរ​បាល​កាន់​តែ​នៅ​ជិត​ស្និទ្ធ​ និង​យល់​ដឹង​ពី​ប្រ​ជា​ជន​កាន់​តែ​ច្បាស់​។

សិស្សា​នុសិស្ស​ជា​ច្រើន​ដែល​ទៅ​រៀន​ពី​ព្រលឹម​ តែង​ឆៀង​ចូល​មក​ទទួល​នំ​បុ័ង រួច​ទើប​ទៅ​សា​លា​ រៀន​។ ផ្តើម​ពី​ភាព​សាមញ្ញ​ទាំង​នោះ​ កម្មា​ភិ​បា​លន​គរ​បាល​បាន​ឆ្លៀត​ឱ​កាស​រំលឹក​ប្អូន​ៗឱ្យ​គោរព​ច្បាប់​ចរា​ចរណ៍​ ជៀស​ឆ្ងាយ​ពី​បា​រី​អេឡិច​ត្រូ​និក គ្រឿង​ញៀន​នា​នា​ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំ​ពោះ​ល្បិច​បោក​ប្រាស់​តាម​បណ្តា​ញសង្គម​។

ប្អូន​ង្វៀង​មិញ​ខូយ សិស្ស​ថ្នាក់​ទី​ ៩ នៃ​សា​លា​អនុ​វិទ្យា​ល័យ​អាង​ថា​ញ់ បាន​ចែក​រំ​លែ​កថា​៖ “ពូ​ៗនគរ​បាល​តែង​តែ​រំលឹក​យើង​ខ្ញុំ​ឱ្យ​ពាក់​មួក​សុវត្ថិ​ភាព​ ពេល​បើក​បរ​មិន​ត្រូវ​ប្រើ​ប្រាស់​បា​រី​អេឡិច​ត្រូ​និក ឬ​សារ​ធា​តុ​គ្រឿង​ញៀន​នោះ​ទេ​។ ក្រៅ​ពី​នេះ​ ពួក​គាត់​នៅ​ទាំង​ផ្តាំផ្ញើ​យើង​ខ្ញុំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​អ្នក​ចំ​ឡែក​នៅ​លើ​បណ្តា​ញសង្គម​ផង​ដែរ​។ ខ្ញុំ​យល់​ថា​ការ​រំលឹក​ទាំង​នោះ​គឺ​ជិត​ស្និទ្ធ​ខ្លាំង​ណាស់​ និង​ងាយ​ចង​ចាំ​”។

មិន​ត្រឹម​តែ​ចែក​នំ​បុ័ងប៉ុណ្ណោះ​ទេ​ កម្មា​ភិបាល​គរ​បាល​ឃុំ​ថែម​ទាំង​ម្ចាស់​ការ​ជជែក​លេង​ជា​មួយ​ប្រ​ជា​ជន​អំ​ពី​បញ្ហា​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​ភាគ​ទៀត​ផង​។ ខ្លឹម​សារ​នៃ​ការ​ផ្សព្វ​ផ្សាយ​បាន​ផ្គួប​ផ្សំ​ប្រ​កប​ដោយ​ភាព​សាមញ្ញ​ ដូច​ជា​ការ​ប្រុង​ប្រ​យ័ត្នចំ​ពោះ​ការ​ហៅ​ទូរស័ព្ទ​ចំ​ឡែក​ មិន​ឱ្យ​ខ្ចី​គណ​នី​ធនាគារ​ លើក​កម្ពស់​ស្មារតី​បង្ការ​ទប់​ស្កាត់​អំ​ពើ​ចោរ​កម្ម​ និង​រាយ​ការណ៍​ពី​បទ​ល្មើស​។

បង​ស្រី​ ត្រឹង​ធី​ហុង​ នៅ​ឃុំ​អាង​ថា​ញ់បាន​ឱ្យ​ដឹង​៖ “តាម​រយៈ​ការ​ជជែក​លេង​ទាំង​នោះ​ ខ្ញុំ​បាន​យល់​ដឹង​បន្ថែម​ទៀត​ទង្វើល្បិច​បោក​ប្រាស់​ និង​ចោរ​កម្ម​ជា​ច្រើន​ ទើប​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​។ ពេល​មាន​ហេ​តុ​ការណ៍​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ប្រ​ជា​ជន​ក៏​ហ៊ាន​រាយ​ការណ៍​ជូន​នគរ​បាល​ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល​”។

តាម​លោក​វរ​សេនីយ៍​ទោ​ ឡេហ្វាង​កេ - ប្រ​ធាន​នគរ​បាល​ឃុំ​អាង​ថា​ញ់ បាន​ឱ្យ​ដឹង​ ការ​រួម​បញ្ចូល​គ្នា​រវាង​សកម្ម​ភាព​សប្បុរស​ធម៌​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​ងាយ​ស្រួល​ទទួល​បាន​ព័ត៌​មាន​ជាង​ការ​ផ្សព្វ​ផ្សាយ​តាម​បែប​ធម្ម​តា​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​ស្មារតី​គោរព​ច្បាប់​ក្នុង​ប្រ​ជា​ជន​ ពិ​សេស​គឺ​យុវ​ជន​ យុវ​នា​រី​ និង​សិស្សា​នុសិស្ស​។

“នំ​បុ័ងតម្លៃ​ ០ ដុង​ - ផ្តល់​ជូន​ក្តី​ទំ​ទុក​ចិត្ត​” មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ឧបត្ថម្ភ​អា​ហារ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​វិធី​សាស្ត្រ​នាំ​យក​ច្បាប់​ឱ្យ​ខិត​ជិត​ប្រ​ជា​ជន​ តាម​រយៈ​ការ​ចែក​រំលែក​ និង​ការ​ទទួល​ខុស​ត្រូវ​ផង​ដែរ​។ ផ្តើម​ពី​ចំ​ណុច​ដ៏​សាមញ្ញ​ទាំង​នោះ​ ក្តី​ទំ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​កង​កម្លាំង​នគរ​បាល​កាន់​តែ​បាន​ពង្រឹង​ រួម​ចំ​ណែក​កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​ សុខ​ប្រ​ជា​ជន​យ៉ាង​រឹង​មាំ​ចាប់​តាំង​ពី​មូល​ដ្ឋាន​៕

                                                ដា​លី​ន

ចែករំលែកអត្ថបទ