02/08/2026 - 20:28

ពិ​ធី​បិទ​វគ្គ​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នា​រដូវ​វិស្សម​កាល​ 

ព្រឹក​ថ្ងៃ​ទី​ ២ ខែ​សី​ហា​ នៅ​សា​លា​បឋម​សិក្សា​ឡុង​ភូ​ A  គណៈ​ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ភូមិ​បឹង​ធំ​ ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​បិទ​វគ្គ​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ ។ ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ឆ្នាំ​ ២០២៦ នេះ​ ទទួល​បាន​សិស្ស​ចូល​រៀន​ចំ​នួន​ ១១០ នាក់​ ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ឋាន​ភូមិ​បឹង​ធំ​ រៀន​ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៤ ។ ក្នុង​អំ​ឡុង​ពេល​រៀន​ សិស្សា​នុសិស្ស​ត្រូវ​បាន​លោក​គ្រូ​  និង​អា​ចារ្យ​បង្រៀន​ភា​សា​ អក្សរ​ខ្មែរ​ និង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ ខ្លឹម​សារ​នៃ​ការ​បង្រៀន​គឺ​ផ្អែក​តាម​សៀវ​ភៅ​ដែល​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​លបាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​កម្ម​វិធី​អប់​រំ​ចំ​ណេះ​ទូ​ទៅ​។

អ្នក​គ្រូ​ង្វៀង​ធី​ធី​ ចាង​ហ្វាង​សា​លា​បឋម​សិក្សា​ឡុង​ភូ​ A ជូន​លិខិត​បញ្ជាក់​ថ្នាក់​ និង​អំ​ណោយ​ដល់​សិស្ស​រៀន​ពូ​កែ​ និង​សិស្ស​រៀន​បង្គួរ​នៃ​វគ្គ​សិក្សា​។

ដោយ​ស្មារតី​សិក្សា​ហ្មត់​ចត់​ បន្ទាប់​ពី​រៀន​រយៈ​ពេល​ ២ ខែ​ ប្អូន​ៗ សុទ្ធ​តែ​ចេះ​អាន​ និង​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​។ លទ្ធ​ផល​គឺ​ សិស្ស​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ពូ​កែ​ ៣០ នាក់​ សិស្ស​ទទួល​បាន​ចំ​ណាត់​ថ្នាក់​បង្គួរ​ ៣៨ នាក់​ ក្រៅ​ពី​នោះ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​មធ្យម​។ តាម​ប្រ​សាសន៍​ លោក​ឡឹម​ស៊ឹង​ ប្រ​ធាន​គណៈ​ចាត់​តាំង​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​បឹង​ធំ​ បាន​រក្សា​ខ្ជាប់​ខ្ជួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​កុមារ​ និង​យុវ​ជន​ខ្មែរ​ក្នុង​ឱ​កាស​រដូវ​វិស្សម​កាល​។ តាម​រយៈ​ការ​រៀន​អក្សរ​ ប្អូន​ៗកាន់​តែ​យល់​ដឹង​បន្ថែម​អំ​ពី​ភា​សា​កំ​ណើត​ និង​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ប្រ​ពៃ​ណី​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​ក្នុង​ជីវ​ភាព​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​។ ការ​រក្សា​ថ្នាក់​រៀន​អក្សរ​ខ្មែរ​មិន​ត្រឹម​តែ​ឆ្លើយ​តប​តាម​តម្រូវ​ការ​សិក្សា​របស់​កូន​ចៅ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​ កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​បណ្តុះ​ក្តី​មោទ​នភាព​អំ​ពី​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​សម្រាប់​ជំ​នាន់​ក្រោយ​។

ទិដ្ឋភាព​នៃ​ពិ​ធី​បិទ​វគ្គ​។

ក្នុង​ឱ​កាស​នេះ​ គណៈ​ចាត់​តាំង​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ក៏​បាន​ជូន​អំ​ណោយ​ចំ​នួន​ ៦៨ ចំ​ណែក​ និង​លិខិត​បញ្ជាក់​ថ្នាក់​ដល់​សិស្ស​រៀន​ពូ​កែ​ និង​សិស្ស​រៀន​បង្គួរ​ក្នុង​វគ្គ​សិក្សា​ផង​ដែរ​៕

យ្វី​អាញ​-​ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ