មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/07/2026 - 06:44

អ្នក​គ្រូ​វ័យ​ក្មេង​ស្រ​ឡាញ់​អា​ជីព​ផ្សារ​ភ្ជាប់​នឹង​អក្សរ​ខ្មែរ​ 

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិ​ករ​ខ្មែរ​នៅ​ភូមិ​ចុង​ទង់ ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង អ្នក​គ្រូ​វ័យ​ក្មេង ថាច់​ច័ន្ទ​ស្រី​ធីរ៍ (កើត​ឆ្នាំ​២០០៤) បាន​ដុះ​គំ​និត​ស្រ​ឡាញ់​អក្សរ សាស្ត្រ​និង​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​តាំង​ពី​តូច​មក​ម៉្លេះ។ ទោះ​បី​អា​យុ​នៅ​ក្មេង ប៉ុន្តែ​ដោយ​ការ​អស់​ពី​ចិត្ត​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ អ្នក​គ្រូ​កំ​ពុង​រួម​ចំ​ណែក​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​ថែ​រក្សា​និង​ធ្វើ​ឱ្យ​សាយ​ភាយ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ។

អ្នក​គ្រូ​ថាច់​ច័ន្ទស្រី​ធីរ៍។

កាល​នៅ​ជា​សិស្ស​សា​លា ក្រៅ​ពី​រៀន​កម្ម​វិធី ចំ​ណេះ​ទូ​ទៅ ច័ន្ទ​ស្រី​ធីរ៍ ថែម​ទាំង​ចូល​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​នា​នា​ក្នុង​ខេត្ត។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យា​ល័យ អ្នក​គ្រូ​បាន​បន្ត​សិក្សា កម្ម​វិធី​បា​លី - ខ្មែរ ប្រ​ឡង​សញ្ញា​បត្រ​ពុទ្ធិក​វិទ្យា​ល័យ ឆ្នាំ​២០២៣។ ជា​មួយ​នឹង​ចំ​ណេះ​ជំ​នាញ រួម​ផ្សំ​នឹង​ចំ​ណូល​ចិត្ត​ក្នុង​ការ​បង្រៀន អ្នក​គ្រូ​បាន​វត្ត​អា​រាម​មួយ​ចំ​នួន​ក្នុង​ខេត្ត​ទុក​ចិត្ត​អញ្ជើញ​ចូល​បង្រៀន​អក្សរ​ខ្មែរ ក្នុង​នោះ មាន​វត្ត​ចំ​ប៉ី​សោ​ភ័ណ (ត្រោក​កើត) និង​វត្ត​ពោ​ធិ​សាល​រាជ (កំ​ពង់)។ ច័ន្ទ​ស្រី​ធីរ៍ ចែក​រំលែក៖ “កាល​ពី​កុមារ ខ្ញុំ​ក៏​បាន​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុងវត្ត​រដូវ​វិស្សម​កាល។ កាល​នោះ ខ្ញុំ​ចិញ្ចឹម​ក្តី​ស្រ​មៃ​ធ្វើ​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ ដើម្បី​ផ្ទេរ​ចំ​ណេះ​ដល់​ប្អូន​ៗក្នុង​ភូមិ​ស្រុក។ ខ្ញុំ​ចង់​បាន​ប្អូនៗ​ចេះ​អាន ចេះ​សរ​សេរអក្សរ​ខ្មែរ​ត្រឹម​ត្រូវ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ”។

មិន​ត្រឹម​តែ​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​ប៉ុណ្ណោះ​ទេ នៅ​រដូវ​វិស្សម​កាល​ជា​រៀង​រាល់​ឆ្នាំ អ្នក​គ្រូ​ក៏​បាន​ខ្នះ​ខ្នែង​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុមារ។ ថ្នាក់​រៀន​ទោះ​បី​មាន​ភាព​សា​មញ្ញ ប៉ុន្តែ​សូរ​សំ​ឡេង​សិស្ស​ប្រ​កប​អក្សរ​ខ្មែរ​លាន់ ឮ​ឡើង​យ៉ាង​កង​រំ​ពង។ ជា​មួយ​នឹង​ការ​អស់​ពី​ចិត្ត​របស់​អ្នក​គ្រូ​វ័យ​ក្មេង ប្អូន​ៗ​ជា​ច្រើន​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ក្នុង​សហ​គមន៍។ ទន្ទឹម​នឹង​ការ​បង្រៀន ច័ន្ទ​ស្រី​ធីរ៍ នៅ​ទាំង​ប្រ​កប​របរ​កាត់​ដេរស​ម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ​ទៀត​ផង។ តាម​ប្រ​សាសន៍​អ្នក​គ្រូ សព្វ​ថ្ងៃ​ចំ​នួន​អ្នក​ចេះ​កាត់​ដេរ​សម្លៀក​បំ​ពាក់​ខ្មែរ​កាន់​តែ​តិច​ទៅ​ៗ ខណៈ​ពេល​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ពិ​ធី​បុណ្យ​ផ្សេងៗ និង​ការ​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​នៅ​តែ​មាន​ចំ​នួន​ច្រើន។ ហេតុ​នេះ ក្រៅ​ពី​ការ​បង្ក​ប្រ​ភព​ចំ​ណូល​បន្ថែម ដើម្បី​ជួយ​សម្រួល​ដល់​គ្រួ​សារ មុខ​របរ​កាត់​ដេរ​នេះ​ក៏​ជា​វិធី​មួយ ដើម្បី​អ្នក​គ្រូ​បាន​រួម​ចំ​ណែក​ថែ​រក្សា​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជន​ជាតិ​ខ្មែរ។ ជា​មួយ​នឹង​ស្មារតី​ស្រ​ឡាញ់​អា​ជីព​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គមន៍ ច័ន្ទស្រី​ធីរ៍​តែង​ខិត​ខំ​ប្រឹង ប្រែង​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ។ ជា​មួយ​នឹង​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ក្នុង​ការ​បង្រៀន​អក្សរ​ខ្មែរ អ្នក​គ្រូ​ទទួល​បាន​លិ​ខិត​សរ​សើរ​និង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​វត្ត ព្រម​ទាំង​បាន​មា​មីង​នៅ​ភូមិ​ភាគ​កោត​សរ​សើរ​និង​ស្រ​ឡាញ់​រាប់​អាន។

ព្រះ​តេជ​ព្រះ​គុណ គឹម​ខេម​រា គ្រូ​ប្រ​ចាំ​ថ្នាក់​នៅ​វត្ត​ពោ​ធិ​សាល​រាជ (កំ​ពង់) មាន​ថេរ​ដីកា៖ “ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ពុទ្ធិក​វិទ្យា​ល័យ អ្នក​គ្រូ​ថាច់​ច័ន្ទ​ស្រី​ធីរ៍ បាន​គណៈ​កម្ម​ការ​និង​ព្រះ​សង្ឃ​វត្ត​កំ​ពង់​ទៅ​ដល់​ផ្ទះ​អញ្ជើញ​ចូល​រួម​បង្រៀន។ ទោះ​បី​វ័យ​នៅ​ក្មេង ប៉ុន្តែ​អ្នក​គ្រូ​តែង​អស់​ពី​ចិត្ត​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ តែង​បាន​សម​ណ​សិស្ស​និង​សិស្សា​នុសិស្ស​គោ​រព​ស្រ​ឡាញ់។ អ្នក​គ្រូ​ជា​គំ​រូ​គួរ​កោត​សរ​សើរ​ក្នុង​សហ​គមន៍​ខ្មែរ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​រក្សា​ភា​សា​និង​អក្សរ​របស់​ជន​ជាតិ”។

ជា​មួយ​នឹង​ទង្វើ​ដ៏​សា​មញ្ញ ប៉ុន្តែ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ អ្នក​គ្រូ​ថាច់​ច័ន្ទ​ស្រី​ធីរ៍ កំ​ពុង​បណ្តុះ​“គ្រាប់​ពូជ​” វប្ប​ធម៌​ក្នុង​ទឹក​ចិត្ត​យុវ​ជន​ជំ​នាន់​ក្រោយ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ក្នុង​ជីវ​ភាព​នា​បច្ចុប្បន្ន៕            

                                            ទីទុយ​-មុនី

ចែករំលែកអត្ថបទ