04/09/2026 - 06:13

កសាង​និង​ពង្រីក​តម្លៃ​ បទ​ដ្ឋាន​មនុស្ស​កឹង​ធើ​ក្នុង​សម័យ​កាល​ថ្មី​ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ទើប​ផ្សព្វ​ផ្សាយ​ផែន​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៣-NQ/TU ចុះ​ថ្ងៃ​ទី​១៤ ខែ​មេ​សា​ ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ស្តី​ពី​ការក​សាង​ និង​ពង្រីក​តម្លៃ​និង​បទ​ដ្ឋាន​មនុស្ស​កឹង​ធើ​ក្នុង​សម័យ​កាល​ថ្មី​។

សកម្ម​ភាព​អប់​រំ​ប្រ​ពៃ​ណី​និង​បេតិក​ភណ្ឌ​វប្ប​ធម៌​ បាន​សា​លា​រៀន​នា​នា​លើ​ភូមិ​ឋាន​ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​។ ក្នុង​រូប​ថត​៖ សិស្សា​នុសិស្ស​សង្កាត់​និញកេវ​ ទស្សនា​សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ​ - សាខា​សុក​ត្រាំង​។​

ទី​ក្រុង​កឹង​ធើ​ខិត​ខំ​ដល់​ឆ្នាំ​២០៣០ សន្ទស្សន៍​អភិវឌ្ឍ​ន៍មនុស្ស​ (HDI) សម្រេច​បាន​អប្ប​បរ​មា​ ០,៧៨ គ្រួ​សារ​ចំ​នួន​ ៩៥% បាន​ផ្តល់​ព័ត៌​មាន​ចំ​ណេះ​ដឹង​អំ​ពី​វប្ប​ធម៌​ ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រសើរ​របស់​ជន​ជាតិ​ របស់​ភូមិ​ភាគ​ ប្រ​ព័ន្ធ​តម្លៃ​គ្រួ​សារ​ប្រ​ពៃ​ណី​និង​សម័យ​ទំនើប​ បង្ការ​ហា​និភ័យ​ និង​អបាយ​មុខ​សង្គម​ អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​។ យ៉ាង​ហោច​ណាស់​មាន​គ្រួ​សារ​ចំ​នួន​ ៨៥% សម្រេច​កិត្តិ​នាម​គ្រួ​សារ​វប្ប​ធម៌​។ មូល​ដ្ឋាន​អប់​រំ​ទាំង​ ១០០% លើ​ភូមិ​ឋាន​ចាត់​តាំង​សកម្ម​ភាព​ឃោស​នា​ និង​អប់​រំ​ដល់​សិស្ស​ និង​និស្សិត​អំ​ពី​ការក​សាង​និង​ពង្រីក​តម្លៃ​ និង​បទ​ដ្ឋាន​មនុស្ស​កឹង​ធើ​ក្នុង​សម័យ​កាល​ថ្មី​។ ឃុំ​និង​សង្កាត់​ទាំង​ ១០០% អនុ​វត្ត​ល្អ​នូវ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​” ផ្សារ​ភ្ជាប់​នឹង​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ និង​ទី​ក្រុង​អរិយ​ធម៌​”...។

រហូត​ដល់​ឆ្នាំ​២០៤៥ ជា​សារ​វន្ត​សម្រេច​ភារ​កិច្ច​អំ​ពី​ការក​សាង​ និង​ពង្រីក​តម្លៃ​បទ​ដ្ឋាន​មនុស្ស​កឹង​ធើ​ក្នុង​សម័យ​កាល​ថ្មី​ មាន​អត្ត​សញ្ញា​ណ​សម្បូរ​បែប​ មាន​ឧត្តម​គតិ​បដិវត្តន៍​ មាន​សីល​ធម៌​ មាន​បញ្ញា​ មាន​ជីវ​ភាព​ សម្បូរ​សប្បាយ​ និង​មាន​សុភ​មង្គល​។ មនុស្ស​កឹង​ធើ​ជា​កត្តា​ដ៏​សំ​ខាន់​ក្នុង​ដំ​ណើរកា​រក​សាង​ទី​ក្រុង​ឱ្យ​ទៅ​ជា​ទី​ក្រុង​អេកូឡូ​ស៊ី​ អរិយ​ធម៌​ ទំនើប​ ខិត​ខំ​ស្ថិត​ក្នុង​ក្រុម​ទី​ក្រុង​អភិវឌ្ឍ​ន៍បង្គួរ​នៅ​អា​ស៊ី​ និង​ក្លាយ​ជា​ទី​ក្រុង​គួរ​រស់​នៅ​របស់​ប្រ​ទេស​វៀត​ណាម​។

ផែន​ការ​បាន​ដាក់​ចេញ​នូវ​ក្រុម​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​ចំ​នួន​៨ ដើម្បី​អនុ​វត្ត​។ ចំ​ពោះ​ក្រុម​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​ជំ​រុញ​ការ​ឃោស​នា​ និង​អប់​រំ​ អំ​ពី​ការក​សាង​និង​អភិវឌ្ឍ​វប្ប​ធម៌​ និង​មនុស្ស​កឹង​ធើ​ក្នុង​សម័យ​កាល​ថ្មី​ កាសែត​និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ​ ត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​ ដឹក​នាំ​កសាង​មាតិកា​ “មនុស្ស​កឹង​ធើ​ក្នុង​យុគ​សម័យ​ថ្មី​ ” និង​លក្ខ​ណៈកំ​ណត់​អត្ត​សញ្ញា​ណ​របស់​កម្ម​វិធី​៕  

            ដាំង​ហ្វិញ​-ដា​លី​ន

ចែករំលែកអត្ថបទ