ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/09/2026 - 21:34

សង្កាត់​ឡុង​ប៊ិញ បាន​ទទួល​ស្គាល់​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ 

 ​សង្កាត់​ឡុង​ប៊ិញ បាន​ចាត់​តាំង​ពិ​ធី​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទទួល​ស្គាល់​សង្កាត់​ឡុង​ប៊ិញ​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​បា​រាំង និង​ប្រ​ឆាំង​អា​មេ​រិក។

លោក​ ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស  ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រ​គល់​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​សង្កាត់​ឡុង​ប៊ិញ​ជា​ឃុំ​តំ​បន់​សុ​វត្ថិ​ភាព។

លោក​ ហ្វិញ​ផុង​ត្រាញ អតីត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អតីត​អគ្គ​អធិ​ការ​កិច្ច​រដ្ឋា​ភិបាល; ឧត្តម​សេនីយ៍​ត្រី ត្រឹង​វិញ​ក្វាង អតីត​អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ - យុទ្ធ​ជន​ពិ​ការ និង​សង្គម​កិច្ច; លោក ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ស្រី ម៉ា​ធី​ទើយ សមា​ជិកា​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក ស្រី ផាម​ធី​ផឿង សមាជិកា​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស នា​យិ​ការ​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ និង​លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ។

ឡុង​ប៊ិញ​ជា​តំ​បន់​ដី​មាន​ប្រវេ​ណី​បដិ​វត្តន៍។ ក្នុង​សម័យ​តស៊ូ​តំ​បន់​នេះ​ធ្លាប់​ជា​កន្លែង​សកម្ម​ភាព​របស់​កង​កម្លាំង​បដិវត្តន៍; គ្រួ​សារ​និង​ប្រ​ជា​ជន​ជា​ច្រើន បាន​ចូល​រួម​ចិញ្ចឹម លាក់​បំ​ពួន ការ​ពារ​កម្មា​ភិ​បាល យុទ្ធ​ជន។ ផ្ទះ​ជា​ច្រើន​គឺ​ជា​កន្លែង​សកម្ម​ភាព​របស់​កម្មា​ភិបាល​បដិវត្តន៍ រួម​ចំ​ណែក​ដល់​បុព្វ​ហេតុ​តស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ។

សង្កាត់​ឡុង​ប៊ិញ​បា​នក​កើត​ឡើង​លើ​មូល​ដ្ឋាន​រួម​បញ្ចូល​គ្នា​ពី​បណ្តា​ឃុំ សង្កាត់៖ ឡុង​ប៊ិញ វិញ​តឿង និង​ប៊ិញ​ថាញ់។ បន្ទាប់​ពី​ជាង​មួយ​ឆ្នាំ​សកម្ម​ភាព ក្បាល​អង្គ​ការ​ចាត់​តាំង​ប្រ​ព័ន្ធ​នយោ​បាយ​បាន​លំ​នឹង​បន្តិច​ម្តងៗ សេដ្ឋ​កិច្ច​-សង្គម​មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន។

ថ្លែង​ការណ៍​នៅ​ក្នុង​ពិ​ធី​នេះ លោក ដុង​វ៉ាំង​ថាញ បាន​សំ​ណូម​ពរ​បក្ខ​ភាគ រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​សង្កាត់​ឡុង​ប៊ិញ គប្បី​បម្លែង​នូវ​តម្លៃ​ប្រ​វេ​ណី ស្មារ​តី​សាម​គ្គី និង​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន​ទៅ​ជា​ប្រ​ភព​កម្លាំង​អភិវឌ្ឍ; ទាញ​យក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សក្តា​នុភាព ឧត្តម​ភាព ជំ​រុញ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច អភិ​វឌ្ឍ​កសិ​កម្ម​តាម​ទិស​ដៅ​ទំ​នើប​ លើក​កម្ពស់​តម្លៃ​ផលិត​ផល​ផ្សារ​ភ្ជាប់​នឹង​ពា​ណិជ្ជ​កម្ម សេ​វា​កម្ម និង​ទាក់​ទាញ​វិនិ​យោគ។ ទន្ទឹម​នឹង​នោះ យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ផ្លាស់​ប្តូរ​ឌីជី​ថល លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស និង​ជីវ​ភាព​ប្រ​ជា​ជន ដើម្បី​សមិទ្ធ​ផល​អភិវឌ្ឍ បាន​ប្រ​ជា​ជន​ទទួល​ផល​ដោយ​ពិត​ប្រា​កដ។

  ​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ បាន​ជូន​សញ្ញា​លក្ខណ៍​បក្ស​ដល់​បក្ខ​ជន​សង្កាត់​ឡុង​ប៊ិញ។

ទន្ទឹម​នឹង​នោះ ជា​មួយ​នឹង​ការ​អភិ​រក្ស អប់​រំ​ និង​ពង្រីក​តម្លៃ​នៃ​អា​ស័យ​ដ្ឋាន​ ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ បដិវត្តន៍ ឡុង​ប៊ិញ​គប្បី​កំ​ណត់​ឱ្យ​បាន​ច្បាស់​នូវ​ទី​តាំង​ក្នុង​បរិយា​កាស​អភិ​វឌ្ឍ​រួម​របស់​ទី​ក្រុង​កឹង​ធើ ម្ចាស់​ការ​បង្ក​តុល្យ​ភាព​ភូមិ​សាស្រ្ត​ ធន​ធាន​និង​កម្លាំង​ជំ​រុញ​កំ​ណើន​ថ្មី ដើម្បី​កសាង​ភូមិ​ភាគ​អភិវឌ្ឍ​រហ័ស និង​ចីរ​ភាព ស័ក្តិសម​ជា​មួយ​នឹង​ប្រវេ​ណី​នៃ​តំ​បន់​ដី​សុវត្ថិ​ភាព។

ក្នុង​ឱ​កាស​នេះ មាន​បក្ខ​ជន ៣៤ នាក់ ដែល​មាន​អាយុ​បក្ស​ចំ​ណាស់​បាន​ទទួល​សញ្ញា​លក្ខណ៍​បក្ស៕

                                         ភឿក​អាង​

ចែករំលែកអត្ថបទ