04/09/2026 - 19:04

សាយ​ភាយ​សេច​ក្តី​ស្រ​ឡាញ់​ - ពង្រឹង​ចំ​ណង​សាមគ្គី​ក្នុង​សហ​គម​ន៍ 

ដោយ​ភាព​ម្ចាស់​ការ​ បត់​បែន​ និង​ច្នៃ​ប្រ​តិដ្ឋ​ ក្នុង​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​សង្គម​ ជា​ច្រើន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​អនុ​វត្ត​នូវ​សកម្ម​ភាព​ព្រម​ៗគ្នា​ជា​ច្រើន​ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង​ ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​ និង​មុខ​សញ្ញា​ងាយ​រង​គ្រោះ​លើ​ភូមិ​ឋាន​បាន​ទាន់​ពេល​។ លទ្ធ​ផល​ដែល​សម្រេច​បាន​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ធា​នា​សុខុមាល​ភាព​សង្គម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​នូវ​ស្លាក​ស្នាម​យ៉ាង​ច្បាស់​ក្នុង​ការ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​ និង​ផ្សារ​ភ្ជាប់​ក្នុង​សហ​គម​ន៍។

រួម​ដំ​ណើរ​ជា​មួយ​សិស្ស​ក្រី​ក្រ​ ជម្នះ​ការ​លំ​បាក​ រៀន​ពូ​កែ​។

យោង​តាម​អ្នក​ស្រី​ ចូវ​ហុង​ហ្វា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​រួម​ជា​មួយ​អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា​ ខិត​ខំ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ២ ខ្នង​និង​សាង​សង់​ថ្មី​ ១១ ខ្នង​ ជូន​ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​។ ចាត់​តាំង​ជូន​កង់​ចំ​នួន​ ៥០ គ្រឿង​ និង​អំ​ណោយ​ជាង​ ១.៨០០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​ គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ក្នុង​ភូមិ​ឋាន​ សរុប​ទឹក​ប្រាក់​ជាង​ ១,៥ ពាន់​លាន​ដុង​។ ចាត់​តាំង​ "ផ្សារ​ណាត់​សូន្យ​ដុង​" នៅ​វត្ត​ព្រះ​បួន​ព្រះ​ភក្រ្ត ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ ដោយ​មាន​ទំនិញ​ចំ​នួន​ ៣០ មុខ​ផ្តល់​ជូន​ចំ​នួន​ ២០០គ្រួ​សារ​ ដោយ​ប្រើ​ប្រាស់​ថវិកា​ ១០០ លាន​ដុង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រណ​សិរ្ស​ឃុំ​ក៏​បាន​ចលនា​សាង​សង់​ស្ពាន​ជន​បទ​ចំ​នួន​ ២ និង​បន្ត​អនុ​វត្ត​ផ្លូវ​គំ​រូ​របស់​ឃុំ​ចំ​នួន​ ១១ ខ្សែ​ ដែល​មាន​ប្រ​វែង​សរុប​ ១៤.៧០០ ម៉ែ​ត្រ​ សរុប​ថវិកា​ជាង​ ៤០០ លាន​ដុង​។ សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​ទំនិញ​បាន​ងាយ​ស្រួល​ ព្រម​ទាំង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

ជូន​អំ​ណោយ​មនុស្ស​ធម៌​ ដល់​គ្រួ​សារ​អ្នក​មីង​ទ្រី​វធី​ធូ នៅ​ឃុំ​ធ្វឹង​ហ្វា​។

សកម្ម​ភាព​ជាក់​ស្តែង​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ទាំង​នេះ​ បាន​នាំ​មក​នូវ​សេច​ក្តី​រីក​រាយ​និង​ភាព​កក់​ក្តៅ​ដល់​គ្រួ​សារ​ជា​ច្រើន​ដែល​កំ​ពុង​ជួប​ការ​លំ​បាក​។ អ្នក​មីង​ទ្រី​វធី​ធូ រស់​នៅ​ភូមិ​ភឿកហ្វា​ ឃុំ​ធ្វឹង​ហ្វា​ បាន​ចែក​រំលែក​ដោយ​ក្តី​រំភើប​ជា​មួយ​យើង​ខ្ញុំ​នៅ​ពេល​ទទួល​អំ​ណោយ​៖ "គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភា​ពលំ​បាក​ ហើយ​ខ្ញុំ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ រហូត​ត្រូវ​កាត់​ជើង​ទាំង​ពីរ​ មិន​អាច​ធ្វើ​ដំ​ណើរ​ដូច​ធម្ម​តា​ បាន​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​ប្រ​កប​ការ​ងារ​។ ខ្ញុំ​មាន​សេច​ក្តី​រីក​រាយ​ខ្លាំង​ណាស់​ ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ជួយ​ឧបត្ថម្ភ​អំ​ណោយ​ពី​រដ្ឋ​អំ​ណាច​និងរ​ណ​សិរ្ស​ ពី​ព្រោះ​បាន​ជួយ​កាត់​បន្ថយ​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​របស់​គ្រួ​សារ​ខ្ញុំ​បាន​មួយ​ផ្នែក​"។ ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រ​ជា​ជន​ដោយ​ផ្ទាល់​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ភ្ជាប់​ការ​ងារ​ធា​នា​សុខុមាល​ភាព​សង្គម​ជា​មួយ​នឹង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ​ ដូច​ជា​ "ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​អា​សយ​ជន​" និង​ "កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិស័យ​"។ តាម​រយៈ​សកម្ម​ភាព​ទាំង​អស់​នេះ​ បាន​ទាក់​ទាញ​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​សមា​គម​ និង​កង​កម្លាំង​នា​នា​នៅ​ភូមិ​ភាគ​ចូល​រួម​ធ្វើ​អនា​ម័យ និង​ប្រ​មូល​សំ​រាម​តាម​បណ្តោ​យផ្លូវ​លេខ​ ៩៣២ និង​នៅ​តាម​ភូមិ​ភឿកធ្វឹង​ ភឿកហ្វា​ ភឿកឡើយ​ និង​ភឿកអាង​។ តាម​រយៈ​សកម្ម​ភាព​និង​ចលនា​នា​នា​ ឃើញ​ថា​ ស្មារតី​សាមគ្គី​និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គម​ន៍កាន់​តែ​លើក​កម្ពស់​ ផ្ដើម​ពី​នោះ​ ក៏​បាន​រួម​ចំ​ណែក​កសាង​តំ​បន់​អា​សយ​ជន​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​ មនុស្ស​ធម៌​និង​សាមគ្គី​ ព្រម​ទាំង​រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​ការ​ពា​រប​រិស្ថាន​។

 

កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​សមា​គម​ និង​យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ចូល​រួម​ចលនា​ "ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពា​រប​រិស្ថាន​ ដើម្បី​ប្រ​ទេស​វៀត​ណាម​បៃ​តង​ ជ្រះ​ ស្អាត​"។

អ្នក​ស្រី​ ចូវ​ហុង​ហ្វា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ ឱ្យ​ដឹង​៖ "តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព​ទាំង​នេះ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​តួ​នា​ទី​ស្នូល​របស់​រណ​សិរ្ស​និង​អង្គ​ការ​មហា​ជន​ ក្នុង​ការ​ប្រ​មូល​ផ្តុំ​និង​លើក​កម្ពស់​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន​; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ឃោស​នា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រ​ជា​ជន​ក្រី​ក្រ​ និង​មុខ​សញ្ញា​ងាយ​រង​គ្រោះ​។ ដើម្បី​បន្ត​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ នឹង​បន្ត​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អង្គ​ការ​សមា​ជិក​នា​នា​ បណ្ដា​ផ្នែក​ អង្គ​ការ​មហា​ជន​ និង​សប្បុរស​ជន​ទាំង​ឡាយ​ ដើម្បី​ជំ​រុញ​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ដើម្បី​ជំនួយ​និង​ជួយ​ឧបត្ថម្ភ​បាន​ទាន់​ពេល​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ ទន្ទឹម​នឹង​នោះ​ នឹង​បន្ត​ពង្រីក​នូវ​ទម្រង់​ល្អ​ៗនិង​វិធី​សាស្ត្រ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​ធា​នា​សុខុមាល​ភាព​សង្គម​"។ ការ​ងារ​ទាំង​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ផ្សព្វ​ផ្សាយ​និង​ពង្រីក​ស្មារតី​សាមគ្គី​ និង​ទឹក​ចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គម​ន៍ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ​"៕ 

ថាញ​វ៉ាង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ