ដោយការប្តេជ្ញាចិត្តបង្កការវិវត្តយ៉ាងខ្លាំងក្លាក្នុងការកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍតំបន់ជនជាតិភាគតិច ទីក្រុងកឹងធើកំពុងជំរុញការប្រឡងប្រណាំង ធ្វើឱ្យរលូនប្រភពកម្លាំង ដោះស្រាយចំណុចកកស្ទះ នាំយកកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២៦ - ២០៣០ ទៅក្នុងជីវភាព។

ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគ រួមចំណែកកែលម្អទិដ្ឋភាពជនបទ និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន។
ដំណាក់កាល ២០២១ - ២០២៥ កម្មវិធីទិសដៅជាតិ បានបង្កការវិវត្តជាវិជ្ជមាននៅលើភូមិឋានទីក្រុងកឹងធើ។ មកដល់ពេលនេះ ទីក្រុងមានឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន ៥៩/៧២ ក្នុងនោះ ឃុំជនបទថ្មីកម្រិតខ្ពស់ចំនួន ១៥ និងឃុំជនបទថ្មីជឿនលឿនចំនួន ១៥ និងឃុំជនបទថ្មីគំរូចំនួន ២។ លទ្ធផលដែលសម្រេចបាន បង្កជាគ្រឹះធារដ៏សំខាន់ដើម្បីទីក្រុងបន្តលើកកម្ពស់គុណភាពលក្ខឋាន ឆ្ពោះដល់ការកសាងជនបទថ្មីពិតប្រាកដ ស៊ីវិល័យ ទំនើប និងចីរភាព។ ឈានចូលដំណាក់កាល ២០២៦ - ២០៣០ ជាសារវន្តទីក្រុងបានបង្កើតក្របខ័ណ្ឌសម្រាប់ដឹកនាំ ប្រតិបត្តិការដើម្បីអនុវត្តកម្មវិធីទិសដៅជាតិ។ ថ្វីដ្បិតដូច្នោះក្តី សន្ទុះអនុវត្តរវាងភូមិភាគនានាមិនទានស្មើគ្នា។ ការធ្វើឱ្យគោលនយោបាយ និងផែនការជាក់ស្តែងនៅក្នុងតំបន់មួយចំនួននៅតែយឺត; ធ្វើឱ្យទៅជាភាពជាក់ស្តែងនូវគោលការណ៍ ផែនការនៅភូមិភាគមួយចំនួនមានភាពយឺតយ៉ាវ។ ការត្រួតពិនិត្យស្ថានភាពជាក់ស្តែង កំណត់ទិសដៅ និងតម្រូវការធនធាននៅតាមភូមិភាគមួយចំនួនមិនទាន់កៀកជិតនឹងភាពជាក់ស្តែង។
ចំពោះមុខតម្រូវការនោះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើបានចាត់តាំងកិច្ចប្រជុំពន្លឿនល្បឿនដំណើរការ និងបំផុសចលនាប្រឡងប្រណាំងអនុវត្តកម្មវិធីទិសដៅជាតិអំពីកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣០។ តាមរយៈនោះ ទីក្រុងបានឯកភាពលើភារកិច្ច ដំណោះស្រាយសំខាន់ៗ លើកកម្ពស់ការទទួលខុសត្រូវរបស់ គណះ ផ្នែក និងភូមិភាគនីមួយៗ; ម្ចាស់ការដោះស្រាយការលំបាក បញ្ហាជាប់ជំពាក់ ពន្លឿនល្បឿនអនុវត្ត និងប្រើប្រាស់ធនធានវិនិយោគមានប្រសិទ្ធភាព បង្កការវិវត្តជាក់ស្តែងក្នុងដំណើរការអនុវត្តកម្មវិធី។
នៅមូលដ្ឋាន ស្មារតីប្រឡងប្រណាំងបានធ្វើឱ្យទៅជាភាពជាក់ស្តែងនូវភារកិច្ចសមស្របជាមួយនឹងលក្ខណៈជាក់ស្តែងរបស់ភូមិភាគនីមួយៗ។ តាមប្រសាសន៍លោក កាវមិញតឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ថើយអាង ចំណុចសំខាន់របស់ឃុំក្នុងដំណាក់កាលថ្មី គឺបន្តត្រួតពិនិត្យនូវទិសដៅ លក្ខឋាន ភារកិច្ច និងតម្រូវការប្រភពធនធាន; កំណត់ច្បាស់នូវខ្លឹមសារគប្បីអាទិភាព ផែនការអនុវត្ត និងការទទួលខុសត្រូវរបស់ស្ថាប័ន អង្គភាពនីមួយៗ។ ក្នុងការកសាងជនបទថ្មី ភូមិភាគយកចិត្តទុកដាក់លើកកម្ពស់នូវគុណភាពលក្ខឋាន បំផុតគឺខ្លឹមសារដែលទាក់ទងដោយផ្ទាល់ដល់ជីវភាពរបស់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ទន្ទឹមនឹងធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធ ថាញ់ថើយអាង នៅទាំងយកចិត្តទុកដាក់លើការរកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងបន្ថយភាពក្រីក្រដោយចីរភាព។ ទម្រង់ផលិតដែលសមស្របជាមួយនឹងលក្ខណៈរបស់ភូមិភាគបានលើកទឹកចិត្តអនុវត្ត; ប្រជាជនមោះមុតអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរវិធីសាស្រ្តផលិត និងប្រើប្រាស់ដើមទុន និងគោលនយោបាយឧបត្ថម្ភមានប្រសិទ្ធភាព។ ចំពោះតំបន់ជនជាតិភាគតិច ការអនុវត្តកម្មវិធីទិសដៅជាតិ បានកំណត់ផ្សារភ្ជាប់នឹងតម្រូវការជាក់ស្តែង អាទិភាពខ្លឹមសារដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព និងសមត្ថភាពអភិវឌ្ឍយូរអង្វែងរបស់ប្រជាជន។
លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិ និងសាសនាទីក្រុងកឹងធើ ឱ្យដឹង៖ “ដំណាក់កាល ២០២៦ - ២០៣០ គប្បីបន្តផ្លាស់ថ្មីវិធីសាស្រ្តអនុវត្តកម្មវិធីតាមទិសដៅឧបត្ថម្ភមានចំណុចសំខាន់ ពង្រីកម្លាំងផ្ទៃក្នុង និងលើកកម្ពស់តួនាទីសំខាន់របស់ប្រជាជន។ ក្នុងនោះ ផ្តុំកម្លាំងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អភិវឌ្ឍការរកស៊ីចិញ្ចឹមជីវិតសមស្រប បង្កើនប្រាក់ចំណូល បណ្តុះបណ្តាលរបរ និងអភិវឌ្ឍធនធានមនុស្សនៅតំបន់ជនជាតិភាគតិច”។
ទន្ទឹមជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត ទីក្រុងយកចិត្តទុកដាក់ដល់ការឃោសនា ចលនាដើម្បីប្រជាជនយល់ ឯកភាពនិងម្ចាស់ការចូលរួម។ ការប្រើប្រាស់ប្រភពធនធានដែលបានឧបត្ថម្ភមានប្រសិទ្ធភាព និងមោះមុតអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា បង្វែរការផលិត រៀនរបរ ស្វែងរកការងារធ្វើ និងអភិវឌ្ឍទម្រង់សេដ្ឋកិច្ចសមស្រប នឹងរួមចំណែកលើកកម្ពស់សមត្ថភាពឈានឡើងដោយខ្លួនឯង បន្ថយភាពក្រីក្រដោយចីរភាព។
តាមប្រសាសន៍លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទីក្រុងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់មន្ទីរ គណៈ ផ្នែកនិងភូមិភាគក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះដំណើរការរវាងភូមិភាគនានាមិនទានស្មើគ្នា; ការធ្វើឱ្យជាភាពជាក់ស្តែងនូវគោលការណ៍ និងផែនការនៅកន្លែងមួយចំនួននៅយឺត ហើយការអនុវត្តនៅកន្លែងមួយចំនួនតាមមិនទាន់នឹងតម្រូវការ។ ចលនាប្រឡងប្រណាំងត្រូវផ្សារភ្ជាប់នឹងភារកិច្ច គម្រោង និងការងារជាក់ស្តែង ហើយលទ្ធផលអាចផ្ទៀងផ្ទាត់ និងវាយតម្លៃបាន។ ជៀសវាងការធ្វើគ្រាន់តែជាទ្រង់ទ្រាយ មិនបញ្ឈប់ត្រឹមតែការបំផុសចលនាប៉ុណ្ណោះទេ ថែមទាំងបង្កការវិវត្តពិតប្រាកដក្នុងដំណើរការចាត់តាំងអនុវត្ត។ ទិសដៅចុងក្រោយរបស់កម្មវិធី បានបង្ហាញដោយលទ្ធផលជាក់ស្តែង៖ តំបន់ជនបទកាន់តែអភិវឌ្ឍជាងទៀត ការផលិត និងការរកស៊ីចិញ្ចឹមជីវិតកាន់តែល្អប្រសើរឡើង; ប្រជាជនមានការងារធ្វើ ប្រាក់ចំណូលបានកើនឡើង; ជីវភាពរបស់មាមីងដែលនៅលំបាកបានកែលម្អឡើង ហើយគម្លាតអភិវឌ្ឍបានបង្រួញជាបណ្តើរៗ។

កម្មវិធីទិសដៅជាតិ បានរួមចំណែកបង្កកម្លាំងជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
តាមទិសដៅដែលបានដាក់ចេញ ដល់ឆ្នាំ ២០៣០ ទីក្រុងខិតខំប្រាក់ចំណូលមធ្យមរបស់ប្រជាជននៅជនបទសម្រេចបានពី ៨០-១០០ លានដុង/ម្នាក់/ឆ្នាំ; ប្រាក់ចំណូលមធ្យមរបស់ជនជាតិភាគតិចមិនទាបជាង ១/២ នៃកម្រិតមធ្យមរួមរបស់ទីក្រុង។ អត្រាភាពក្រីក្រពហុទិសថយចុះនៅត្រឹមតែ ២,៤២%; អត្រាភាពក្រីក្រពហុទិសនៅតំបន់ជនជាតិភាគតិចស្ថិតនៅក្រោម ១០%។ ក្នុងការកសាងជនបទថ្មី ទីក្រុងខិតខំចំនួនឃុំសម្រេចបទដ្ឋានជនបទថ្មីប្រមាណ ៩០,៣% និងចំនួនឃុំសម្រេចបទដ្ឋានជនបទថ្មីបានទទួលស្គាល់ជាឃុំជនបទថ្មីទំនើប១០%។
ដោយមានការប្តេជ្ញាចិត្តខ្ពស់ របៀបធ្វើមានភាពម្ចាស់ការ និងស្មារតីប្រឡងប្រណាំងជាក់ស្តែង ទីក្រុងកឹងធើ កំពុងផ្លាស់ប្តូរទិសដៅទៅជាផ្នែកការងារជាក់ស្តែង។ តាមរយៈនោះ កម្មវិធីទីសដៅជាតិនឹងបង្កកម្លាំងជំរុញថ្មី រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន កសាងជនបទអភិវឌ្ឍ និងបន្ថយភាពក្រីក្រដោយចីរភាព៕
ហុងទើ - វិមាន