03/09/2026 - 14:02

យុវ​ជន​នគរ​បាល​ចូល​រួម​អនុ​វត្ត​ការ​ងារ​សុខុមាល​ភាព​សង្គម​ 

ពង្រីក​ស្មារតី​ឈាន​មុខ​និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​ជន​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ បាន​អនុ​វត្ត​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដោយ​ផ្តោត​ទៅ​លើ​ប្រ​ជា​ជន​ និង​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ តាម​រយៈ​ចលនា​ប្រឡង​ប្រ​ណាំង​ “៣ ជាង​គេ​គឺ​វិន័យ​ជាង​គេ​ ភក្ដី​ភាព​ជាង​គេ​ និង​នៅ​ជិត​ប្រ​ជា​ជន​ជាង​គេ​” យុវ​ជន​នគរ​បាល​បាន​បង្កើត​ទម្រង់​សុខុមាល​ភាព​សង្គម​ កាន់​តែ​រីក​សាយ​ភាយ​ រួម​ចំ​ណែក​កសាង​រូប​ភាព​កង​កម្លាំង​នគរ​បាល​ដែល​នៅ​ជិត​ស្និទ្ធ​ និង​យល់​ពី​ជីវ​ភាព​របស់​ប្រ​ជា​ជន​។

 ​ ​ យុវ​ជន​នគរ​បាល​ឃុំ​ឡុង​ភូ​ ផ្តល់​ជំនួយ​ដល់​សិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ដែល​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ គឺ​ទម្រង់​ “ឆ្នាំង​ បបរ​នៃ​សេច​ក្តី​ស្រ​ឡាញ់​-ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​ជំងឺ​” ដែល​បាន​ចែក​ជូន​អា​ហារ​ជាង​ ៥០០ ចំ​ណែក​ដល់​អ្នក​ជំងឺ​នៅ​តាម​មូល​ដ្ឋាន​សុខា​ភិបាល​។ បបរ​ក្តៅ​ៗត្រូវ​បាន​នាំ​យក​ទៅ​ជូន​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ ពិ​សេស​អ្នក​ដែល​មាន​ជីវ​ភា​ពលំ​បាក​ ទោះ​បី​តម្លៃ​សម្ភារៈ​មិន​ធំ​ដុំ​ក៏​ដោយ​ ប៉ុន្តែ​វា​បង្ហាញ​ពី​ការ​ចែក​រំ​លែ​ក និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យុវ​ជន​នគរ​បាល​។ ជា​មួយ​គ្នា​នេះ​ ទម្រង់​ “ល្វែង​ទំនិញ​សូន្យ​ដុង​” បាន​ចែក​ជូន​អំ​ណោយ​ជាង​ ៦១០ កញ្ចប់​ដល់​ប្រ​ជា​ជន​ និង​សិស្សា​នុសិស្ស​ជា​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភា​ពលំ​បាក​; ចំ​ណែក​ទម្រង់​ “ដូរ​សំ​រាម​ ប្លា​ស្ទិក យក​កូន​ឈើ​និង​សម្ភារៈ​សិក្សា​” ក៏​បាន​អនុ​វត្ត​ មិន​ត្រឹម​តែ​ផ្តល់​សម្លៀកបំ​ពាក់​ សៀវ​ភៅ​ និង​សម្ភារៈ​សិក្សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ការ​ពា​រប​រិស្ថាន​ក្នុង​សហ​គម​ន៍ផង​ដែរ​។ កុមារី​ ឡឹម​ធី​ង៉ុក​ម៉ាយ​ សិស្ស​សា​លា​ បឋម​សិក្សា​ឡុង​ភូ​ B ចែក​រំលែក​៖ “ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​ណាស់​ ដែល​បាន​ពូ​ៗ មីង​ៗនគរ​បាល​ផ្តល់​សៀវ​ភៅ​ ប៊ិក​ និង​សម្ភារៈ​សិក្សា​។ ខ្ញុំ​នឹង​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​មិន​ឱ្យ​ពូ​ៗ មីង​ៗខក​បំ​ណង​”។

មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​សិស្សា​នុសិស្ស​ប៉ុណ្ណោះ​ទេ​ យុវ​ជន​នៃ​កង​កម្លាំង​នគរ​បាល​ឃុំ​ឡុង​ភូ​ ក៏​បាន​សកម្ម​ក្នុង​ការ​អំ​ពាវ​នាវ​ដល់​សប្បុរស​ជន​ ដើម្បី​ ផ្តល់​អំ​ណោយ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​; ទន្ទឹម​នឹង​នោះ​ ក៏​បាន​ចូល​រួម​ជួយ​ប្រ​ជា​ជន​ក្នុង​ការ​បញ្ចូល​ព័ត៌​មាន​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក និង​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ព្រម​ទាំង​ចុះ​ទៅ​តាម​ផ្ទះ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ជូន​អ្នក​វ័យ​ចាស់​ និង​អ្នក​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ រួម​ចំ​ណែក​នាំ​យក​អត្ថ​ប្រ​យោជន៍​ពី​បច្ចេក​វិទ្យា​ឌីជី​ថល​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​។ លោ​កថា​ច់ហ្វាង​ស្វឹង​ នៅ​ភូមិ​សុក​ម៉ើយ ឃុំ​ឡុង​ភូ​ ឱ្យ​ដឹង​៖ “កម្មា​ភិបាល​និង​យុទ្ធ​ជន​នគរ​បាល​វ័យ​ក្មេង​ មាន​ភាព​សកម្ម​និង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ណាស់​។ ចាប់​ពី​ការ​ផ្តល់​អំ​ណោយ​ ឧបត្ថម្ភ​សិស្សា​នុសិស្ស​រហូត​ដល់​ការ​ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​លិខិត​ស្នាម​ផ្សេង​ៗ ពួក​គាត់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​និង​ជួយ​ដោយ​អស់​ពី​ចិត្ត​។ សកម្ម​ភាព​ទាំង​នេះ​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​កាន់​តែ​មាន​ជំនឿ​ទុក​ចិត្ត​ និង​ស្រ​ឡាញ់​រាប់​អាន​កង​កម្លាំង​នគរ​បាល​”។

លោក​វរ​សេនីយ៍​ត្រី​ ង្វៀង​ហឿខ្វេដឿង លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ឃុំ​ឡុង​ភូ​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​កំ​ណត់​ថា​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ម្នាក់​ៗ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​ជំ​នាញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រីក​ស្មារតី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។ នៅ​ពេល​ខាង​មុខ​ យើង​ខ្ញុំ​នឹង​បន្ត​អំ​ពាវ​នាវ​ដល់​យុទ្ធ​ជន​ចូល​រួម​វិភាគ​ទាន​ ដើម្បី​បន្ត​រក្សា​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ព្រម​ទាំង​ចលនា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​បន្ថែម​ទៀត​ ដើម្បី​គិត​គូរ​ឱ្យ​បាន​ល្អ​ចំ​ពោះ​ប្រ​ជា​ជន​ក្រី​ក្រ​ អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​ អ្នក​ដែល​ងាយ​រង​គ្រោះ​ និង​ សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភា​ពលំ​បាក​ បង្ក​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​យល់​ និង​រួម​ដំ​ណើរ​ជា​មួយ​កង​កម្លាំង​នគរ​បាល​ ក្នុង​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”។

តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ​ យុវ​ជន​នគរ​បាល​ឃុំ​ឡុង​ភូ​ កំ​ពុង​រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​បង្កើន​ទំ​នាក់​ទំនង​រវាង​កង​កម្លាំង​នគរ​បាល​ជា​មួយ​ប្រ​ជា​ជន​។ ឆ្លង​តាម​រយៈ​នោះ​ ក៏​បាន​ចូល​រួម​ឃោស​នា​ចលនា​ដល់​ជន​ជាតិ​ភាគ​តិច​ គោរព​និង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ សកម្ម​ចូល​រួម​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ រួម​កម្លាំង​កសាង​មា​តុ​ភូមិ​ឡុង​ភូ​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​៕

                             យ៉ីអាញ​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ