ដោយក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តចំពោះសិល្បៈប្រពៃណី បងថាច់ហ្វិញតឹងសោភ័ណ នៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានបង្កើតក្រុមរបាំឆៃយ៉ាំនិងយក្ស ដើម្បីបង្កទីលានកម្សាន្តមានប្រយោជន៍សម្រាប់យុវជននិងកុមារ ព្រមទាំងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។

ក្រុមរបាំឆៃយ៉ាំនិងយក្ស ដែលបង្កើតឡើងដោយបងថាច់ហ្វិញតឹងសោភ័ណ។
ក្រុមរបាំឆៃយ៉ាំនិងយក្ស អាស្រ័យបងថាច់ ហ្វិញតឹងសោភ័ណ (កើតឆ្នាំ ១៩៨៩) បង្កើតឡើងនៅឆ្នាំ ២០១៨ ដោយគោលបំណងចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។ បងបានឱ្យដឹង ដំបូងឡើយបង្កើតតែ ១ ក្រុម មានសមាជិក ១៥ នាក់ចូលរួមហាត់សម។ បន្ទាប់មកក្រុមបានទាក់ទាញកុមារា កុមារីនិងយុវជននៅលើភូមិឋានប្រមាណ ៤៥ នាក់ចូលរួម។ ដោយសារមានអ្នកចូលរួមច្រើន បងក៏សម្រេចចិត្តបង្កើតបន្ថែម ២ ក្រុមទៀត សរុបមាន ៣ ក្រុម។ រៀងរាល់ពេលរសៀលឬពេលល្ងាច ជាពិសេសក្នុងរដូវវិស្សមកាល ប្អូនៗបានប្រមូលផ្តុំគ្នាហាត់សមរបាំឆៃយ៉ាំនិងយក្ស។ សកម្មភាពទាំងអស់នេះបានចាត់តាំងឡើងដោយឥតគិតថ្លៃ តាមស្មារតីស្ម័គ្រចិត្ត និងក្តីស្រឡាញ់ចំពោះសិល្បៈប្រពៃណី។ មិនត្រឹមតែណែនាំហាត់ដោយផ្ទាល់ប៉ុណ្ណោះទេ បងថាច់ហ្វិញតឹងសោភ័ណ នៅទាំងស្វែងយល់និងរៀនសូត្របទ ពិសោធន៍ពីអ្នកដែលយល់ដឹងដើម្បីច្នៃរបាំងមុខនិងឧបករណ៍សម្រាប់សម្តែង ដូចជា របាំងមុខយក្ស ស្វា... និងឧបករណ៍ផ្សេងៗទៀត។ តាមរយៈនេះ ក្រុមអាចម្ចាស់ការច្នៃឧបករណ៍សម្រាប់សម្តែងដោយខ្លួនឯង និងជួយលើកកម្ពស់ការសម្តែងជាបន្តបន្ទាប់។ ក្រុមតែងតែចូលរួមសម្តែងបម្រើក្នុងឱកាសពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូចជា បុណ្យកឋិន បុណ្យបំបួស...។ បងថាច់ហ្វិញតឹងសោភ័ណ ប្រធានក្រុម ឱ្យដឹង ក្រុមបានបង្កើតឡើងដោយចេញពីក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តចំពោះសិល្បៈ ព្រមទាំងមានបំណងចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ សមាជិកដែលចូលរួម គឺសុទ្ធតែមានស្មារតីស្ម័គ្រចិត្តនិងបានបង្រៀនដោយឥតគិតថ្លៃ។ តាមការលើកឡើងរបស់បងសោភ័ណ ការងារនេះ មិនមែនជាមុខរបរដែលផ្តល់ចំណូលចម្បងនោះទេ ដូច្នេះ ប្រសិនបើគ្មានក្តីស្រឡាញ់ទេនឹងពិបាករក្សាក្រុមឱ្យដំណើរការបានយូរអង្វែង។ បានចូលរួមសម្តែងបម្រើមាមីងក្នុងឱកាសពិធីបុណ្យប្រពៃណី គឺជាសេចក្តីរីករាយរបស់សមាជិក។
ពិសេសក្នុងរដូវវិស្សមកាល ប្អូនៗបានមកហាត់នៅពេលល្ងាច។ ក្រៅពីបានរៀនរបាំដោយឥតគិតថ្លៃ ប្អូនៗថែមទាំងមានឱកាសចូលរួមសម្តែងបម្រើមាមីងក្នុងឱកាសពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ តាមរយៈនោះ បានរួមចំណែកថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ។ ជាពិសេស ក្រុមធ្លាប់បានចូលរួមមហោស្រពសិល្បៈមហាជនខ្មែរខេត្តត្រាវិញ លើកទី ៩ ឆ្នាំ ២០២០ និងទទួលបានរង្វាន់ B ជាមួយនឹងស្នាដៃរបាំយក្សនិងស្វា ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញ (ចាស់)។
សកម្មភាពរបស់ក្រុមមិនត្រឹមតែបង្កទីលានកម្សាន្តមានប្រយោជន៍សម្រាប់យុវជនប៉ុណ្ណោះទេ ថែមទាំងជួយប្អូនៗយល់ដឹងនិងស្រឡាញ់សិល្បៈវប្បធម៌ប្រពៃណី។ តាមរយៈរបាំយក្ស របាំឆៃយ៉ាំ ព្រមទាំងរបាំងមុខនិងឧបករណ៍ប្រកបដោយលក្ខណ ពិសេស ដែលជាតម្លៃវប្បធម៌ខ្មែរបានបន្តផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ រួមចំណែកថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិក្នុងជីវភាពបច្ចុប្បន្ន៕
ទីទុយ