តាមរបាយការណ៍របស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ ក្នុងអំឡុង ៥ ថ្ងៃឈប់សម្រាកបុណ្យជាតិ ចាប់ពីថ្ងៃទី ២៩ ខែសីហាដល់ថ្ងៃ ទី ២ ខែកញ្ញា ទីក្រុងកឹងធើបានទទួលភ្ញៀវទេសចរប្រមាណ ៣៥៣.២៥០ នាក់មកទស្សនា និងកម្សាន្តសប្បាយ កើន ២០% បើប្រៀបនឹងខណៈពេលដូចគ្នានៃឆ្នាំ ២០២៥។ ក្នុងនោះ ភ្ញៀវអន្តរជាតិប៉ាន់ស្មានជាង ៦.៩០០ លើកនាក់។
.jpeg)
ភ្ញៀវអន្តរជាតិទស្សនាផ្សារអណ្តែតកៃរុាំង។
ភ្ញៀវស្នាក់នៅទេសចរណ៍ប៉ាន់ស្មានសម្រេចប្រមាណ ១២៧.៤០០ លើកនាក់ កើន ១៤% បើប្រៀបនឹងខណៈពេលដូចគ្នានៃឆ្នាំ ២០២៥ ក្នុងនោះភ្ញៀវអន្តរជាតិស្នាក់នៅប៉ាន់ស្មានសម្រេចប្រមាណ ៣.៤៤០ លើកនាក់។ អត្រាប្រើប្រាស់បន្ទប់ស្នាក់នៅប៉ាន់ស្មានមធ្យម ប្រមាណ៨០%។ ដោយឡែកសណ្ឋាគារធំៗនៅតាមសង្កាត់និញកេវ កៃខេ និងតឹងអាង… សម្រេចប្រមាណ ៨៥%។ សរុបចំណូលពីទេសចរណ៍ប៉ាន់ស្មានសម្រេចប្រមាណ ៤២១ ពាន់លានដុង កើន ១៣% បើប្រៀបនឹងខណៈពេលដូចគ្នានៃឆ្នាំ ២០២៥។
ក្នុងឱកាសបុណ្យជាតិនេះ នៅកឹងធើបានប្រព្រឹត្តឡើងនូវព្រឹត្តិការណ៍កីឡា និងម្ហូបអាហារ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ៖ មហាសន្និបាតកីឡាទីក្រុងកឹងធើ លើកទី១០ ឆ្នាំ ២០២៦ ផ្សារភ្ជាប់នឹងកម្មវិធីសិល្បៈអនុស្សាវរីយ៍៨១ឆ្នាំបដិវត្តន៍ខែសីហាជោគជ័យ (១៩/៨/១៩៤៥ – ១៩/៨/២០២៦) និងបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ – ២/៩/២០២៦) ក៏ដូចជាសប្តាហ៍ម្ហូបអាហារទីក្រុងកឹងធើ ឆ្នាំ ២០២៦។
ទន្ទឹមនឹងនោះ អាជីវកម្មទេសចរណ៍ម្ចាស់ការបង្កើនកម្រិតផលិតផល បង្កផលិតផលថ្មីសម្បូរបែប ពហុសណ្ឋាន និងកញ្ចប់ស្នាក់នៅជំរុញទាក់ទាញភ្ញៀវទេសចរ។ កន្លែងគោលដៅមួយចំនួនមានឆ្លងកាត់បទពិសោធន៍ និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដូចជា៖ Cantho Eco Resort ភូមិទេសចរណ៍មីខាញ់ ភូមិទេសចរណ៍ជីវស្ថានអ៊ុងដេ កោះកោងស៊ើង និងផ្សារអណ្តែតកៃរុាំងជាដើម។
ក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិ ការងារសន្តិសុខ សុវត្ថិភាព បង្ការទប់ស្កាត់ ឆេះផ្ទុះ សុវត្ថិភាពអនាម័យម្ហូបអាហារបានធានា និងលក់តាមតម្លៃបិទប្រកាស មិនទាន់មានបញ្ហាណាមួយកើតឡើងទេ៕
អាយឡាម - វិមាន