អាស្រ័យការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទម្រង់សេដ្ឋកិច្ចសមូហភាព ផ្សារភ្ជាប់នឹងការចងសម្ព័ន្ធផលិត សហករណ៍កសិកម្ម ១/៥ នៅភូមិត្រាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ ជាបណ្តើរៗបានបញ្ជាក់ពីតួនាទីក្នុងការប្រមូលផ្តុំកសិករ ចាត់តាំងការផលិត និងការចងសម្ព័ន្ធជាមួយទីផ្សារ។ តាមរយៈនោះ សមាជិកមានលក្ខណៈបន្ថែមក្នុងការបន្ថយប្រាក់ចំណាយ លើកកម្ពស់គុណភាពកសិផល ម្ចាស់ការរកច្រកចេញនិងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។

ចងសម្ព័ន្ធផលិតជួយឱ្យសមាជិកសហករណ៍កសិកម្ម ១/៥ ភូមិត្រាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ លើកកម្ពស់គុណភាពនិងតម្លៃកសិផល។
សហករណ៍កសិកម្ម ១/៥ បច្ចុប្បន្នមានសមាជិក ៦៤ នាក់ ផលិតស្រូវជិត ៦៥ ហិកតា និងដំណាំរួមផ្សំជាង ១ ហិកតា។ ចាប់ពីឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន លោកឡឹមគឺន បានទទួលតួនាទីជានាយកសហករណ៍។ ពេលដំណើរការ សហករណ៍បានកំណត់ការចងសម្ព័ន្ធផលិតនិងការប្រើប្រាស់ គឺជាដំណោះស្រាយដ៏សំខាន់មួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិត បង្កើតផលប្រយោជន៍ជាក់ស្តែងជូនដល់សមាជិក។
តាមប្រសាសន៍ លោកឡឹមគឺន ពេលចូលរួមសហករណ៍ សមាជិកមានលក្ខណៈបានផ្លាស់ប្តូរបទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការផលិត និងបង្កើតវិធីសាស្ត្រផលិតតាមទិសដៅប្រមូលផ្តុំជាបណ្តើរៗ។ ជាពិសេស សហករណ៍យកចិត្តទុកដាក់លើការតភ្ជាប់ជាមួយអាជីវកម្ម និងអាជីវករ ដើម្បីពង្រីកទីផ្សារសម្រាប់កសិផល។ បច្ចុប្បន្ន សហករណ៍មានឈ្មួញចុះកិច្ចសន្យាទិញកសិផល ព្រមទាំងរក្សាការចងសម្ព័ន្ធជាមួយអាជីវកម្មនិងអាជីវករ។ អាស្រ័យហេតុនេះ ផលិតផលរបស់សមាជិកមានបណ្តាញប្រើប្រាស់បន្ថែម កាត់បន្ថយសម្ពាធទីផ្សារនៅពេលប្រមូលផលម្តងៗ។ ការចងសម្ព័ន្ធជួយឱ្យសហករណ៍ក្តាប់បានតម្រូវការទីផ្សារ ដើម្បីតម្រង់ទិសឱ្យសមាជិកជ្រើសរើសដំណាំតាមរដូវកាល និងវិធីសាស្ត្រផលិតឱ្យបានសមស្រប។ មិនឈប់ត្រឹមការចងសម្ព័ន្ធប្រើប្រាស់ប៉ុណ្ណោះទេ សហករណ៍ក៏ឆ្ពោះទៅរកការលើកកម្ពស់គុណភាពតំបន់ផលិតជាបណ្តើរៗ។ ចំពោះដំណាំស្រូវ សហករណ៍តម្រង់ទិសដៅប្រមាណ ៥០ ហិកតា សម្រាប់ផលិតស្រូវគុណភាពខ្ពស់ កាត់បន្ថយបំភាយឧស្ម័ន និងអភិវឌ្ឍពូជស្រូវ ST25 តាមទិសដៅសរីរាង្គជាបណ្តើរៗ។

លោកលីហេង អភិវឌ្ឍទម្រង់ដាំខ្ទឹមស្លឹក រួមចំណែកលើកកម្ពស់ប្រាក់ចំណូលឱ្យគ្រួសារ។
ប្រសិទ្ធភាពពីការចងសម្ព័ន្ធបានបង្ហាញតាមរយៈទម្រង់ដាំដំណាំរួមផ្សំរបស់សមាជិក។ លោកលីហេង នៅភូមិត្រាអ៊ុង មានដីធ្វើស្រែប្រមាណ ១ ហិកតា និងដីដាំដំណាំរួមផ្សំ ២ កុង សំខាន់គឺដាំខ្ទឹមស្លឹក។ គ្រួសាររបស់លោកបានចាប់ផ្តើមដាំដំណាំរួមផ្សំជិត ១០ ឆ្នាំមកហើយ លោកក៏បានចាប់ផ្តើមចូលរួមសហករណ៍ប្រមាណ ៤ ឆ្នាំមកនេះ។ តាមលោកហេង ខ្ទឹមស្លឹកមានរយៈពេលលូតលាស់ប្រមាណ ៤៥ ថ្ងៃ ប្រសិនបើអាកាសធាតុអំណោយផល អាចផលិតបាន ៥-៦ រដូវ/ឆ្នាំ។ ទិន្នផលសម្រេចបានជាង ២ តោន/កុង។ តម្លៃលក់អាស្រ័យលើទីផ្សារ មានពេលខ្លះជាង ១០.០០០ ដុង/គីឡូក្រាម ហើយនៅពេលទីផ្សារមានតម្រូវការខ្ពស់ អាចកើនឡើងដល់ជាង ៤០.០០០ ដុង/គីឡូក្រាម។ ជាមធ្យមក្នុងមួយកុងអាចផ្តល់ប្រាក់ចំណូលប្រមាណ ១០-២០ លានដុង/រដូវ។ លោកហេង បានចែករំលែក៖ “ការចូលរួមសហករណ៍ជួយឱ្យខ្ញុំមានលក្ខណៈបន្ថែមក្នុងការផ្លាស់ប្តូរបទពិសោធន៍ផលិត ក្តាប់បានស្ថានភាពទីផ្សារ និងស្វែងរកច្រកចេញ។ ដោយសារបានចូលរួមវគ្គបណ្តុះបណ្តាល អនុវត្តបច្ចេកទេសទៅក្នុងការផលិត និងមានច្រកចេញលំនឹង សមាជិកទាំងឡាយក៏មានទំនុកចិត្តក្នុងការវិនិយោគលើការផលិត” លោកហេង បានចែករំលែក។
តាមប្រសាសន៍ លោកង្វៀងវ៉ាំងហ្វៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនឃុំលីវទូ ចងសម្ព័ន្ធផលិតគឺជាទិសដៅចាំបាច់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់សហករណ៍ និងប្រាក់ចំណូលសម្រាប់ប្រជាជន។ សហករណ៍ម្ចាស់ការក្នុងការចងសម្ព័ន្ធជាមួយអាជីវកម្ម អាជីវករ និងចាត់តាំងផលិតតាមទិសដៅប្រមូលផ្តុំ នឹងជួយឱ្យសមាជិកបន្ថយបានការលំបាកក្នុងការលក់ផលិតផល ព្រមទាំងលើកកម្ពស់គុណភាពកសិផលជាបណ្តើរៗ។ នាពេលខាងមុខ រដ្ឋអំណាចភូមិភាគ នឹងបន្តលើកទឹកចិត្តឱ្យសហករណ៍នានាពង្រីកនូវតួនាទីប្រមូលផ្តុំកសិករ ជំរុញខ្លាំងក្លាការចងសម្ព័ន្ធផលិត-ការប្រើប្រាស់ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស និងប្តូរទៅទម្រង់ផលិតប្រកបដោយសុវត្ថិភាព គុណភាព និងកាត់បន្ថយការបំភាយឧស្ម័ន។ តាមរយៈនោះ ជួយឱ្យប្រជាជនបង្កើនតម្លៃផលិតផល និងលំនឹងការរកស៊ីចិញ្ចឹមជីវិត។
ជាមួយនឹងទិសដៅនេះ សហករណ៍កសិកម្ម ១/៥ កំពុងបញ្ជាក់ជាបណ្តើរៗ នូវតួនាទីជាស្ពានតភ្ជាប់រវាងកសិករនិងទីផ្សារ រួមចំណែកលើកកម្ពស់តម្លៃកសិផល កែលម្អប្រាក់ចំណូលឱ្យសមាជិក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មតាមទិសដៅប្រកបដោយប្រសិទ្ធភាពនិងចីរភាព៕
ហុងទើ-ត្រឹងរ៉ូន