05/09/2026 - 12:21

ពិធីបើកបវេសនកាលថ្នាក់រៀនមេត្តាធម៌ ប្រកបដោយភាពកក់ក្តៅនិងមនោសញ្ជេតនារវាងកងទ័ពនិងប្រជាជន 

រួម​នឹង​បរិយាកាស​ថ្ងៃ​ចូល​រៀន​នៃ​ទូ​ទាំង​ប្រ​ទេស​ ព្រឹក​ថ្ងៃ​ទី​ ៥ ខែ​កញ្ញា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ហង​ជូយ  ខេត្ត​កាម៉ាវ​  បាន​ចាត់​តាំង​ពិ​ធី​បើក​បវេសនកាល​ថ្នាក់​រៀន​មេត្តា​ធម៌​នៅ​លើ​កោះ​ហង​ជូយ។ អញ្ជើញ​ចូល​រួម​និង​ចង្អុល​ការ​ក្នុង​ពិ​ធី​នេះ​មាន​ លោក​វរ​សេនីយ៍​ឯក​បម្រុង​ ដង​កុង​ងៀប  មេ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ហង​ជូយ ព្រម​ទាំង​តំ​ណាង​ស្ថានីយ​រ៉ា​ដា​ជើង​ទឹក​ ៦១៥  ស្ថានីយ​សើន​សមុទ្រ​  អា​ណា​ព្យា​បាល​សិស្ស​និង​សិស្សា​នុសិស្ស​ចូល​រួម​ពិ​ធី​នេះ​។

ទិដ្ឋភាព​នៃ​ពិ​ធី​បើក​បវេសនកាល​ថ្នាក់​រៀន​មេត្តា​ធម៌​។

ទោះ​ជា​ថ្នាក់​រៀន​មាន​សិស្ស​ត្រឹម​តែ​ ១២ នាក់​ក៏​ដោយ​ ប៉ុន្តែ​លោក​ ដង​កុង​ងៀប មេ​បញ្ជា​ការ​ប៉ុស្តិ៍​ បាន​ថ្លែង​ការណ៍​ចង្អុល​ការ​ ផ្តែ​ផ្តាំ និង​លើក​ទឹក​ចិត្ត​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​ក្នុង​ថ្នាក់​រៀន​មេត្តា​ធម៌​ ឱ្យ​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ បំ​ពេញ​ភារ​កិច្ច​ឱ្យ​បាន​ល្អ​ ដើម្បី​ជួយ​ប្អូន​ៗឈាន​ឡើង​ក្នុង​ការ​សិក្សា​។ នៅ​ក្នុង​ពិ​ធី​នេះ​ លោក​មេ​បញ្ជា​ការ​ប៉ុស្តិ៍​បាន​ជូន​អំ​ណោយ​ដល់​លោក​គ្រូ​ និង​សិស្សា​នុសិស្ស​ចំ​នួន​ ១៣ ចំ​ណែក​ រួម​មាន​៖ កាតាប​ សៀវ​ភៅ​ ឧប​ករណ៍​សិក្សា​ សម្លៀកបំ​ពាក់​ និង​ទឹក​ប្រាក់​ ក្នុង​មួយ​ចំ​ណែក​ៗ មាន​តម្លៃ​ ១.០០០.០០០ ដុង​ បាន​មក​ពី​ការ​កៀរ​គរ​និង​ដក​ពី​មូល​និធិ​របស់​អង្គ​ភាព​។ ទន្ទឹម​នឹង​នោះ​ បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​ ២ ចំ​ណែក​ ដល់​កុមារ​ ២ រូប​ ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ និង​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​សិក្សា​ ក្នុង​កម្ម​វិធី​ "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​" ដោយ​ទឹក​ប្រាក់​មួយ​ចំ​ណែក​មាន​តម្លៃ​ ៤.៥០០.០០០ ដុង​។ ជា​មួយ​នឹង​នោះ​ គណៈ​បញ្ជា​ការ​ស្ថានីយ​រ៉ា​ដា​ជើង​ទឹក​ ក៏​ជូន​អំ​ណោយ​ ១ ចំ​ណែក​ មាន​តម្លៃ​ ៥០០.០០០ ដុង​ ជូន​ដល់​ថ្នាក់​រៀន​មេត្តា​ធម៌​ផង​ដែរ​។

ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​របស់​ថ្នាក់​រៀន​។

ពិ​ធី​បើក​បវេសនកាល​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​លើ​កោះ​ហង​ជូយ រួម​ចំ​ណែក​កសាង​កម្លាំង​សាមគ្គី​ភា​ពរ​វាង​កង​ទ័ព​និង​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​រឹង​មាំ​ ពង្រឹង​ទំនុក​ចិត្ត​ កសាង​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ និង​រួម​ចំ​ណែក​ការ​ពារ​យ៉ាង​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​របស់​មា​តុ​ភូមិ​៕

យី្វអាញ-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ