មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/09/2026 - 08:01

ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ 

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ទ្រុង​ហ៊ឹង បាន​សហ​ការ​ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​មហា​សា​ម​គ្គី​ជូន​ដល់​គ្រួ​សារ​អ្នក​មីង​ដាវ​ធី​ឌាង គ្រួ​សារ​ក្បែរ​ក្រ​ នៅ​ភូមិ​ថា​ញ់ឡុក​ ១ ។ នេះ​គឺ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​អប​អរ​សា​ទរ​ខួប​លើក​ទី​ ៨១ ទិវា​បដិវត្តន៍​ខែ​សី​ហា​ទទួល​បាន​ជោគ​ជ័យ​ (១៩​/៨/​១៩៤៥​ - ១៩​/៨/​២០២៦) និង​ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (២/​៩/​១៩៤៥-​២/​៩/​២០២៦)។

ផ្ទះ​មាន​ផ្ទៃ​ដី​ទំ​ហំ​ប្រ​មា​ណ​ ៥០ ម៉ែ​ត្រកា​រ៉េ​ ក្រាល​ឥដ្ឋ​ការ៉ូនិង​ប្រក់​ស័ង្កសី​។ តម្លៃ​សាង​សង់​សរុប​គឺ​ ៧៥ លាន​ដុង​ បាន​មក​ពី​ប្រ​ភព​កៀរ​គរស​ង្គមូបនីយ​កម្ម​។ ក្នុង​នោះ​ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ឆ្នោត​ជាតិ​កឹង​ធើ​ ឧបត្ថម្ភ​ថវិកា​ចំ​នួន​៦០​លាន​ដុង​ ចំ​ណែក​ថវិកា​នៅ​សល់​គឺ​បាន​មក​ពី​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ទុ្រង​ហ៊ឹង និង​សមា​គម​នា​រី​ឃុំ​ ចលនា​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​។

នា​ឱ​កាស​ប្រ​គល់​ផ្ទះ​ តំ​ណាង​រដ្ឋ​អំ​ណាច​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ អង្គ​ការ​មហា​ជន​ឃុំ​ទុ្រង​ហ៊ឹង និង​ភូមិ​ថា​ញ់ឡុក​ ១ បាន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​អ្នក​មីង​ ដាវ​ធី​ឌាង ជា​ច្រើន​ចំ​ណែក​ ព្រម​ទាំង​ជូន​ពរ​ដល់​គ្រួ​សារ​ដែល​មាន​ផ្ទះ​ថ្មី​។

តាម​ប្រ​សាសន៍ ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ទុ្រង​ហ៊ឹង គិត​ពី​ដើម​ឆ្នាំ​ ២០២៦ មក​ទល់​បច្ចុប្បន្ន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​ចលនា​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ និង​ផ្ទះ​មេត្តា​ធម៌​ចំ​នួន​១៨ខ្នង​​ ជា​មួយ​តម្លៃ​សរុប​ជាង​១ពាន់​លាន​ដុង​និង​កម្លាំង​ពល​កម្ម​ចំ​នួន​ ២.២​២០ ថ្ងៃ​៕

                                           ដុង​តឹម-មេ​ងលី​

ចែករំលែកអត្ថបទ