13/07/2026 - 22:21

បើក​វគ្គ​បំប៉ន​ចំ​ណេះ​ដឹង​ការ​ពារ​ប្រ​ទេស​ - សន្តិ​សុខ​ដល់​មុខ​សញ្ញា​ទី​ ៣ 

នា​ថ្ងៃ​ទី​ ១៣ ខែក​ក្កដា​ នៅ​កង​វរ​សេ​នា​ធំ​ថ្មើរ​ជើង​លេខ​ ៨៩៤ នៃ​ទី​បញ្ជា​ការ​យោ​ធា​ខេត្ត​កាម៉ាវ ក្រុម​ប្រឹក្សា​អប់​រំ​ការ​ពារ​ប្រ​ទេស​ និង​សន្តិ​សុខ​ ខេត្ត​កាម៉ាវ ចាត់​តាំង​ពិ​ធី​បើក​វគ្គ​បំប៉ន​ចំ​ណេះ​ដឹង​ការ​ពារ​ប្រ​ទេស​ និង​សន្តិ​សុខ​ដល់​មុខ​សញ្ញា​ទី​ ៣ (វគ្គ​ទី​ ១) ឆ្នាំ​២០២៦ ជូន​សិក្ខា​កាម​ចំ​នួន​ ១០០ រូប​ ដែល​ជា​ថ្នាក់​ដឹក​នាំ​ គ្រប់​គ្រង​មន្ទីរ​ អង្គ​ភាព​ គណៈ​ ផ្នែក​ ភូមិ​ភាគ​ និង​អង្គ​ភាព​នា​នា​ទូ​ទាំង​ខេត្ត​។

ទិដ្ឋភាព​នៃ​ពិ​ធី​បើក​វគ្គ​។

ក្នុង​រយៈ​ពេល​ ១២ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ១៣ ដល់​ថ្ងៃ​ទី​ ២៨ ខែក​ក្កដា​ ឆ្នាំ​២០២៦ សិក្ខា​កាម​ទាំង​ឡាយ​នឹង​បាន​គ្រូ​ឧទ្ទេស​ ផ្ទេរ​ជូន​នូវ​ប្រ​ធាន​បទ​ទាំង​ឡាយ​មាន​ដូច​៖ ទស្សនៈ​ គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ស្តី​ពី​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​; អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ផ្សារ​ភ្ជាប់​នឹង​ការ​បង្កើន​ ពង្រឹង​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ និង​សកម្ម​ភាព​កិច្ច​ការ​បរ​ទេស​ក្នុង​ស្ថាន​ភាព​ថ្មី​; ការក​សាង​មូល​ដ្ឋាន​គ្រឹះ​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ និង​យុទ្ធ​សាស្ត្រ​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ផ្សារ​ភ្ជាប់​នឹង​មូល​ដ្ឋាន​គ្រឹះ​សន្តិ​សុខ​ទូ​ទាំង​ប្រ​ជា​ជន​ និង​យុទ្ធ​សាស្ត្រ​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ក្នុង​បុព្វ​ហេ​តុ​កសាង​ និង​ការ​ពារ​មា​តុ​ភូមិ​វៀត​ណាម​សង្គម​និយម​; យុទ្ធ​សាស្ត្រ​ការ​ពារ​ប្រ​ទេស​ និង​សន្តិ​សុខ​ ដែល​ប្រ​ទេស​មួយ​ចំ​នួន​ជាប់​ពាក់​ព័ន្ធ​នឹង​វៀត​ណាម​; ការ​ពារ​សន្តិ​សុខ​នយោ​បាយ​ សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សតិ​អា​រម្មណ៍​ និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ស្តី​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ស្ថាន​ភាព​ថ្មី​។

ពិ​សេស​ គឺ​ក្នុង​ដំ​ណើរ​ការ​សិក្សា​បណ្តា​ប្រ​ធាន​បទ​ សិក្ខា​កាម​ទាំង​ឡាយ​នឹង​បាន​គ្រូ​ឧទ្ទេស​ណែ​នាំ​អំ​ពី​លំ​ដាប់​លំ​ដោយ​នៃ​ជំ​ហាន​សកម្ម​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ក្នុង​សភាព​ត្រៀម​ប្រ​យុទ្ធ​; បន្លាស់​សកម្ម​ភាព​របស់​ស្ថា​ប័ន​ អង្គ​ការ​ ភូមិ​ភាគ​ទៅ​ក្នុង​សភាព​ និង​ស្ថាន​ភាព​ការ​ពារ​ប្រ​ទេស​; ប្រ​ព័ន្ធ​ឯក​សារ​បន្លាស់​ស្ថា​ប័ន​ អង្គ​ការ​ ភូមិ​ភាគ​ពី​សម័យ​សន្តិ​ភាព​ទៅ​សម័យ​សង្គ្រាម​; ទស្សនៈ​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​វៀត​ណាម​ស្តី​ពី​ជន​ជាតិ​ សាសនា​ ផ្សារ​ភ្ជាប់​នឹង​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ក្នុង​ស្ថាន​ភាព​ថ្មី​; ខ្លឹម​សារ​ជា​មូល​ដ្ឋាន​ស្តី​ពី​យុទ្ធ​សាស្ត្រ​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ យុទ្ធ​សាស្ត្រ​យោ​ធា​វៀត​ណាម​ យុទ្ធ​សាស្ត្រ​ការ​ពារ​មា​តុ​ភូមិ​នៅ​លើ​លំ​ហ​រប​ណ្តា​ញ; ការ​បង្ការ​ បង្ក្រាប​យុទ្ធ​សាស្ត្រ​ “ការ​ប្រែ​ប្រួល​សន្តិ​ភាព​” និង​កុប​កម្ម​ផ្តួ​លរ​លំ​របស់​អនុ​ភាព​បច្ចាមិត្ត​ចំ​ពោះ​វៀត​ណាម​។

សិក្ខា​កាម​ទាំង​ឡាយ​ចូល​រួម​ថ្នាក់​រៀន​។

ថ្លែង​ក្នុង​ពិ​ធី​បើក​វគ្គ​ លោក​វរ​សេនីយ៍​ឯក​ លី​ វ៉ាំង​យុប មេ​បញ្ជា​ការ​រង​នៃ​ទី​បញ្ជា​ការ​យោ​ធា​ខេត្ត​ សំ​ណូម​ពរ​សិក្ខា​កាម​ទាំង​អស់​ត្រូវ​ប្រតិ​បត្តិ​ម៉ឺង​ម៉ាត់​នូវ​បណ្តា​សេច​ក្តី​កំ​ណត់​ បទ​បញ្ជា​របស់​ថ្នាក់​រៀន​ ខិត​ខំ​សិក្សា​ ស្រាវ​ជ្រាវ​យល់​ដឹង​ច្បាស់​គោល​មាគ៌ា​ ទស្សនៈ​ គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ស្តី​ពី​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​ ដើម្បី​ជួយ​ឱ្យ​សិក្ខា​កាម​ម្នាក់​ៗបំ​ពាក់​បន្ថែម​នូវ​ចំ​ណេះ​ដឹង​ស្តី​ពី​ការ​ងារ​យោ​ធា​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​យក​ទៅ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​ជាក់​ស្តែង​នៅ​តាម​ភូមិ​ភាគ​។

បញ្ចប់​វគ្គ​សិក្សា​ សិក្ខា​កាម​ទាំង​អស់​នឹង​ត្រូវ​សរ​សេរ​អត្ថ​បទ​របាយ​ការណ៍​លទ្ធ​ផល​ រួច​ហើយ​ប្រ​គល់​វិញ្ញាបនបត្រ​ បំប៉ន​ចំ​ណេះ​ដឹង​ការ​ពារ​ប្រ​ទេស​ និង​សន្តិ​សុខ​៕

យ្វី​អាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ