10/07/2026 - 18:43

ផ្តល់​អា​ហា​រូប​ករណ៍​ ៣១០ ចំ​ណែក​ "ការ​រៀន​សូ​ត្រ​គ្មាន​ទី​បញ្ចប់​" 

នា​ព្រឹក​ថ្ងៃ​ទី​ ១០ ខែក​ក្កដា​ នៅ​ទី​ក្រុង​កឹង​ធើ មជ្ឈិម​សមា​គម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​ បាន​ចាត់​តាំង​ពិ​ធី​ផ្តល់​អា​ហា​រូប​ករណ៍​ “ការ​រៀន​សូ​ត្រ​គ្មាន​ទី​បញ្ចប់​” លើក​ទី​ ៦។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​លោក​ស្រី​ សា​ស្ត្រា​ចារ្យ​ បណ្ឌិត​ ង្វៀង​ធី​យ្វង​ អតីត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អតីត​អនុ​ប្រ​ធាន​រដ្ឋ​ និង​ជា​ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​; លោក​ ឡេ ម៉ាញ់ហុង​ អនុ​ប្រ​ធាន​ និង​ជា​អគ្គ​លេខា​ធិ​ការ​សមា​គម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​; លោក​ស្រី​ ថា​យ ធូ សឿង​ អនុ​ប្រ​ធាន​សហ​ព័ន្ធ​សហ​ជីព​ពល​កម្ម​វៀត​ណាម​។

អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​ផ្តល់​អា​ហា​រូប​ករណ៍​។

ចំ​ណែក​ខាង​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ មាន​លោក​ស្រី​ ហូ ធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​ ង្វៀង​ វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​តំ​ណាង​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​នា​នា​របស់​ទី​ក្រុង​។

លោក​ស្រី​ សា​ស្ត្រា​ចារ្យ​ បណ្ឌិត​ ង្វៀង​ធី​យ្វង​ ថ្លែង​ការណ៍​ក្នុង​ពិ​ធី​។

ថ្លែង​ក្នុង​ពិ​ធី​នេះ​ លោក​ស្រី​ សា​ស្ត្រា​ចារ្យ​ បណ្ឌិត​ ង្វៀង​ធី​យ្វង​ បាន​សង្កត់​ធ្ងន់​ថា​ អា​ហា​រូប​ករណ៍​ "ការ​រៀន​សូ​ត្រ​គ្មាន​ទី​បញ្ចប់​" តាម​ដំ​បូន្មាន​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ អា​ស្រ័យ​ដោយ​សមា​គម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​ផ្តួច​ផ្តើម​ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​អំ​ពី​ប្រ​ពៃ​ណី​សង្វាត់​រៀន​សូ​ត្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្សព្វ​ផ្សាយ​នូវ​ស្មារតី​ស្វ័យ​សិក្សា​ក្នុង​ចំ​ណោម​ប្រ​ជា​ជន​ ពិ​សេស​គឺ​ក្នុង​បរិការណ៍​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧១-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​លោត​ផ្លោះ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់​រំ​ និង​បណ្តុះ​បណ្តា​ល។ អ្នក​តំ​ណាង​ទាំង​ឡាយ​ដែល​ទទួល​បាន​ការ​លើក​សរសើរ​ គឺ​ជា​សិស្ស​ និស្សិត​ដែល​ជម្នះ​ការ​លំ​បាក​រៀន​សូ​ត្រ​ពូ​កែ​ និង​អ្នក​មាន​វ័យ​ចំ​ណាស់​ដែល​ជា​គំ​រូ​ក្នុង​ការ​ស្វ័យ​សិក្សា​។ ពួក​គេ​គឺ​ជា​បុគ្គល​ឆ្នើម​ ជា​កង​កម្លាំង​ពល​កម្ម​គុណ​ភាព​ខ្ពស់​ និង​គួរ​ឱ្យ​គោរព​សរសើរ​របស់​ប្រ​ទេស​ជាតិ​។

លោក​ស្រី​ សា​ស្ត្រា​ចារ្យ​ បណ្ឌិត​ ង្វៀង​ធី​យ្វង​ សង្ឃឹម​ថា​ អា​ហា​រូប​ករណ៍​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដើម្បី​ឱ្យ​បុគ្គល​ម្នាក់​ៗបន្ត​ខិត​ខំ​ប្រឹង​ប្រែង​ ហ្វឹក​ហាត់​ខ្លួន​ ក្លាយ​ជា​ពល​រដ្ឋ​គំ​រូ​ រួម​ដៃ​គ្នា​កសាង​សង្គម​សិក្សា​មួយ​ប្រ​កប​ដោយ​ចីរ​ភាព​។

លោក​ស្រី​ សា​ស្ត្រា​ចារ្យ​ បណ្ឌិត​ ង្វៀង​ធី​យ្វង​ (ទី​ ៥ រាប់​ពី​ស្តាំ) អតីត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អតីត​អនុ​ប្រ​ធាន​រដ្ឋ​ ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​ និង​លោក​ស្រី​ ហូ ធី​កឹមដាវ​ (ទី​ ៤ រាប់​ពី​ស្តាំ) អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ប្រ​គល់​អា​ហា​រូប​ករណ៍​ “ការ​រៀន​សូ​ត្រ​គ្មាន​ទី​បញ្ចប់​”។

អ្នក​តំ​ណាង​គំ​រូ​ជា​សិស្ស​ និស្សិត​ និង​អ្នក​មាន​វ័យ​ចំ​ណាស់​ ទទួល​អា​ហា​រូប​ករណ៍​ “ការ​រៀន​សូ​ត្រ​គ្មាន​ទី​បញ្ចប់​”។

នៅ​ក្នុង​ពិ​ធី​ជូន​អា​ហា​រូប​ករណ៍​លើក​នេះ​ មាន​អ្នក​តំ​ណាង​ចំ​នួន​ ៣១០ រូប​ ក្នុង​នោះ​មាន​សិស្ស​ និស្សិត​ចំ​នួន​ ២៣៥ រូប​ និង​អ្នក​មាន​វ័យ​ចាស់​ចំ​នួន​ ៧៥ រូប​ ដែល​បាន​ជ្រើស​រើស​មក​ពី​ខេត្ត​-ក្រុង​ចំ​នួន​ ៩ នៅ​តំ​បន់​ភាគ​ខាង​ត្បូង​; កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ឆ្នើម​ ដែល​មាន​ស្មារតី​ស្វ័យ​សិក្សា​ ស្វ័យ​ស្រាវ​ជ្រាវ​ និង​ច្នៃ​ប្រ​តិដ្ឋ​ ដែល​សម្រេច​បាន​លទ្ធ​ផល​ល្អ​; ព្រម​ទាំង​តំ​ណាង​មក​ពី​ស្ថា​ប័ន​ចំ​នួន​ ១០ ដែល​បាន​សហ​ការ​ជា​មួយ​មជ្ឈិម​សមា​គម​ជំ​រុញ​ការ​សិក្សា​វៀត​ណាម​ ក្នុង​កិច្ច​ការ​ជំ​រុញ​ការ​សិក្សា​និង​ជំ​រុញ​បញ្ញា​ រួម​ចំ​ណែក​កសាង​ស្ថា​ប័ន​សម្រេច​បាន​កិត្តិ​នាម​ “អង្គ​ភាព​សិក្សា​”។

គណៈ​ចាត់​តាំង​ជូន​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ដល់​អ្នក​ឧបត្ថម្ភ​។

ប៊ិក​ង៉ុក - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ