09/07/2026 - 21:50

លើក​កម្ពស់​គុណ​ភាព​អប់​រំ​វិជ្ជា​ជី​វៈ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ន៍ 

តាម​ផែន​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ ២៤៧/ QĐ-TTg ចុះ​ថ្ងៃ​ទី​ ៦ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៥ របស់​នា​យក​រដ្ឋ​មន្ត្រី​ ស្ដី​ពី​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​ ២១-CT/TW របស់​គណៈ​លេខា​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​ XIII ទី​ក្រុង​កឹង​ធើ  ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បណ្តា​ភារ​កិច្ច​ផ្លាស់​ថ្មី​ អភិវឌ្ឍ​ និង​លើក​កម្ពស់​គុណ​ភាព​អប់​រំ​វិជ្ជា​ជី​វៈ​រហូត​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥។

និស្សិត​សា​លា​អនុ​មហា​វិទ្យា​ល័យ​វី​ជ្ជា​ជី​វៈ​កឹង​ធើ ក្នុង​ម៉ោង​អនុ​វត្ត​ជាក់​ស្តែង​។

តាម​រយៈ​នោះ​ ទី​ក្រុង​ផ្តោត​លើ​ការ​រឹត​បន្តឹង​ និង​អភិវឌ្ឍ​ន៍ប្រ​ព័ន្ធ​អប់​រំ​វិជ្ជា​ជី​វៈ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៃ​ទី​ផ្សារ​ពល​កម្ម​ ប្រ​ជា​ជន​ និង​តម្រូវ​ការ​អំ​ពី​បរិមាណ​ រចនា​សម្ព័ន្ធ​ គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​។ ការងា​រប​ណ្តុះ​បណ្តា​លបាន​តម្រង់​ទិស​ដៅ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​តម្រូវ​ការ​របស់​អា​ជីវ​កម្ម​ បណ្តា​ភារ​កិច្ច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ពល​ករ​ដែល​មាន​បំ​ណិន​វិជ្ជា​ជី​វៈ​ ជា​ពិ​សេស​គឺ​ ពល​ករ​ដែល​មាន​ជំ​នាញ​ខ្ពស់​  រួម​ចំ​ណែក​លើក​កម្ពស់​ទិន្ន​ផល​ពល​កម្ម​ និង​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​ទី​ក្រុង​។ ដល់​ឆ្នាំ​ ២០៣០ ទី​ក្រុង​ខិត​ខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តា​លពល​ករ​ឱ្យ​មាន​សញ្ញា​បត្រ​ និង​វិញ្ញាបនបត្រ​ ពី​ ៣៥-៤០% ទាក់​ទាញ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​កម្រិត​អនុ​វិទ្យា​ល័យ​ ​ពី​ ៣០-៣៥% និង​សិស្ស​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ​  ពី​ ៥០-៥៥% ចូល​រួម​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​វិជ្ជា​ជី​វៈ​, បណ្តុះ​បណ្តា​លឡើង​វិញ​ និង​បណ្តុះ​បណ្តា​លជា​ប្រ​ចាំ​ជូន​កម្លាំង​ពល​ករ​ប្រ​មា​ណ​ ២៥%។ ទន្ទឹម​នឹង​នោះ​ ខិត​ខំ​មាន​ពល​ករ​ ៨០% ដែល​មាន​បំ​ណិន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​  គ្រូ​ឧទ្ទេស​អប់​រំ​វិជ្ជា​ជី​វៈ​៩០% បាន​សម្រេច​តាម​បបទ​ដ្ឋាន​ និង​ ១០០% មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជី​វៈ​សម្រេច​បទ​ដ្ឋាន​តាម​សេច​ក្តី​កំ​ណត់​។

ដើម្បី​អនុ​វត្ត​នូវ​ទិស​ដៅ​ខាង​លើ​នេះ​ ទី​ក្រុង​បន្ត​ជំ​រុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ផ្លាស់​ថ្មី​ និង​ការ​អភិវឌ្ឍ​អប់​រំ​វិជ្ជា​ជី​វៈ​ ជំ​រុញ​ការ​ងារ​តម្រង់​ទិស​វិជ្ជា​ជី​វៈ​នៅ​កម្រិត​វិទ្យា​ល័យ​ បែង​ចរន្ត​សិស្ស​ឱ្យ​ចូល​រៀន​អប់​រំ​វិជ្ជា​ជី​វៈ​ រៀប​ចំ​និង​ចាត់​តាំង​ឡើង​វិញ​នូវ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​អប់​រំ​វិជ្ជា​ជី​វៈ​រដ្ឋ​ការ​ ដើម្បី​ធា​នា​បាន​នូវ​ភាព​សម្រិត​សម្រាំង​ និង​មាន​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ​ ផ្លាស់​ថ្មី​ខ្លឹម​សារ​ កម្ម​វិធីប​ណ្តុះ​បណ្តា​លតាម​ទិស​ដៅ​បើក​ទូ​លាយ​ បត់​បែន​ និង​តភ្ជាប់​គ្នា​ ជំ​រុញ​ការប​ណ្តុះ​បណ្តា​លផ្សារ​ភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម​ និង​ទី​ផ្សារ​ពល​កម្ម​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចង​សម្ព័ន្ធ​ និង​កិច្ច​សហ​ការ​រវាង​រដ្ឋ​ - សា​លា​រៀន​ - អា​ជីវ​កម្ម​...៕

គៀង​ក្វឹក​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ