នាពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ- សង្គមនានានៅឃុំឡុងភូ ទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់ ចង្អុលការ និងផ្សព្វផ្សាយយ៉ាងសកម្មនូវគោល នយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងធានារ៉ាប់រងសុខាភិបាលតាមគ្រួសារ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ គិតមកទល់ពេលនេះ ឃុំឡុងភូមានប្រជាជនចំនួន ៦០៤ នាក់បានចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត សម្រេច ៧៦,៦៥% នៃភាគកម្រិតដែលទីក្រុងប្រគល់ជូន (ភាគកម្រិតគឺ ៧៨៨ នាក់)។ ចំនួនអ្នកចូលរួមធានារ៉ាប់រងសង្គមដោយបង្ខំមានចំនួន ១.០៤៦ នាក់ សម្រេច ១១១, ៩៩% នៃផែនការដាក់ចេញ ចំណែកចំនួនអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលមានចំនួន ២៦. ៣៧៣ នាក់ សម្រេចបានអត្រាគ្របដណ្តប់ ១០០% នៃចំនួនប្រជាជន។
.jpg)
ទិដ្ឋភាពសន្និសីទប្រធានបទជំនាញចែករំលែកវិធីសាស្ត្រ របៀបធ្វើល្អអំពីការងារអភិវឌ្ឍន៍ធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត។
តាមលោក ហោក្វឹកហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ដើម្បីឆាប់សម្រេចបានគោលដៅដែលទីក្រុងបានប្រគល់ជូនភូមិភាគបាននិងកំពុងបង្កើនការងារឃោសនា បញ្ជ្រាប និងផ្សព្វផ្សាយដោយប្រសិទ្ធភាពនូវរាល់គោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋអំពីធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត; ធានារ៉ាប់រងសុខាភិបាលគ្រួសារ។ លើកកម្ពស់ការយល់ដឹង និងទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិក និងប្រជាជនអំពីអត្ថន័យ និងតួនាទីរបស់គោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាល ក្នុងការធានាសុខុមាលភាពសង្គម រួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ គិតត្រឹមតែក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ឃុំឡុងភូបានសហការជាមួយទីភ្នាក់ងារធានារ៉ាប់រងសង្គមមូលដ្ឋានភូឡើយ ចាត់តាំងសន្និសីទសន្ទនាចំនួន ០៤ លើក ស្តីពីគោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងធានារ៉ាប់រងសុខាភិបាលតាមគ្រួសារ ចែករំលែកនូវដំណោះស្រាយ និងវិធីសាស្ត្រល្អៗដើម្បីបង្កើនចំនួនអ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ជូនប្រជាជនរាប់រយនាក់។ ទន្ទឹមនឹងនោះ ការងារពិនិត្យផ្ទៀងផ្ទាត់មុខសញ្ញា រាយការណ៍ទៅកាន់អាជីវកម្ម គ្រួសារធ្វើអាជីវកម្ម និងការចលនាប្រជាជនឱ្យបន្តចូលរួម និងបន្តសុពលភាពធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ក៏បានអនុវត្តជាប្រចាំដែរ។ លោក ង្វៀងគៀងធៀក កើតឆ្នាំ១៩៥៥ នៅភូមិ ៣ ឃុំឡុងភូ បានចែករំលែក៖ "ខ្ញុំចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត គឺដើម្បីសន្សំពេលវេលាបង់ប្រាក់ ដើម្បីថ្ងៃមុខនឹងទទួលបានប្រាក់ចូលនិវត្តន៍ប្រចាំខែ និងបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ដើម្បីថែទាំសុខភាពខ្លួនឯង ខណៈពេលចៃដន្យមានជំងឺតម្កាត់ម្តងម្កាល"។ ចំណែកអ្នកមីង ដ្វងធីអ៊ុក នៅភូមិជាមួយលោកធៀកផងដែរ ឱ្យដឹង៖ "ខ្ញុំខំសន្សំប្រាក់ប្រចាំខែដើម្បីទិញធានារ៉ាប់រង នៅពេលគ្រប់លក្ខណ បង់ប្រាក់គ្រប់យ៉ាងតិច ២០ ឆ្នាំ និងគ្រប់អាយុចូលនិវត្តន៍ ខ្ញុំនឹងមានប្រាក់សោធននិវត្តន៍មានលំនឹងដើម្បីដោះស្រាយជីវភាព ដោយមិនបាច់ពឹងផ្អែកលើកូនចៅទៅថ្ងៃក្រោយ"។
.jpg)
ប្រជាជនពិភាក្សាអំពីគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាល។
ម៉្យាងវិញទៀត អ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ដូច៖ ទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាលឥតគិតថ្លៃ និងព្យាបាលជំងឺរហូតដល់ ៩៥%។ ប្រសិនបើអ្នកចូលរួមទទួលមរណភាព សាច់ញាតិនឹងទទួលបានរបបបុណ្យសព (ប្រាក់ឧបត្ថម្ភបុណ្យសពស្មើនឹង ១០ ដងនៃកម្រិតប្រាក់បៀវត្សរ៍មូលដ្ឋាន និងប្រាក់ឧបត្ថម្ភមរណភាពមួយលើក។ ក្នុងករណីជាគ្រួសារក្រីក្រ គ្រួសារក្បែរក្រ ឬមុខសញ្ញាផ្សេងទៀត ក៏ទទួលបានឧបត្ថម្ភថវិកាមួយផ្នែកសម្រាប់ការបង់ប្រាក់ប្រចាំខែពីថវិការដ្ឋ អាស្រ័យទៅតាមក្រុមមុខសញ្ញានីមួយៗ។
.jpg)
ប្រជាជនស្វែងយល់អំពីគោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត។
នៅឃុំឡុងភូ ទន្ទឹមនឹងលទ្ធផលសម្រេចបានភាគកម្រិតនៃការបង្កើនចំនួនអ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត នៅតែមិនទាន់សម្រេចសន្ទុះស្របតាមផែនការប្រចាំឆ្នាំនៅឡើយ។ ដើម្បីបំពេញភាគកម្រិតធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាលឆ្នាំ ២០២៦ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សឃុំ និងផែនការរបស់ថ្នាក់លើប្រគល់ជូន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំបានចង្អុលការដល់បក្ខភាគ និងសាខាបក្សចំណុះបក្ខភាគ ត្រូវបង្កើនការងារឃោសនា ចលនាកម្មាភិបាល និងប្រជាជនសកម្មចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត។ ពង្រីកតួនាទីជាគំរូឈានមុខរបស់កម្មាភិបាល និងបក្ខជនក្នុងការចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងធានារ៉ាប់រងសុខាភិបាលតាមគ្រួសារសម្រាប់ខ្លួនឯង និងសាច់ញាតិដែលស្ថិតក្នុងមុខសញ្ញាចូលរួម។ សកម្មឃោសនា ចលនាប្រជាជនចូលរួមធានារ៉ាប់រងដោយស្ម័គ្រចិត្តនិងធានារ៉ាប់រងសុខាភិបាលគ្រួសារតាមការកំណត់។ លោកស្រី ត្រឹងធីថាញហាំង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ បានឱ្យដឹង៖ "រណសិរ្សមាតុភូមិវៀតណាមឃុំ និងអង្គការនយោបាយ-សង្គមនានា នឹងបង្កើនការងារឃោសនា ចលនាសមាជិកសម្ព័ន្ធ សមាជិក និងប្រជាជនដែលចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងធានារ៉ាប់រងសុខាភិបាលតាមគ្រួសារ។ ដោយបញ្ចូលខ្លឹមសារឃោសនាធានារ៉ាប់រងសង្គមនិងធានារ៉ាប់រងសុខាភិបាល ចលនានេះទៅក្នុងការប្រឡងប្រណាំង និងការចលនានានានៅមូលដ្ឋាន។ ពង្រីកតួនាទីត្រួតពិនិត្យការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខាភិបាលនៅលើភូមិភាគ សកម្មចូលរួមសហការបង្កើនចំនួនអ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ក្នុងគោលបំណងរួមចំណែកសម្រេចភាគកម្រិតឆ្នាំ ២០២៦ ដែលបានដាក់ចេញ និងធានាការងារសុខុមាលភាពសង្គមនៅភូមិភាគ"។
តាមផែនការ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ឃុំឡុងភូនឹងបន្តចាត់តាំងការពិភាគ្សានៅតាមមូលដ្ឋាន ពិនិត្យផ្ទៀងផ្ទាត់តាមភូមិភាគនីមួយៗ និងពង្រីកតួនាទីរបស់សមាគម អង្គការមហាជន និងបណ្តាញសហការី ក្នុងការងារឃោសនា និងចលនា ដើម្បីបង្កឱកាសបន្ថែមទៀតដើម្បីប្រជាជនបានខិតជិតគោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងចូលរួមក្នុងរយៈពេលវែង៕
សុខកា-មេងលី