គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ បានសហការជាមួយសាខាសមាគមសប្បុរសធម៌ធៀងញឹងទីក្រុងហូជីមិញ ចាត់តាំងពិធីប្រគល់ផ្ទះមហាសាមគ្គីចំនួន ៣ ខ្នង ជូនគ្រួសារខ្មែរដែលមានជីវភាពលំបាកខាងលំនៅឋានលើភូមិឋានឃុំ។
.jpg)
អង្គភាពនានាប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារលោកយាយ ឡឹមធីសឿង និងលោកយាយ លីធីសាញ់ នៅភូមិទឹកប្រៃ១។
តាមនោះ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបានប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារលោកយាយ ឡឹមធីសឿង និងលោកយាយ លីធីសាញ់ នៅភូមិទឹកប្រៃ១ និងគ្រួសារលោកយាយ ថាច់ធីនួន នៅភូមិសុកមើយ។ ផ្ទះមួយខ្នងៗទទួលបានការឧបត្ថម្ភថវិកាសាងសង់ចំនួន ៥០ លានដុងពីសាខាសមាគមសប្បុរសធម៌ធៀងញឹងទីក្រុងហូជីមិញ អ្នកស្រី យឿងធីង៉ុកត្រិញ និងសប្បុរសជននានាកៀរគរឧបត្ថម្ភ។ ផ្ទះទាំងនេះបានសាងសង់រួចរាល់ជាស្ថាពរ បង្កលក្ខណៈងាយស្រួលសម្រាប់គ្រួសារលំនឹងជីវភាពស្ងប់ចិត្តពលកម្មផលិត ដើម្បីចាកផុតពីភាពក្រីក្រដោយចីរភាព។
ថ្លែងការណ៍ក្នុងពិធីនេះ សមមិត្ត ត្រឹងធីថាញ់ហាំង- ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមសប្បុរសធម៌ធៀងញឹង ទីក្រុងហូជីមិញ អ្នកស្រី យឿងធីង៉ុកត្រិញ និងសប្បុរសជនទាំងអស់ដែលបានរួមដំណើរជាមួយភូមិភាគក្នុងការគិតគូជូនអ្នកក្រ ដើម្បីមានផ្ទះនៅរឹងមាំ ជាជំហានលំនឹងជីវភាពនិងឈានឡើងចាកផុតភាពក្រីក្រ។ សមមិត្តក៏បានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យសាខាសមាគមសប្បុរសធម៌ធៀងញឹងបន្តរួមដំណើរជាមួយឃុំ ដើម្បីរួមចំណែកអនុវត្តល្អនូវការចលនា "ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ - មិនទុកចោលនរណាម្នាក់ឱ្យនៅពីខាងក្រោយឡើយ" អាសស្រ័យនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបំផុសចលនា៕
យ្វីអាញ់-ដាលីន