03/07/2026 - 06:22

ថែ​រក្សា​និង​ពង្រីក​វិស័យ​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ អា​ស្រ័យ​ប្រ​ភព​ទុន​ដែល​ចលនា​ក្នុង​សង្គម ខេត្ត​កា​ម៉ាវ​បាន​ឧបត្ថម្ភ​ថវិកា​បោះ​ទូ​កង​ថ្មី និង​ចាត់​ក្រុម​ទូក ង ចូល​រួម​ការ​ប្រ​កួត​ប្រ​ណាំង​ក្នុង​ខេត្ត និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ តាម​រយៈ​នោះ ចលនា​ប្រ​ណាំង​ទូក ង របស់​ខេត្ត​កាន់​តែ​រីក​ចម្រើន រួម​ចំ​ណែក​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ។

បណ្តាទូក ង នៅតាមវត្តអារាម ចូលរួមការប្រឡងប្រណាំង នៅឃុំភឿកឡុង ខេត្តកាម៉ាវ។

ជា​រៀង​រាល់​ឆ្នាំ ក្រុម​កី​ឡា​ករ​ទូក​ ង វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់ នៅ​ឃុំ​តឹង​ឡុក តែង​តំ​ណាង​ឱ្យ​ខេត្ត​កា​ម៉ាវ ទៅ​ចូល​រួម​អុំ​ប្រ​ណាំង​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​នៅ​ខេត្ត​សុក​ត្រាំង បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ ហើយ​ទទួល​បាន​ជ័យ​លា​ភី​ខ្ពស់​ជា​ច្រើន។ រាល់​លើក​ទៅ​ចូល​រួម ខេត្ត​កា​ម៉ាវ​តែង​យក ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​ទូក ង ហាត់​សម និង​ប្រ​ណាំង ម្ល៉ោះហើយ​បាន​បង្ក​ជា​កម្លាំង​ចល​ករ និង​លើក​កម្ពស់​ស្មារតី​ស្រ​ឡាញ់​វិស័យ​កី​ឡា​របស់​មា​មីង​ខ្មែរ។ លោក​ឡឹម​ធូ ប្រ​ធាន​ក្រុម​កី​ឡា​ករ​ទូក ង វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់ បាន​ឱ្យ​ដឹង៖ “ខេត្ត​កា​ម៉ាវ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​ចលនា​ប្រ​ណាំង​ទូក ង របស់​វត្ត ដោយ​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​ទូក ង របស់​វត្ត​ចូល​រួម​ការ​អុំ​ប្រ​ណាំង​នៅ​ក្នុង​ខេត្ត នៅ​ទី​ក្រុង​កឹង​ធើ​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ក្នុង​ឆ្នាំ​២០២៥ ខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ចំ​នួន ៥០ លាន​ដុង​ដល់​ក្រុម​កី​ឡា​ករ​ទូក ង ដើម្បី​ចូល​រួម​ការ​ប្រ​ណាំង​នៅ​ទី​ក្រុង​កឹង​ធើ។ បច្ចុប្បន្ន ខេត្ត​បន្ត​ឧបត្ថម្ភ​ថវិកា ៦៥០ លាន​ដុង សម្រាប់​វត្ត​បោះ​ទូ​កង​ថ្មី​ចូល​រួម​ការ​ប្រ​ណាំង​ក្នុង​ឆ្នាំ​២០២៦។ នេះ​ពិត​ជា​ក្តី​រីក​រាយ និង​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង ដើម្បី​វត្ត​បន្ត​រក្សា​ក្រុម​កី​ឡា​ករ​ទូក ង និង​ព្រួត​ដៃ​គ្នា​ថែ​រក្សា​វិញ្ញាសា​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ”។

មិន​ត្រឹម​តែ​ឧបត្ថម្ភ​ថវិកា​ហាត់​សម និង​បោះ​ទូក ង ថ្មី​ប៉ុណ្ណោះ​ទេ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ នៅ​ទាំង​ចាត់​តាំង​ការ​ប្រ​ណាំង​ទូក ង ប្រ​ពៃ​ណី ក្នុង​ឱ​កាស​បុណ្យ​ទាន​ធំៗ​របស់​ជន​ជាតិ​និង​របស់​ប្រ​ទេស​ទៀត​ផង។ តាម​រយៈ​នោះ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ចលនា​ប្រ​ណាំង​ទូក ង ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ កាន់​តែ​រីក​ចម្រើន។ ព្រះ​តេជ​ព្រះ​គុណ លី​ក្វាង​ឡុង ព្រះ​ចៅ​អធិ​ការ​វត្ត​សុរិ​យា​រាម ឃុំ​ហឹង​ហោយ មាន​ថេរ​ដី​កា៖ “ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី វត្ត​តែង​រៀប​ចំ​ការ​ប្រ​ណាំង​ទូក ង ខ្នាត​តូច ដោយ​ទាក់​ទាញ ក្រុម​កី​ឡា​ករ​ទូក ង ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​មក​ចូល​រួម។ តាម​រយៈ​នោះ មិន​ត្រឹម​តែ​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ក្នុង​ឱ​កាស​បុណ្យ​ទាន​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជំ​រុញ​វិស័យ​កី​ឡា​ប្រ​ណាំង​ទូក​ ង ប្រ​ពៃ​ណី​ កាន់​តែ​រីក​ចម្រើន​ និង​រួម​ចំ​ណែក​រឹត​ចំ​ណង​សាមគ្គី​ ភា​ពរ​វាង​បណ្ដា​ជន​ជាតិ​ទៀត​ផង​។ ការ​ប្រ​កួត​នេះ តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ គាំ​ទ្រ និង​ជួយ​ឧបត្ថម្ភ​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ និង​ជន​រួម​ជាតិ​ខ្មែរ”។

តាម​ប្រ​សាសន៍​លោក​ ង៉ោវ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ បាន​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ តាម​រយៈ​ប្រ​ភព​ចលនា​ក្នុង​សង្គម ខេត្ត​តែង​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​ទូក ង តាម​បណ្ដា​វត្ត ដើម្បី​ចូល​រួម​ការ​ប្រ​ណាំង​នៅ​ទី​ក្រុង​កឹង​ធើ។ ចំ​ពោះ​វត្ត​ដែល​មាន​ទូក ង ចាស់​ទ្រុឌ​ទ្រោម ខេត្ត​នឹង​ឧបត្ថម្ភ​ថវិកា​មួយ​ផ្នែក​ដើម្បី​ជួយ​វត្ត​បោះ​ទូក ង ថ្មី និង​រៀប​ចំ​ការ​ប្រ​កួត​ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេងៗ រួម​ចំ​ណែក​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ខ្មែរ។ ការ​ប្រ​ណាំង​ទូក ង ក៏​ជា​ឱ​កាស​មួយ​ដើម្បី​ខេត្ត​ផ្សព្វ​ផ្សាយ ពី​រូប​ភាព​ទេស​ចរណ៍​និង​លក្ខណៈ​ពិ​សេស​នៃ​វប្ប​ធម៌- កី​ឡា​របស់​ជន​ជាតិ​ខ្មែរ ជូន​ដល់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ផង​ដែរ៕

                                      យ្វី​អាញ​ - ថាច់​ធី​

ចែករំលែកអត្ថបទ