នៅរសៀលថ្ងៃទី ៣០ ខែមិថុនា ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយវត្តព្រៃជាប់ និងវត្តឈូងធំ ឃុំឡាយហ្វា បានចាត់តាំងបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល ឆ្នាំ ២០២៦ ដល់ប្អូនៗ នៅលើភូមិឋានឃុំឡាយហ្វា។
ថ្នាក់រៀននេះមានប្អូនៗចំនួន ២៣ នាក់ ជាកូនចៅខ្មែររស់នៅលើភូមិឋានឃុំ។ តាមនោះ ប្អូនៗនឹងរៀនថ្នាក់ទី ១ ហើយរៀនចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្ររាល់សប្តាហ៍ រយៈពេលរៀនដល់ថ្ងៃ ទី៧ ខែសីហា ឆ្នាំ ២០២៦។ ថ្នាក់រៀននេះអាស្រ័យកម្មាភិបាលយុទ្ធជនជាជនជាតិខ្មែរក្នុងអង្គភាពបង្រៀនដោយផ្ទាល់ ទន្ទឹមនឹងនោះសហការជាមួយព្រះសង្ឃ គណៈកម្មការវត្តព្រៃជាប់ និងវត្តឈូងធំ ចូលរួមបង្ហាត់បង្រៀន និងណែនាំប្អូនៗ ផងដែរ។

ប៉ុស្តិ៍ការពារព្រំដែនជូនសៀវភៅសរសេរដល់ប្អូនៗ។
តាមរយៈថ្នាក់រៀននេះ ប្អូនៗបានបំពាក់នូវបំណិនស្តាប់ និយាយ អាន និងសរសេរអក្សរខ្មែរ រួមចំណែកលើកកម្ពស់សមត្ថភាពប្រើប្រាស់ភាសាកំណើត ទន្ទឹមនឹងនោះថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្រៅពីខ្លឹមសាររៀនសូត្រ ប្អូនៗនៅទាំងបានចូលរួមនូវសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡាអប់រំកាយ និងលត់ដំបំណិនជីវិត បង្កបរិយាកាសរៀនសូត្រដ៏មានប្រយោជន៍ក្នុងរដូវវិស្សមកាលទៀតផង។
.jpeg)
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនបង្រៀនអក្សរខ្មែរដោយផ្ទាល់ដល់ប្អូនៗ។
សកម្មភាពនេះបានប៉ុស្តិ៍ការពារព្រំដែនឡាយហ្វាចាត់តាំងឡើងជារៀងរាល់ឆ្នាំ រួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវការចលនាមហាជន គិតគូរជីវភាពវប្បធម៌ អប់រំចំពោះជនរួមជាតិខ្មែររស់នៅតំបន់ព្រំដែនសមុទ្រ។ តាមរយៈនោះ បន្តពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ ពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន កសាងខឿនការពារព្រំដែនទូទាំងប្រជាជនកាន់តែរឹងមាំជាងទៀត៕
យ្វីអាញ - វិមាន