(កឹងធើ) - លេខាគណៈកម្មាធិការបក្សទីក្រុង លោក ឡេក្វាងទុង បានបញ្ជាក់៖ នៅលើមូលដ្ឋានទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិន ទីក្រុងកឹងធើតែងយកចិត្តទុកដាក់ និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយតំបន់នានា និងដៃគូ អាជីវកម្មចិន។
ថ្ងៃទី ២៥ ខែមិថុនា លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; ជួបពិភាក្សាការងារជាមួយលោក ហាវ៉ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅទីក្រុង។
អញ្ជើញអមដំណើរលោកឯកអគ្គរដ្ឋទូត មានលោក ឌឿងឡឹប អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅទីក្រុងហូជីមិញ ព្រមទាំងសមាជិកស្ថានទូត និងស្ថានអគ្គកុងស៊ុលចិន។ អញ្ជើញទទួលគណៈប្រតិភូមានលោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; និងថ្នាក់ដឹកនាំនៃមន្ទីរ ផ្នែកមួយចំនួនរបស់ទីក្រុង។

លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ លោក ឡេក្វាងទុង (ខាងស្តាំ) ជូនវត្ថុអនុស្សាវរីយ៍ដល់លោកហាវ៉ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម។
នៅក្នុងកិច្ចជំនួប លេខាគណៈកម្មាធិការបក្សទីក្រុង លោកឡេក្វាងទុង បានជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍរបស់ទីក្រុងកឹងធើ ក្រោយការរួមបញ្ចូលជាមួយបរិយាកាសអភិវឌ្ឍត្រូវបានបើកទូលាយ មានសក្តានុភាព និងឧត្តមភាពថ្មីៗជាច្រើន។ ទីក្រុងកំពុងផ្តុំកម្លាំងទាញយកផលពីប្រភពធនធានប្រកបដោយប្រសិទ្ធភាព ខិតខំកសាងកឹងធើឱ្យក្លាយជាទីក្រុងអេកូឡូស៊ី ស៊ីវិល័យ ទំនើប រក្សាតួនាទីជាមជ្ឈមណ្ឌលកម្លាំងចលករនៃតំបន់វាលរាបទន្លេគឺវឡុងលើវិស័យសំខាន់ៗមួយចំនួន។
លេខាគណៈកម្មាធិការបក្សទីក្រុង លោកឡេក្វាងទុង បានបញ្ជាក់៖ លើមូលដ្ឋានទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន ទីក្រុងកឹងធើតែងយកចិត្តទុកដាក់ និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយតំបន់នានាដៃគូ និងអាជីវកម្មចិន។ នាពេលកន្លង កិច្ចសហប្រតិបត្តិការរវាងកឹងធើ និងបណ្តាដៃគូចិនទទួលបានលទ្ធផលវិជ្ជមានមួយចំនួនលើគ្រប់វិស័យពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងទំនាក់ទំនងផ្លាស់ប្តូរប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ តុល្យភាពភូមិសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមានទំហំធំ។

លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ លោក ឡេក្វាងទុង (ខាងស្តាំ) និងលោកឌឿងឡឹប អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅទីក្រុងហូជីមិញជូនវត្ថុអនុស្សាវរីយ៍ បង្ហាញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងទ្វេភាគី។
លេខាគណៈកម្មាធិការបក្សទីក្រុង សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត ហាវ៉ី និងស្ថាប័នតំណាងចិននៅវៀតណាម បន្តគាំទ្រការតភ្ជាប់ បង្កលក្ខណៈដើម្បីកសិផលរបស់កឹងធើ អាចនឹងចូលទៅកាន់ទីផ្សារចិនបានស៊ីជម្រៅតាមទិសដៅស្ថិរភាព និងនិរន្តរភាព។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល និងទំនាក់ទំនងប្រជាជន។ល។ ទីក្រុងកឹងធើនឹងបន្តកែលម្អបរិស្ថានវិនិយោគ កែទម្រង់នីតិវិធីរដ្ឋបាល; រួមដំណើរ បង្កលក្ខណៈដើម្បីអាជីវកម្មចិនធ្វើការពិនិត្យ ស្វែងយល់ពីឱកាសសហប្រតិបត្តិការ ផ្សព្វផ្សាយគម្រោងផ្សេងៗដែលសមស្របតាមផែនការ និងទិសដៅអភិវឌ្ឍរបស់ទីក្រុង។
លោកឯកអគ្គរដ្ឋទូត ហាវ៉ី បានវាយតម្លៃខ្ពស់ចំពោះសក្តានុភាព និងឧត្តមភាពរបស់ទីក្រុងកឹងធើ ដោយសម្តែងការជឿជាក់ថា ទីក្រុងនឹងបន្តអភិវឌ្ឍក្នុងពេលខាងមុខ។ យោងតាមលោកឯកអគ្គរដ្ឋទូត កឹងធើមានលក្ខណៈងាយស្រួលជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ និងអាជីវកម្មចិន ពិសេសលើវិស័យកសិកម្ម។ ចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់កសិផលវៀតណាម។ លើមូលដ្ឋានគោរពតាមបទប្បញ្ញត្តិស្តីពីស្តង់ដារគុណភាព សុវត្ថិភាពចំណីអាហារ និងនីតិវិធីពាណិជ្ជកម្ម ភាគីទាំងពីរអាចនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ។
លោកឯកអគ្គរដ្ឋទូត ហាវ៉ី ឱ្យដឹង៖ ស្ថានទូតចិនប្រចាំនៅវៀតណាមនឹងបន្តយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តការ គាំទ្រទីក្រុងកឹងធើបង្កើនការតភ្ជាប់ជាមួយភូមិភាគនានា និងអាជីវកម្មចិន; ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលសមស្របដូច៖ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត អប់រំ និងទំនាក់ទំនងប្រជាជន រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅថែមទៀត និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិននិយាយរួម ទីក្រុងកឹងធើជាមួយដៃគូចិននិយាយដោយឡែក៕
ហុងវ៉ឹង - លីសៀ