ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/06/2026 - 22:01

ឃុំ​សា​ភៀង សាយ​ភាយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​គាំ​ទ្រ​ទិវា​គ្រួ​សារ​វៀត​ណាម​ 

ដើម្បី​គាំ​ទ្រ​ទិវា​គ្រួ​សារ​វៀត​ណាម​(ថ្ងៃ​ទី​២៨ ខែ​មិថុនា​) សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ជា​ច្រើន​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ ការ​គិត​គូរ​ពី​ជីវ​ភាព​ដល់​សមា​ជិក​នា​រី​និង​កុមារ​ រួម​ចំណែក​កសាង​គ្រួ​សារ​សម្បូរ​សប្បាយ​ ជឿន​លឿន​ សុភ​មង្គល​និង​ស៊ី​វិល័យ​។

ពិ​ធី​បង្ហាញ​ទម្រង់​ “គ្រួ​សារ​វ័យ​ក្មេង​កូន​២នាក់​ សុភ​មង្គល​ សម្បូរ​សប្បាយ​ អភិវឌ្ឍ​ដោយ​ចីរ​ភាព​”នៅ​ភូមិ​ង៉ាកៃ​ ឃុំ​សា​ភៀង។

ចំណុច​លេច​ធ្លោ​ក្នុង​ចង្កោម​សកម្ម​ភាព​ គឺ​ការ​ចាត់​តាំង​ពិ​ធី​បង្ហាញ​ទម្រង់​ “គ្រួ​សារ​វ័យ​ក្មេង​កូន​២នាក់​ សុភ​មង្គល​ អភិវឌ្ឍ​ដោយ​ចីរ​ភាព​” ផ្សារ​ភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ ការ​រំ​លោភ​បំ​ពាន​លើ​នា​រី​និង​កុមារ​ ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ និង​ការ​បង្ការ​ទប់​ស្កាត់​ការ​លង់​ទឹក​កុមារ​នៅ​ភូមិ​ង៉ាកៃ​។ ទម្រង់​នេះ​បាន​បង្កើត​ឡើង​ ដើម្បី​ផ្សព្វ​ផ្សាយ​ ចលនា​គ្រួ​សារ​វ័យ​ក្មេង​អនុ​វត្ត​ល្អ​នូវ​គោ​លន​យោ​បាយ​ចំ​នួន​ប្រ​ជា​ជន​ កើត​កូន​គ្រប់​២នាក់​ ចិញ្ចឹម​និង​អប់​រំ​កូន​បាន​ល្អ​ ខ្នះ​ខ្នែង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​សុភ​មង្គល​និង​ចីរ​ភាព​។ ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ក៏​បាន​ពង្រីក​សមា​ជិក​សមា​គម​បន្ថែម​២នាក់​ តាម​រយៈ​នោះ​ គឺ​ពង្រីក​កង​កម្លាំង​ចូល​រួម​ រួម​ដំណើរ​ជា​មួយ​អង្គ​ការ​សមា​គម​ក្នុង​ការ​គិត​គូរ​ ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ សម​ហេ​តុ​របស់​នា​រី​និង​កុមារ​។

បង្ហាញ​ទម្រង់​ “គេ​ហ​ដ្ឋាន​សុវត្ថិ​ភាព​សម្រាប់​នា​រី​និង​កុមារ​” ផ្សារ​ភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សាយ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​សហ​គម​ន៍។

ទន្ទឹម​នឹង​នោះ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង នៅ​ទាំង​បង្ហាញ​ទម្រង់​“គេ​ហ​ដ្ឋាន​សុវត្ថិ​ភាព​សម្រាប់​នា​រី​និង​កុមារ​”ផ្សារ​ភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​“ប្រ​ជា​សិក្សា​ឌីជី​ថល​” រួម​ចំ​ណែក​លើក​កម្ពស់​បំ​ណិន​ឌីជី​ថល​និង​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​សហ​គម​ន៍។ ទម្រង់​នេះ​មាន​សមា​ជិក​ចូល​រួម​២០នាក់​ រួម​មាន​៖ ប្តីប្រ​ពន្ធ​១០គូ​ ឆ្ពោះ​ទៅ​រក​ការក​សាង​បរិស្ថាន​រស់​នៅ​សុវត្ថិ​ភាព​ សម​ភាព​ គ្មាន​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ ព្រម​ទាំង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​សមា​ជិក​ក្នុង​ការ​ថែ​ទាំ​ ការ​ពារ​នា​រី​និង​កុមារ​។

តាម​រយៈ​ទម្រង់​ទាំង​ពីរ​នេះ​ មិន​ត្រឹម​តែ​លើក​កម្ពស់​ការ​យល់​ដឹង​ កសាង​គ្រួ​សារ​សុភ​មង្គល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើត​លំ​ហរ​ដើម្បី​សមា​ជិក​ទំ​នាក់​ទំនង​ ចែក​រំលែក​ រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បន្ស៊ាំ​នឹង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ឆ្ពោះ​ទៅ​ការក​សាង​សហ​គម​ន៍សុវត្ថិ​ភាព​ ស៊ី​វិល័យ​និង​ចីរ​ភាព​។

ទន្ទឹម​នឹង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​ការ​ងា​រសុខុមាល​ភាព​សង្គម​ ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​អ្នក​មីង​ធី​ថាង​ នៅ​ភូមិ​ង៉ាបា​ក។ ផ្ទះ​នេះ​បាន​សមា​គម​ចលនា​ឧបត្ថម្ភ​សាង​សង់​៦០លាន​ដុង​ បង្ហាញ​ពី​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​ចំណែក​ជួ​យស​មា​ជិក​លំ​នឹង​ជីវ​ភាព​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ពង្រីក​សេដ្ឋ​កិច្ច​។ នេះ​ជា​ផ្ទះ​មួយ​ក្នុង​ចំ​ណោម​ផ្ទះ​ទាំង​២០ខ្នង​ បាន​ឧបត្ថម្ភ​សាង​សង់​ជូន​សមា​ជិក​នា​រី​ដែល​មាន​ស្ថាន​ភាព​លំបាក​លើ​ភូមិ​ឋាន​ឃុំ​។អ្នក​មីង​ធី​ថាង​ ចែក​រំ​លើក​ដោយ​ក្តី​រំភើប​៖“បាន​សមា​គម​នា​រី​និង​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ មាន​ផ្ទះ​រឹង​មាំ​ ខ្ញុំ​ស្ងប់​ចិត្ត​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​លំ​នឹង​ជីវ​ភាព​”។

អ្នក​ស្រី​ ត្រឹង​ធី​អ៊ុក ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង ឱ្យ​ដឹង​៖“ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ទម្រង់​ល្អ​ៗជា​ច្រើន​ សមា​គម​មាន​បំ​ណង​លើក​កម្ពស់​ការ​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​របស់​គ្រួ​សារ​នីមួយៗ​ក្នុង​ការក​សាង​គ្រួ​សារ​សុភ​មង្គល​ គ្មាន​អំ​ពើ​ហិង្សា​ ព្រម​ទាំង​បង្កើន​បំ​ណិន​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ បង្ការ​ទប់​ស្កាត់​ការ​លង់​ទឹក​កុមារ​។ នា​ពេល​ខាង​មុខ​ សមា​គម​នឹង​បន្ត​ពង្រីក​ទូ​លំ​ទូ​លាយ​នូវ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ ភ្ជាប់​នឹង​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ រួម​ចំណែក​កសាង​សហ​គម​ន៍សុវត្ថ​ភាព​ ស៊ី​វិល័យ​ អភិវឌ្ឍ​និង​ចីរ​ភាព​”។

តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង បន្ត​បញ្ជាក់​ពី​តួ​នា​ទី​ស្នូល​ក្នុង​ការ​ងា​រគិត​គូរ​ ការ​ពារ​នា​រី​និង​កុមារ​ រួម​ចំណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ កសាង​ជីវ​ភាព​វប្ប​ធម៌​ក្នុង​សហ​គម​ន៍​តាម​ទិស​ស្លោក​នៃ​មហា​សន្និ​បាត​តំ​ណាង​នា​រី​ទូ​ទាំង​​ប្រ​ទេស​លើក​ទី​១៤ អា​ណត្តិ​កាល​ ២០២៦-២០៣១ គឺ​ “សាមគ្គី​ អង់​អាច​ មនុស្ស​ធម៌​ ច្នៃ​ប្រ​តិដ្ឋ​ អភិវឌ្ឍ​ន៍”៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ