23/06/2026 - 20:43

មាន​ទម្រង់​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ជា​ច្រើន​ក្នុង​សមា​ជិក​សមា​គម​កសិ​ករ​ 

សមា​គម​កសិ​ករ​ឃុំ​ទ្រឿង​ខាញ់ និង​សមា​គម​កសិ​ករ​ឃុំ​តឹង​ថា​ញ់ (ទី​ក្រុង​កឹង​ធើ) បាន​អនុ​វត្ត​ទម្រង់​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ជា​ច្រើន​។ តាម​នោះ​ ជួយ​ឱ្យ​សមា​ជិក​សមា​គម​កសិ​ករ​បង្កើន​ការ​យល់​ដឹង​ និង​យល់​ច្បាស់​អំ​ពី​បទ​ប្បញ្ញត្តិ​ច្បាប់​ ដើម្បី​ប្រតិ​បត្តិ​និង​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

សមា​គម​កសិ​ករ​ឃុំ​តឹង​ថា​ញ់ បាន​បង្ហាញ​មុខ​ទម្រង់​ក្លឹប​ "កសិ​ករ​ជា​មួយ​ច្បាប់​" បង្កើត​ទី​លាន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​សមា​ជិក​និង​កសិ​ករ​។

ពី​ដើម​ឆ្នាំ​មក​នេះ​ សមា​គម​កសិ​ករ​ឃុំ​ទ្រឿង​ខាញ់បាន​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ច្បាប់​ចំ​នួន​ ១៦លើក​ នៅ​១៦ភូមិ​ ដោយ​ទាក់​ទាញ​បាន​សមា​ជិក​និង​កសិ​ករ​ប្រ​មា​ណ​ ៨០០ នាក់​ចូល​រួម​។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ផ្តោ​តលើ​បទ​ប្បញ្ញត្តិ​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ និង​ការ​ផលិត​ ដូច​ជា​ ច្បាប់​ដី​ធ្លី​ ច្បាប់​ស្តី​ពី​ការ​សម្រប​សម្រួល​នៅ​មូល​ដ្ឋាន​ ច្បាប់​ស្តី​ពី​ការ​បង្ការ​ និង​ការ​គ្រប់​គ្រង​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ ច្បាប់​ស្តី​ពី​សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​ចរាចរ​ណ៍ផ្លូវ​គោក​ ច្បាប់​ស្តី​ពី​ការ​ការ​ពា​រប​រិស្ថាន​។ ទន្ទឹ​មនឹង​នោះ​ បាន​រួម​បញ្ចូល​ផ្សព្វ​ផ្សាយ​អំ​ពី​សុវត្ថិ​ភាព​ចំណី​អា​ហារ​ បង្ការ​ បង្រ្កាប់​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​ បង្ការ​ បង្រ្កាប់​ការ​បោក​ប្រាស់​តាម​បណ្តា​ញអ៊ីនធឺ​ណិត និង​គោលន​យោ​បាយ​ថ្មី​ៗ អំ​ពី​ការ​អភិវឌ្ឍ​កសិ​កម្ម​និង​ជន​បទ​។

ទន្ទឹម​នឹង​នោះ​ សមា​គម​បាន​សហ​ការ​ជា​មួយ​បណ្តា​ផ្នែក​សមត្ថ​កិច្ច​ រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ ចាត់​តាំង​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ចំ​នួន​ ១២លើក​ តាម​រយៈ​ការ​ប្រ​ជុំ​សាខា​ ក្រុម​ សមា​គម​ ការ​ប្រ​ជុំ​ប្រ​ជា​ជន​ និង​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​។ សមា​គម​នៅ​ទាំង​ឆ្លៀត​ផ្សព្វ​ផ្សាយ​តាម​ប្រ​ព័ន្ធ​ឧគ្ឃោសន​សព្ទ​ មាន​រយៈ​ពេល​ ១០នា​ទី​ក្នុង​មួយស​ប្តា​ហ៍ រក្សា​បណ្តា​ក្រុម​ Zalo របស់​សាខា​សមា​គម​ និង​បណ្តា​គេ​ហ​ទំ​ព័រ​ព័ត៌​មាន​អេឡិច​ត្រូ​និក ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ឱ្យ​បាន​ទាន់​ពេលប​ណ្តា​ឯក​សារ​ច្បាប់​ថ្មី​ៗ ព្រមាន​អំ​ពី​វិធី​ ល្បិច​កល​សកម្ម​ភាព​របស់​ពួក​ជន​ទុច្ចរិត​ ជា​ពិ​សេស​គឺ​សកម្ម​ភាព​បោក​ប្រាស់​តាម​បណ្តា​ញអ៊ីនធឺ​ណិត ជួយ​ឱ្យ​សមា​ជិក​មាន​ការ​ប្រុង​ប្រយ័ត្ន​ ម្ចាស់​ការ​ការ​ពារ​ទ្រព្យ​សម្បត្តិ​ សិទ្ធិ​ និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​និង​គ្រួ​សារ​។

លោក​ង្វៀង​វ៉ាំងហុង​ សមា​ជិក​សមា​គម​កសិ​ករ​ភូមិ​ទ្រឿង​ថ ឃុំ​ទ្រឿង​ខាញ់ បាន​ឱ្យ​ដឹង​៖ "អា​ស្រ័យ​បាន​ចូល​រួម​បណ្តា​វគ្គ​ឃោស​នា​ ខ្ញុំ​យល់​ច្បាស់​ជាង​អំ​ពី​បណ្តា​បទ​ប្បញ្ញត្តិ​ស្តី​ពី​ដី​ធ្លី​ នីតិ​វិធី​រដ្ឋ​បាល​ និង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ការ​ផលិត​កសិ​កម្ម​ ដើម្បី​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ បន្ថយ​ការ​ខុស​ឆ្គង​ក្នុង​ការ​ផលិត​និង​លក់​ដូរ​"។

តាម​លោក​ត្រឹង​វ៉ាំងក្វឹក​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ទ្រឿង​ខាញ់ អា​ស្រ័យ​ការ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ទម្រង់​ឃោស​នា​ជា​ច្រើន​ ការ​យល់​ដឹង​និង​ស្មារតី​គោរព​ច្បាប់​របស់​សមា​ជិក​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ សមា​ជិក​កាន់​តែ​ម្ចាស់​ការ​ស្វែង​យល់​ អនុ​វត្ត​បាន​ត្រឹម​ត្រូវ​តាម​បណ្តា​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ និង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ សមា​គម​នឹង​បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ​ វិធី​សាស្ត្រ​ឃោស​នា​ ជំ​រុញ​ខ្លាំង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល និង​កសាង​កង​ជួរ​ឃោស​និកនៅ​មូល​ដ្ឋាន​ សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ក្នុង​សមា​ជិក​សមា​គម​កសិ​ករ​។

សមា​គម​កសិ​ករ​ឃុំ​តឹង​ថា​ញ់ បាន​នាំ​យក​ច្បាប់​ដល់​កសិ​ករ​តាម​រយៈ​ទម្រង់​ក្លិប "កសិ​ករ​ជា​មួយ​ច្បាប់​"។ ក្នុង​ពេល​ប្រ​ជុំ​តាម​កាល​កំ​ណត់​ កម្មា​ភិបាល​ សមា​ជិក​បាន​ដោះ​ដូរ​ រៀន​សូ​ត្រ​ និង​បាន​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បណ្តា​បញ្ហា​ពាក់​ព័ន្ធ​ដល់​ជីវ​ភាព​និង​ការ​ផលិត​។

លោក​ង្វៀង​វ៉ាំងហូវ រស់​នៅ​ភូមិ​១ ឃុំ​តឹង​ថា​ញ់ បាន​និយាយ​៖ "ក្លិប "កសិ​ករ​ជា​មួយ​ច្បាប់​" បាន​បង្ក​ទី​លាន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​សមា​ជិក​និង​កសិ​ករ​។ យើង​ខ្ញុំ​មា​នល​ក្ខណៈ​ជួប​ជុំ​ ដោះ​ដូរ​បទ​ពិសោធន៍​ យល់​ច្បាស់​ជាង​អំ​ពី​បណ្តា​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់​ព័ន្ធ​ដល់​ដី​ធ្លី​ ការ​ផលិត​ និង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។ តាម​រយៈ​ការ​ប្រ​ជុំ​ រាល់​ការ​លំបាក​ ជំ​ពាក់​ជំ​ពិន​ដែល​កើត​ឡើង​ក៏​បាន​ដោះ​ស្រាយ​ទាន់​ពេល​ រួម​ចំណែក​កាត់​បន្ថយ​ការ​វិវាទ​ និង​លើក​កម្ពស់​ស្មារតី​គោរព​ច្បាប់​ក្នុង​សហ​គម​ន៍"។

តាម​លោក​ស្រី​ ទ្រី​វធី​គី​មហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តឹង​ថា​ញ់ ក្លិប "កសិ​ករ​ជា​មួយ​ច្បាប់​" គឺ​ជា​ទម្រង់​ជាក់​ស្តែង​ ទោះ​បី​ទើប​តែ​សកម្ម​ភាព​ ប៉ុន្តែ​បាន​រួម​ចំណែក​នាំ​យក​ច្បាប់​មក​ខិត​ជិត​នឹង​ប្រ​ជា​ជន​។ តាម​រយៈ​ការ​ប្រ​ជុំ​តាម​កាល​កំ​ណត់​ សមា​ជិក​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​បណ្តា​បទ​ប្បញ្ញត្តិ​ថ្មី​ៗ បាន​ពិ​គ្រោះ​យោបល់​ ឧបត្ថម្ភ​ដោះ​ស្រាយ​រាល់​ការ​ជំ​ពាក់​ជំ​ពិន​ដែល​កើត​ឡើង​ក្នុង​ជីវ​ភាព​ ព្រម​ទាំង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​សម្រប​សម្រួល​នៅ​មូល​ដ្ឋាន​ រួម​ចំណែក​រក្សា​ខ្ជាប់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មូល​ដ្ឋាន​។

បណ្តា​របៀប​ធ្វើ​របស់​សមា​គម​កសិ​ករ​ឃុំ​ទ្រឿង​ខាញ់ និង​សមា​គម​កសិ​ករ​ឃុំ​តឹង​ថា​ញ់ ជា​ជំ​ហាន​ៗនាំ​យក​ច្បាប់​ "ជ្រួត​ជ្រាប​" ចូល​ក្នុង​ជីវ​ភាព​រស់​នៅ​ និង​សន្សឹម​ៗជួយ​ឱ្យ​កសិ​ករ​បង្ក​បាន​ស្មារតី​ ទម្លាប់​រស់​នៅ​និង​ធ្វើ​ការ​តាម​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​៕ 

គី​មង៉ុក-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ