ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/06/2026 - 20:43

ថ្នាក់​ដឹក​នាំ​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​នៅ​ខេត្ត​កាម៉ាវ 

នៅ​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា​ ក្រុម​ការ​ងា​រនៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ ដឹក​នាំ​ដោយ​សម​មិត្ត​ ថា​យធូសឿង​ អនុ​ប្រ​ធាន​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​ដែល​មាន​ស្ថាន​ភាព​លំបាក​នៅ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​កែ​ច្នៃ​ជល​ផល​មិញ​ភូ​ខាញ់អាង​ ក្នុង​ឱ​កាស​ "ខែ​កម្ម​ករ​និង​ខែ​សកម្ម​ភាព​ពី​សុវត្ថិ​ភាព​ អនា​ម័យការ​ងា​រឆ្នាំ​២០២៦"។

សម​មិត្ត​ ថា​យធូសឿង​ អនុ​ប្រ​ធាន​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ ថ្លែង​ក្នុង​ឱ​កាស​ជូន​អំ​ណោយ​។

ក្នុង​កម្ម​វិធី​នេះ​ សម​មិត្ត​ ថា​យធូសឿង​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ខេត្ត​កាម៉ាវ បាន​សាក​សួរ​ដោយ​ផ្ទាល់​អំ​ពី​សកម្ម​ភាព​ផលិត​ ជួញ​ប្រែ​របស់​អា​ជីវ​កម្ម​; ការ​ងា​រធ្វើ​ ប្រាក់​ចំណូល​ ការ​រស់​នៅ​និង​លើក​ទឹក​ចិត្ត​កម្ម​ករ​ឱ្យ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ងា​រ និង​ផលិត​។ សម​មិត្ត​ ថា​យធូសឿង​ បញ្ជាក់​៖ អា​ជីវ​កម្ម​បន្ត​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ដល់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​; អង្គ​ការ​សហ​ជីព​លើក​កម្ពស់​តួ​នា​ទី​តំ​ណាង​ គិត​គូរ​ និង​ការ​ពារ​សិទ្ធិ​ និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​; កម្ម​ករ​ម្នាក់​ៗខិត​ខំ​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​សកម្ម​ចូល​រួម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ "ពល​កម្ម​ពូ​កែ​និង​ពល​កម្ម​ច្នៃ​ប្រតិដ្ឋ​"ដើម្បី​សម្រេច​ភារ​កិច្ច​បាន​ល្អ​ រួម​ចំណែក​អភិវឌ្ឍ​របស់​អា​ជីវ​កម្ម។

សម​មិត្ត​ ថា​យធូសឿង​ អនុ​ប្រ​ធាន​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ ជូន​អំ​ណោយ​ដល់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​ដែល​មាន​ស្ថាន​ភាព​លំបាក​។

ក្នុង​ក្រប​ខ័ណ្ឌ​កម្ម​វិធី​ អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ បាន​ជូន​អំ​ណោយ​ ៧០ ចំណែក​ មួយ​ចំណែក​ៗមាន​តម្លៃ​ ១ លាន​ដុង​ ដល់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​ដែល​មាន​ស្ថាន​ភាព​លំបាក​កំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​មិញ​ភូ​ខាញ់អាង​។ នេះ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ស្ថិត​ក្នុង​ចង្កោម​សកម្ម​ភាព​គាំ​ទ្រ​ខែ​កម្ម​ករ​ និង​ខែ​សកម្ម​ភាព​អំ​ពី​សុវត្ថិ​ភាព​ អនា​ម័យការ​ងា​រឆ្នាំ​ ២០២៦ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អង្គ​ការ​សហ​ជីព​ចំ​ពោះ​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​; រួម​ចំណែក​លើក​ទឹក​ចិត្ត​កម្ម​ករ​ជម្នះ​លំបាក​ ស្ងប់​ចិត្ត​ធ្វើ​ការ​ ផ្សារ​ភ្ជាប់​នឹង​អា​ជីវ​កម្ម​ និង​អង្គ​ការ​សហ​ជីព​។

មុន​នោះ​ សម​មិត្ត​ ថា​យធូសឿង​ អនុ​ប្រ​ធាន​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​  បាន​អញ្ជើញ​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ និង​ជូន​អំ​ណោយ​ដោយ​ផ្ទាល់​ចំ​នួន​ ២ ចំណែក​ដល់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ មាន​ស្ថាន​ភាព​លំបាក​ខ្លាំង​ ចំណុះ​សហ​ជីព​មូល​ដ្ឋាន​នៃ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជី​វៈ​វៀត​ណាម​-កូរ៉េ​ខាង​ត្បូង​ នៅ​កាម៉ាវ និង​សហ​ជីព​មូល​ដ្ឋាន​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ឱសថ​មិញ​ហាយ​ ចំណុះ​សហ​ជីព​សង្កាត់​អាង​ស្វៀង​ ខេត្ត​កាម៉ាវ។

ក្នុង​ឱ​កាស​ជំនួប​មុខ​នេះ​ សម​មិត្ត​ ថា​យធូសឿង​ អនុ​ប្រ​ធាន​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ បាន​សាក​សួរ​យ៉ាង​ស្និទ្ធ​ស្នាល​អំ​ពី​ស្ថាន​ភាព​សុខ​ភាព​ ការ​រស់​នៅ​ និង​ការ​ងា​រធ្វើ​របស់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​សមា​ជិក​សហ​ជីព​ កម្ម​ករ​ជម្នះ​លំបាក​ ស្ងប់​ចិត្ត​ព្យាបាល​ជំងឺ​។ អនុ​ប្រ​ធាន​នៃ​អគ្គ​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​វៀត​ណាម​ អំ​ណះអំ​ណាង​៖ អង្គ​ការ​សហ​ជីព​តែង​យក​ចិត្ត​ទុក​ដាក់​ រួម​ដំណើរ​ គិត​គូរ​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​ ពិ​សេស​គឺ​ករណី​ដែល​មាន​ស្ថាន​ភាព​លំបាក​ខ្លាំង​ មាន​ជំងឺ​ធ្ងន់ធ្ងរ​។

ទោះ​បី​អំ​ណោយ​ទាំង​នេះ​មិន​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​បង្ហាញ​ពី​មនោ​សញ្ចេតនា​ ការ​ទទួល​ខុស​ត្រូវ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ជ្រាល​ជ្រៅ​របស់​អង្គ​ការ​សហ​ជីព​ចំ​ពោះ​សមា​ជិក​សហ​ជីព​ និង​កម្ម​ករ​ដែល​មាន​ស្ថាន​ភាព​លំបាក​។ នេះ​មិន​ត្រឹម​តែ​ជា​ការ​ជំនួយ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​ផ្នែក​ស្មារតី​ ផ្តល់​កម្លាំង​ចិត្ត​ដើម្បី​កម្ម​ករ​ឆ្លង​ផុត​ជំងឺ​តម្កាត់​ លំ​នឹង​ជីវ​ភាព​ និង​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ទៀត​ផង​៕

យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ