15/06/2026 - 22:57

រដូវ​វិស្សម​កាល​របស់​កុមារ​នៅ​តំ​បន់​ជន​បទ​ 

ក្នុង​ជីវ​ភាព​សម័យ​ទំ​នើប រដូវ​វិស្សម​កាល​របស់​កុមារ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​នៃ​តំ​បន់​ភាគ​ខាង​លិច​ បែរ​ជា​មាន​ភាព​អ៊ូ​អរ​ប្រ​កប​ដោយ​លក្ខណៈ​ដោយ​ឡែក។ នៅ​ទី​នោះ គ្មាន​ទូរ​ស័ព្ទ​ឬ​ក៏​ល្បែង​កម្សាន្ត​ទំ​នើប​អ្វី​ឡើយ ប៉ុន្តែ​មាន​ថ្នាក់​រៀន​ដ៏​ពិ​សេស​បាន​បង្កើត​ឡើង​ដោយ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​តា​លោក​យាយ​និង​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ ធ្វើ​ឱ្យ​រដូវ​វិស្សម​កាល​របស់​កុមារ​នៅ​តំ​បន់​ជន​បទ​ក្លាយ​ជា​ដំ​ណើរ​ឆ្លង​បទ​ពិ​សោធន៍ សម្រប​ខ្លួន​ទៅ​ក្នុង​លំ​ហូរ​វប្ប​ធម៌​ដែល​ដូន​តា​បន្សល់​ទុក​មក។

ថ្នាក់​រៀន​ភ្លេង​ប្រ​ពៃ​ណី​នៅ​ផ្ទះ​លោក​ត្រឹង​សុខ។

នៅ​តំ​បន់​ជន​បទ​ភូមិ​ណាំ​ចាញ់ ឃុំ​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ មាន​ថ្នាក់​រៀន​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ បាន​បង្កើត​ឡើង​នៅ​ផ្ទះ​គ្រូ​បង្រៀន​ភ្លេង សិស្ស​រៀន​ភ្លេង​គឺ​យុវ​ជន​នៅ​ក្នុង​ភូមិ​ណាំ​ចាញ់។ ថ្នាក់​រៀន​មាន​ភាព​សា​មញ្ញ ប៉ុន្តែ​បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​ប្អូនៗ​នៅ​រដូវ​វិស្សម​កាល រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ។

ជា​រៀង​រាល់​ថ្ងៃ នៅ​វេលា​ម៉ោង​៨​ព្រឹក ប្អូនៗ​ស្រែក​ហៅ​គ្នា ដៃ​កាន់​ស្គរ ខ្លុយ ទ្រ នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​លោក​ត្រឹង​សុខ នៅ​ភូមិ​ណាំ​ចាញ់ ឃុំ​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ ដើម្បី​រៀន​ភ្លេង។ យើង​ខ្ញុំ​ទៅ​ចំ​ពេល​ប្អូនៗ​កំ​ពុង​រៀន​ភ្លេង ទើប​យល់​កាន់​តែ​ច្បាស់​ពី​សន្តាន​ចិត្ត​របស់​គ្រូ​បង្រៀន និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្អូនៗ​នៃ​ថ្នាក់​រៀន​ដ៏​ពិ​សេស​នេះ។ លោក​ត្រឹង​សុខ នៅ​ឃុំ​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ ចែក​រំលែក៖ "ដូច​បាន​ដឹង តាំង​ពី​ដើម​មក​ខ្ញុំ​ធ្លាប់​បាន​ឃើញ​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ ពី​ដើម​នៅ​ក្នុង​ពិធី​មង្គល​ការ​នៅ​ទី​ណា​ក៏​មាន​ភ្លេង ហេតុ​ដូច្នេះ ខ្ញុំ​បា​រម្ភ​ខ្លាច​អនា​គត​នឹង​សា​បរ​លាប ទើប​ខ្ញុំ​ស្វែង​រក​វិធី​ដើម្បី​ថែ​រក្សា។ កាល​នោះ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា ទោះ​បី​មាន​ការ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ ត្រូវ​តែ​ធ្វើ​ឱ្យ​បាន"។

មិន​ធ្វើ​ខក​បំ​ណង​នៃ​ការ​ហ្វឹក​ហាត់​របស់​លោក​គ្រូ ប្អូនៗ​បាន​បណ្តុះ​ចិត្ត​ស្រ​ឡាញ់​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ ថ្ងៃ​ណា​ទំ​នេរ​បបួល​គ្នា​ពីរ​បី​នាក់ កាន់​ស្គរ ខ្លុយ ទ្រ នាំ​គ្នា​ទៅ​អង្គុយ​ក្រោម​គល់​ពោធិ៍​ក្នុង​វត្ត​ដើម្បី​ប្រ​គំ​ភ្លេង​ពី​រោះ​រណ្តំ ពិត​ជា​មាន​ភាព​ទាក់​ទាញ​។ លុះ​បាន​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ ទើប​យើង​យល់​ច្បាស់​ពី​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​វិស័យ​សិស្បៈ​របស់​ប្អូនៗ​ដល់​កម្រិត​ណា។ ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ ប្អូន​ឡឹម​ទៀង​តឹម នៅ​ឃុំ​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖"ដំ​បូង​ប្អូន​រៀន​កូត​ទ្រ ទម្រាំ​ចេះ​លំ​បាក​ខ្លាំង​ណាស់ ឥ​ឡូវ​នេះ​ប្អូន​កូត​បាន​ច្រើន​បទ ប្អូន​ពិត​ជា​សប្បាយ​ចិត្ត​នឹង​ខិត​ខំ​រៀន​បន្ថែម​ទៀត។ នៅ​រដូវ​វិស្សម​កាល ថ្ងៃ​ណា​ទំ​នេរ​ប្អូន​តែង​បបួល​មិត្ត​ភក្តិ​មួយ​ចំ​នួន​ជួប​ជុំ​ប្រ​គំ​តន្ត្រី ដើម្បី​ឱ្យ​ស្ទាត់"។

ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​សា​លា​ពោ​ធិ​(វត្ត​ថ្មី) សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ។

ឃ្លាត​ចេញ​ពី​ថ្នាក់​រៀន​ភ្លេង​នៅ​ផ្ទះ​លោក​ត្រឹង​សុខ យើង​ខ្ញុំ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​ណាម​ស៊ុង​ហូវ​ទៅ​កាន់​វត្ត​សា​លា​ពោ​ធិ​(វត្ត​ថ្មី) នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ ដើម្បី​ឆៀង​ចូល​មើល​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត។ ឆ្នាំ​នេះ វត្ត​មាន​សិស្ស​ចូល​រៀន​ជិត​៣០០​នាក់​ បើក​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៣ មាន​៨​បន្ទប់។ មក​ដល់​វត្ត​នៅ​ពេល​រសៀល យើង​ខ្ញុំ​បាន​ឮ​សំ​ឡេង​ព្រះ​សង្ឃ​ណែ​នាំ​សិស្ស​អាន​មេ​រៀន បាន​ឃើញ​ប្អូន​ៗកំ​ពង់​សរ​សេរ​អក្ស​ដោយ​ផ្ចិត​ផ្ចង់ រូប​ភាព​នេះ បង្ហាញ់​ឱ្យ​ឃើញ​ពី​ភាព​រស់​វើក​នៃ​អក្សរ​ខ្មែរ​កំ​ពង់​ដុះ​ពន្លក​នៅ​ថ្នាក់​រៀន​ក្នុង​វត្ត។ ក្រៅ​ពី​នោះ វត្ត​អា​រាម​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​រៀន​អក្សរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​សម្រាប់​ប្អូនៗ​លេង​កម្សាន្ត​ទៀត​ផង។ នៅ​ក្រោម​ម្លប់​ឈើ​ធំៗ​ក្នុង​ទី​ធ្លារ​វត្ត ជា​កន្លែង​រត់​លេង​កម្សាន្ត​ដ៏​ចំ​ណាប់​អា​រម្មណ៍​របស់​ប្អូនៗ​ក្រោយ​ពី​ចេញ​សម្រាក។ ប្អូន​តាំង​សុ​វណ្ណ​បូ​រី នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ៖"រដូវ​វិស្ស​ម​កាល​ម្តងៗ ប្អូន​តែង​មក​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត ឆ្នាំ​នេះ ប្អូន​រៀន​ថ្នាក់​ទី​២។ មក​វត្ត ក្រៅ​ពី​រៀន​អក្សរ ប្អូន​ៗ​ក៏​បបួល​គ្នា​លេង​បាល់​ទាត់ បាល់​ទះ​និង​ល្បែង​ប្រ​ជា​ប្រិយ​ជា​ច្រើន​យ៉ាង​សប្បាយ"។

ស្ថិត​ក្នុង​ជីវ​ភាព​ដ៏​មមា​ញឹក​នា​បច្ចុប្បន្ន ថ្នាក់​រៀន​ពិ​សេស​នៅ​តាម​ភូមិ​ស្រុក បាន​លេច​ឡើង​ដូច​ជា​ផ្ទាំង​គំនូរ​ជន​បទ​ដ៏​សុខ​សាន្ត​និង​ពោ​ពេញ​ដោយ​អត្ថ​ន័យ។ ចាប់​តាំង​ពី​ថ្នាក់​រៀន​ភ្លេង​របស់​លោក​ត្រឹង​សុខ​រហូត​ដល់​ការ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត ជី​វិត​កុមារ​ភាព​របស់​ប្អូនៗ​កំ​ពុង​បាន​បណ្ដុះ​ដោយ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី។ រដូវ​វិស្សម​កាល​គ្មាន​ធូលី គ្មាន​ល្បែង​អេ​ឡិច​ត្រូ​និក ប៉ុន្តែ​ពោ​ពេញ​ដោយ​សំ​ឡេង​សើច​ក្អាក​ក្អាយ នោះ​គឺ​ជា​វិធី​ដែល​កុមារ​នៅ​ជន​បទ​កំ​ពុង​វឌ្ឍ​នា​ការ​ជា​រៀង​រាល់​ថ្ងៃ ចូល​រួម​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជាតិ​ឱ្យ​គង់​វង្ស៕

ថាញ​ហ៊ុង-មុនី​

ចែករំលែកអត្ថបទ