ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/09/2026 - 21:38

សង្កាត់ខាញ់ហ្វា ចាត់តាំងពិធីសម្ពោធស្ពាន មិញង្វៀក លេខ ៣៤ 

នា​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២៦ នៅ​មណ្ឌល​ង្វៀង​អ៊ុក សង្កាត់​ខាញ់​ហ្វា ទី​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់ សហ​ការ​ជា​មួយ​អង្គ​ភាព​ឧបត្ថម្ភ បាន​ចាត់​តាំង​ពិ​ធី​សម្ពោធ​ស្ពាន​មិញ​ង្វៀក លេខ ៣៤ ដែល​ស្ថិត​នៅ​មណ្ឌល​ង្វៀង​អ៊ុក សង្កាត់​ខាញ់​ហ្វា។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ រួម​មាន លោក​ស្រី ទ្រីវ​ធី​ង៉ុក​យីម តំ​ណាង​រដ្ឋ​សភា​អា​ណត្តិ​កាល​ទី XVI អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​ង្វៀង​ថាញ​ង៉ោ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស; លោក​ឡឹម​វ៉ុាំង​តាម​  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់; លោក​ឡេ​ថាញ​សៀង  ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់; តំ​ណាង​អង្គ​ភាព​ឧបត្ថម្ភ អង្គ​ភាព​សាង​សង់​ រួម​ជា​មួយ​មា​មីង​និង​ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ។

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធស្ពានមិញង្វៀក លេខ ៣៤។

សំ​ណង់​ស្ពាន​មិញ​ង្វៀក លេខ ៣៤ បាន​សាង​សង់​ឡើង​ដោយ​ការ​ឧបត្ថម្ភ​ពី​ក្រុម​សប្បុរស​ធម៌​មិញ​ង្វៀក។ ស្ពាន​នេះ​មាន​ទទឹង ២ ម៉ែត្រ ប្រ​វែង ១៦ ម៉ែត្រ ដោយ​ថវិកា​សាង​សង់​សរុប​ចំ​នួន ៩៦ លាន​ដុង។ សំ​ណង់​បាន​សម្រេច​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួយ​ជូន​ប្រ​ជា​ជន​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព ការ​ផលិត​និង​ការ​ជួញ​ដូរ​ផង។ ថ្លែង​ការណ៍​នៅ​ក្នុង​ពិ​ធី​នេះ តំ​ណាង​អង្គ​ភាព​ឧបត្ថម្ភ​បាន​ឱ្យ​ដឹង ការ​ជួយ​ឧបត្ថម្ភ​សាង​សង់​ស្ពាន​នេះ បង្ហាញ​ពី​ស្មារតី​ចែក​រំលែក ការ​ព្រួត​ដៃ​ដើម្បី​សហ​គមន៍ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គម៍​ជន​បទ​ជា​បណ្តើរៗ។ នេះ​គឺ​ជា​សំ​ណង់​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​រួម​កម្លាំង​ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក និង​សប្បុរស​ជន​ចំ​ពោះ​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន ព្រម​ទាំង​រួម​ចំ​ណែក​សាយ​ភាយ​ស្មារតី "ស្រ​ឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក" កសាង​ស្រុក​កំ​ណើត​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។

ក្នុង​ឱ​កាស​នេះ​ដែរ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ និង​ក្រុម​សប្បុ​រស​ធម៌​មិញ​ង្វៀក ក៏​បាន​ជូន​អំ​ណោយ​ចំ​នួន ៣០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្វះ​ខាត​នៅ​លើ​ភូមិ​ឋាន រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ដល់​គ្រួ​សា​រទាំង​នោះ​ឱ្យ​ជម្នះ​ការ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព៕

ថាញហុង-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ