យោងតាមសេចក្តីកំណត់ថ្មី ចាប់ពីថ្ងៃទី ៨ ខែមិថុនា ទិន្នន័យអេឡិចត្រូនិកវិញ្ញាបនបត្រចុះបញ្ជីយានយន្ត ត្រូវបានរួមបញ្ចូលទៅក្នុង VNeID និង VNeTraffic។

ទិន្នន័យអេឡិចត្រូនិកវិញ្ញាបនបត្រចុះបញ្ជីយានយន្ត បានរួមបញ្ចូលទៅក្នុង VNeID និង VNeTraffic។ រូបថត៖ T . N
ក្រសួងនគរបាល ទើបប្រកាសឱ្យប្រើសារាចរលេខ ៣៧/២០២៦ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួនរបស់សារាចរកំណត់អំពីការចុះបញ្ជី ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ សារាចរនេះ មានសុពលភាព ចាប់ពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦។
ការរួមបញ្ចូលទិន្នន័យចុះបញ្ជីយានយន្តទៅក្នុង VneIDតាមសារាចរថ្មី ការទទួលលទ្ធផលចុះបញ្ជីយានយន្ត បានអនុវត្តតាមច្រកទ្វារសេវារដ្ឋ ឬតាមរយៈសេវាប្រៃសណីយ៍ ឬទទួលដោយផ្ទាល់នៅស្ថាប័នចុះបញ្ជីយានយន្តតាមតម្រូវការរបស់ម្ចាស់យានយន្ត។
ទិន្នន័យអេឡិចត្រូនិកវិញ្ញាបនបត្រចុះបញ្ជីយានយន្ត ត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធីកំណត់អត្តសញ្ញាណជាតិ (VNeID) និងកម្មវិធីចរាចរណ៍លើឧបករណ៍ឌីជីថលសម្រាប់ពលរដ្ឋ អាស្រ័យក្រសួងនគរបាលគ្រប់គ្រង និងដំណើរការ(VneTraffic)។
ក្នុងករណីទិន្នន័យអំពីស្ថានភាពអាពាហ៍ពិពាហ៍របស់ម្ចាស់យានយន្ត បានបំពេញទៅក្នុងមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ទិន្នន័យអេឡិចត្រូនិកផ្ទេរកម្មសិទ្ធិលើច្រកទ្វារសេវារដ្ឋ មានសុពលភាពផ្នែកច្បាប់ដូចគ្នានឹងបង្កាន់ដៃផ្ទេរកម្មសិទ្ធិច្បាប់ ក្រដាសដែរ។
VNeID គឺជាកម្មវិធីអាស្រ័យក្រសួងនគរបាលបង្កើតឡើង ដោយផ្អែកលើមូលដ្ឋានទិន្នន័យកំណត់ អត្តសញ្ញាណប្រជាពលរដ្ឋនិងប្រព័ន្ធបញ្ជាក់អេឡិចត្រូនិក។
រយៈពេលកន្លង កម្មវិធីនេះបានបំពេញបន្ថែមនូវមុខងារថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជនបានល្អបំផុត ដោយសង្ឃឹមថានឹងក្លាយជា “កម្មវិធីដ៏អស្ចារ្យ” មួយ។
ទិន្នន័យវិញ្ញាបនបត្របានរក្សាទុកនៅនាយកដ្ឋានប៉ូលិសចរាចរណ៍
សារាចរថ្មីក៏ពង្រីកវិសាលភាពគ្រប់គ្រងរបស់ក្រសួងនគរបាល ចំពោះវិញ្ញាបនបត្រពិនិត្យលក្ខណៈសុវត្ថិភាពបច្ចេកទេសនិងការពារបរិស្ថាន សម្រាប់យានយន្តនិងម៉ូតូប្រភេទពិសេស (ប្រភេទ KĐ23a)។
ឯកសារឌីជីថលឬទិន្នន័យអេឡិចត្រូនិកនៃប្រភេទវិញ្ញាបនបត្រ បានរក្សាទុកលើប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងមធ្យោបាយរបស់នាយកដ្ឋានប៉ូលិស ចរាចរណ៍ ដើម្បីគ្រប់គ្រងការទាញយកនិងប្រើប្រាស់។
ដោយឡែក មធ្យោបាយជើងទឹកនគរបាលប្រជាជនការទទួលនិងដោះស្រាយបែបបទផ្តល់ជូន ផ្លាស់ប្តូរនិងផ្តល់ជូនវិញ្ញាបនបត្របុគ្គលិកពិនិត្យលក្ខណៈបច្ចេកទេសបានអនុវត្តលើប្រព័ន្ធអនឡាញ នៅពេលធានាអំពីរចនាសម្ព័ន្ធបច្ចេកទេស។ ទិន្នន័យអេឡិចត្រូនិកវិញ្ញាបនបត្របុគ្គលិកពិនិត្យលក្ខណៈបច្ចេកទេសនឹងបានរក្សាទុកនៅលើប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងមធ្យោបាយរបស់នាយក ដ្ឋានប៉ូលិសចរាចរណ៍ ដើម្បីគ្រប់គ្រងទាញយកនិងប្រើប្រាស់ជំនួសឱ្យច្បាប់ក្រដាស។
តាមសារាចរថ្មី បន្ទាប់ពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ បញ្ជីពិនិត្យលក្ខណៈបច្ចេកទេសដែលផ្តល់ជូនពីមុន នៅតែមានសុពលភាពប្រើប្រាស់។
ក្នុងករណីនគរបាលអង្គភាព និងភូមិភាគនានា ធានាតម្រូវការអំពីរចនាសម្ព័ន្ធបច្ចេកទេស រួមមានបណ្តាញតភ្ជាប់មូលដ្ឋានគ្រឹះ មូលដ្ឋានទិន្នន័យ គ្រឿងចក្រ និងឧបករណ៍ គឺធ្វើការផ្តល់ជូនវិញ្ញាបនបត្រពិនិត្យលក្ខណៈសុវត្ថិភាពបច្ចេកទេស និងការពារបរិស្ថានសម្រាប់យានយន្តនិងម៉ូតូប្រភេទ ពិសេសស្របតាមប្រភេទ KĐ23a។
ការទទួលនិងដោះស្រាយបែបបទផ្តល់ជូន ផ្លាស់ប្តូរ ផ្តល់ជូនឡើងវិញ និងដកហូតវិញ្ញាបនបត្របុគ្គលិកពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៃនគរបាលប្រជាជន បានអនុវត្តលើប្រព័ន្ធអនឡាញ នៅពេលធានាអំពីរចនាសម្ព័ន្ធបច្ចេកទេស។
ទិន្នន័យអេឡិចត្រូនិកវិញ្ញាបនបត្របុគ្គលិកពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៃនគរបាលប្រជាជន បានរក្សាទុកលើប្រព័ន្ធចុះបញ្ជីនិងគ្រប់ គ្រងយានយន្តរបស់នាយកដ្ឋានប៉ូលិសចរាចរណ៍ ដើម្បីគ្រប់គ្រងទាញយកនិងប្រើប្រាស់ជំនួសច្បាប់ក្រដាស៕
យោង៖ thanhnien.vn - ប្រែសម្រួល៖ វិមាន