រយៈពេលកន្លង កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រ ដោយចីរភាពលើភូមិឋានទីក្រុងកឹងធើ បានផ្សាព្វផ្សាយព្រមៗ គ្នានិងមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច។

បណ្តុះបណ្តាយមុខរបរ បង្កការងារធ្វើលំនឹងដល់មាមីង។
យោងតាមស្ថិតិ រហូតដល់ចុងឆ្នាំ ២០២៥ ចំនួនគ្រួសារក្រីក្រសរុបនៅតំបន់ជនជាតិភាគតិចថយចុះនៅត្រឹម ១.៩៥៣ គ្រួសារនិងគ្រួសារក្បែរក្រតំបន់ជនជាតិភាគតិច ថយចុះនៅត្រឹម ៦.៣៦៣ គ្រួសារ។ ដើម្បីសម្រេចបានលទ្ធផលនេ ទីក្រុងប្រើប្រាស់បានល្អនូវប្រភពធនធានផ្សេងៗខាងក្រៅ។ គម្រោង “ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច” រហូតដល់ឆ្នាំ ២០២៥ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន។ ទីក្រុងអំពាវនាវរកបានកម្មវិធីនិងគម្រោងចំនួន ១៥ ពីប្រភពជំនួយក្រៅរដ្ឋាភិបាលបរទេស (NGO) និងទុនជំនួយអភិវឌ្ឍផ្លូវការ (ODA) ដោយមានទុនវិនិយោគសរុបជាង ៨៥៤ ពាន់លានដុង។ គម្រោងទាំងនេះ បានផ្តោតលើវិស័យសំខាន់ៗ ដូចជាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ផលិតកសិកម្ម ថែទាំសុខភាព អប់រំ សមភាពយេនឌ័រ ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់បាក។
ដំណាក់កាល ២០២១-២០២៥ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ បានគ្រប់ថ្នាក់ គ្រប់ផ្នែក ចាត់តាំងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនពលករជាង ២៩.៧០០ នាក់ ក្នុងនោះ មានប្រមាណ ៤.៦៧០ នាក់ជាជនជាតិភាគតិច ជាមួយអត្រាបញ្ចប់ការសិក្សាលើសពី៩០%។ ទន្ទឹមនឹងនោះ ក៏បានដោះស្រាយការងារធ្វើជូនពលករជិត ៤៣.៩០០ នាក់ ក្នុងនោះ មានជនជាតិភាគតិច ជាង ៧.៨០០ នាក់។
ទន្ទឹមនឹងនោះ គោលនយោបាយឥណទានអនុគ្រោះជួយដល់រាប់ពាន់គ្រួសារ បានខ្ចីប្រាក់ដើម្បី អភិវឌ្ឍផលិត ចិញ្ចឹមសត្វ ដាំដំណាំ ជួញដូរនិងធ្វើ សេវាកម្មផ្សេងៗ។ ដោយឡែកកម្មវិធី យោងតាមអនុក្រឹត្យលេខ ២៨/២០២២/NĐ-CP បានជំនួយជាង ១.៣០០ លើកគ្រួសារ កម្ចីប្រាក់ដើម្បីអភិវឌ្ឍមុខរបររកស៊ី។ ក្រៅពីនោះ មានកម្មវិធីឥណទានផ្សេងៗទៀត ក៏បានជំនួយប្រាក់កម្ចីជាង ៥១.៦០០ លើកគ្រួសារ ក្នុងនោះ មានជាង ១៣.៣០០ គ្រួសារជាជនជាតិភាគតិច រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ប្រការគួរកត់សម្គាល់ តាមរយៈគោលនយោបាយគាំទ្រផ្នែកអប់រំ បានបង្កលក្ខណៈងាយស្រួយដល់សិស្សានុសិស្សនៅតំបន់លំបាក បានបង្ខិតជិតការរៀនសូត្រកាន់តែប្រសើរឡើង។ ដំណាក់កាល ២០២១-២០២៤ ទីក្រុងបានផ្តល់ជូនអង្ករ ១៩ ពាន់តោនដល់សិស្សានុសិស្សជាង ២៩.០០០ នាក់ ព្រមទាំងជំនួយលើការហូបចុកនិងកន្លែងស្នាក់នៅជាង ៥.០០០ នាក់។
លោកង្វៀងវុាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ មានប្រសាសន៍ ការអនុវត្តកម្មវិធិទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព រយៈកាលកន្លងបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាជនយ៉ាងច្បាស់ ពិសេសគឺជនជាតិភាគតិច។ តទៅមុខ ទីក្រុងនឹងបន្តកៀរគរប្រភពធនធាន អនុវត្តព្រមៗគ្នានូវគោលនយោបាយឧបត្ថម្ភមុខរបររកស៊ី បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឥណទានអនុគ្រោះ កាត់បន្ថយភាពក្រីក្រដោយចីរភាព លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន៕
ហុងទើ-ត្រឹងរ៉ូន