– ព្រឹកថ្ងៃទី៩ ខែកុម្ភៈ នៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងកឹងធើ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ បានចាត់តាំងពិធីជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញា លឿងឌិញកួ ដល់និស្សិតសង្វាតរៀនសូត្រគំរូ។ ចូលរួមមានសមមិត្តហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; សមមិត្តង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយនឹងអង្គភាពឧបត្ថម្ភ។

សមមិត្តហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនអាហារូបករណ៍ដល់និស្សិត។
ក្នុងពិធីនេះ សមាគមជំរុញការសិក្សា បានជូនអាហារូបករណ៍លឿងឌិញកួ២៧៨ចំណែក (ក្នុងមួយចំណែកតម្លៃ៣លានដុង) ដល់និស្សិតសង្វាតរៀនសូត្រគំរូ ដោយទឹកប្រាក់សរុប៨៣៤លានដុង ដែលក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយឆ្នោតជាតិសុកត្រាំងជំនួយឧបត្ថម្ភ។ តាមសមាគមជំរុញការសិក្សាទីក្រុងកឹងធើដល់ឆ្នាំ២០២៥ សមាគមគ្រប់លំដាប់ថ្នាក់បានជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញា៣២.៨៤៧ចំណែក គិតជាតម្លៃទឹកប្រាក់សរុបជាង៧០ពាន់លានដុង។ ទន្ទឹមនឹងនោះ សមាគមបានឧបត្ថម្ភអាហារូបករណ៍ទាំងស្រុងដល់សិស្ស និស្សិត៧នាក់ ដែលមានជីវភាពខ្វះខាតសង្វាតរៀនសូត្រ។ អាហារូបករណ៍ជាការលើកទឹកចិត្តស្មារតីសង្វាតរៀនសូត្រ បង្កកម្លាំងជំរុញដល់និស្សិតសង្វាតរៀនសូត្រគំរូ ដែលមានជីវភាពក្រីក្រឆ្លងកាត់ការលំបាករៀនសូត្រល្អ មានអនាគតភ្លឺស្វាង។

សមមិត្តហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងថ្នាក់ដឹកនាំក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយឆ្នោតជាតិសុកត្រាំងជូនអាហារូបករណ៍ដល់និស្សិត។
ថ្លែងការណ៍ក្នុងពិធីនេះ សមមិត្តង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ មានប្រសាសន៍៖ អាហារូបករណ៍គឺជាប្រភពកម្លាំងជំរុញយ៉ាងសកម្ម មានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅក្នុងសង្គមូបនីកម្មអប់រំ បណ្តុះបណ្តាលប្រភពធនធានមនុស្ស បំប៉នបញ្ញវន្តសម្រាប់បម្រើបុព្វហេតុឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើបជាតិនិងសមាហរណកម្មអន្តរជាតិ។ សមមិត្តសង្ឃឹមថា ប្អូនៗនិស្សិតទទួលអាហារូបករណ៍ថ្ងៃនេះ នឹងបន្តហ្វឹកហាត់លត់ដំសីលធម៌ ឈានឡើងក្នុងការរៀនសូត្រ ដើម្បីសម្រេចគោលដៅក្នុងការរៀនមហាវិទ្យាល័យ ក្លាយជាបញ្ញវន្តរួមចំណែកកសាងភូមិស្រុក ប្រទេសជាតិ។

សមមិត្តង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនអាហារូបករណ៍ដល់និស្សិត។
សមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សង្ឃឹមថា ក្រោយពីរួមបញ្ចូលក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយឆ្នោតជាតិសុកត្រាំង ហូវយ៉ាងនិងកឹងធើ នឹងបន្តរួមវិភាគទាន ជំនួយឧបត្ថម្ភមូលនិធិជំរុញការសិក្សា ជំរុញបញ្ញានៅឆ្នាំបន្តបន្ទាប់ទៀត សំដៅរួមដំណើរជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អការងារសុខុមាលភាពសង្គម សង្គមូបនីយកម្មអប់រំ ធានាសេដ្ឋកិច្ច - នយោបាយទីក្រុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្ថិរភាពនិងអភិវឌ្ឍ៕
លីធាន - លីសៀ