05/02/2026 - 01:39

កឹង​ធើ​គូស​សញ្ញា​ខ្វែង​ពណ៌​លឿង​នៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វប្រ​ជា​ជន​គប្បី​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជៀស​វាង​ការ​ផាក​ពិន័យ​ 

កឹង​ធើផ្សព្វ​ផ្សាយ​គំនូស​សញ្ញា​ខ្វែង​ពណ៌​លឿង​នៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វ ប្រ​ជា​ជន​ភាគ​ច្រើន គាំ​ទ្រ ប៉ុន្តែ​មាន​មួយ​ផ្នែក​តូច​នៅ​​មាន​ការ​ភាន់​ច្រ​ឡំ មិន​ទាន់​យល់​ច្បាស់​ពី​បទ​ប្បញ្ញាត្តិ។

ប៉ុន្មាន​ថ្ងៃ​កន្លង ទី​ក្រុង​កឹង​ធើ​បាន​ផ្សព្វ​ផ្សាយ ការ​គូស​សញ្ញា​ខ្វែង​ពណ៌​លឿង​នៅ​ត្រង់ ចំ​ណុច​ផ្លូវ​បែក​ជា​បី ជា​បួន​នៅ​តាម​ដង​​ផ្លូវ​មជ្ឈ​មណ្ឌល​ទី​ក្រុង ដើម្បី​បន្ថយ​ការ​ស្ទះ​ចរា​ចរណ៍ ធា​នា​ផ្លូវ​​ចរា​ចរណ៍​សម្រាប់​ទិស​បត់​ស្តាំ​និង​មធ្យោ​បាយ​អា​ទិ​ភាព។

 កង​កម្លាំង​អនុវត្ត ការ​ងារ​គូស​សញ្ញា ខ្វែង​ពណ៌​លឿង នៅ​ត្រង់​ចំ​ណុច
 ផ្លូវប្រសព្វក្នុងទីក្រុងកឹងធើ។

ប៉ុន្តែ ដោយ​សារ​នៅ​ថ្មី អ្នក​ចូល​រួម​ចរា​ចរណ៍​ជា​ច្រើន​មាន​ការ​ភាន់​ច្រ​ឡំ មិន​ទាន់​យល់​ច្បាស់​ពី​អត្ថ​ន័យ​នៃ​សញ្ញា​ចរា​ចរណ៍​ប្រ​​ភេទ​នេះ​ នាំ​ឱ្យ​ប្រ​ឈម​នឹង​ការ​ល្មើស​ច្បាប់​និង​រង​ការ​ផាក​ពិ​ន័យ។

តាម​ការ​កត់​សម្គាល់ នៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វ មួយ​ចំ​នួន ដូច​ជា​៖ ផ្លូវ​ម៉ូវ​ថឹង​តភ្ជាប់​ផ្លូវ ៣០ មេ​សា ផ្លូវ​៣០​មេ​សាត​ភ្ជាប់​​ផ្លូវ​ត្រឹង​ហ្វាង​ណា ផ្លូវ​ក្វាង​ទ្រុង​តភ្ជាប់​ផ្លូវ​លី​ថាយ​តោ​។ល។ ទោះ​បី​​មាន គំ​នូស​សញ្ញា​ខ្វែង​ពណ៌​លឿង ក៏​នៅ​មាន​យាន​យន្ត​មិន​តិច​ចត​រង់​ចាំ​ភ្លើង​សញ្ញា​ចរា​ចរណ៍​ជាន់​លើ​គំនូស​សញ្ញា​នេះ ទន្ទ្រាន​គន្លង​ផ្លូវ​សម្រាប់​យាន​យន្ត​ដែល​អនុញ្ញាត​ឱ្យ​បត់​ស្តាំ បង្ក​​ការ​រាំង ស្ទះ​ចរា​ចរណ៍។

អ្នក​មីង​ឡេ​ថាញ​ហា (ស្នាក់​នៅ​សង្កាត់​និញ​កេវ) ឱ្យ​ដឹង៖ “ខ្ញុំ​ឃើញ​គំ​នូស​សញ្ញា​នេះ​ប្លែក មិន​ធ្លាប់​ប្រ​ទះ​ឃើញ ទើប​មិន​ទាន់​​យល់​អំ​ពី​បទ​ប្បញ្ញត្តិ។ ពេល​ខ្លះ​ចត​យាន​យន្ត​ក៏​មិន​ដឹង​ថា អាច​ចត​ត្រង់​កន្លែង​នោះ​បាន​ឬ​អត់”។

ខណៈ​ពេល​នោះ លោក​ត្រឹង​ង៉ុក​ភឿក (អ្នក​បើក​បរ​រថ​យន្ត) បាន​បង្ហាញ​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ចំ​ពោះ​ការ​គូស​សញ្ញា​ខ្វែង​ពណ៌​លឿង។ “ជាក់​ស្តែង​មាន​អ្នក​មួយ​ចំ​នួន​ឈប់​យាន​យន្ត រង់​ចាំ​ភ្លើង​សញ្ញា​ចរា​ចរណ៍​ទន្ទ្រាន​គន្លង​ផ្លូវ​បត់​ស្តាំ ធ្វើ​ឱ្យ​យាន​យន្ត​នៅ​ខាង​ក្រោយ​មិន​អាច​ទៅ​មុខ​រួច។ ប្រ​សិន​បើ​មាន​ការ​គូស​សញ្ញា​ច្បាស់​លាស់​និង​មាន​ការ​ផាក​ពិ​ន័យ​តឹង​រ៉ឹង ដូច្នេះ ការ​ធ្វើ​ចរា​ចរណ៍​នឹង​មាន​ភា​ពរ​លូន​ជាង​មុន” លោក ភឿក​បាន​ឱ្យ​ដឹង​ដូច្នេះ។

យោង​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ឆ្នាំ ២០២៥ និង​អនុ​ក្រឹត្យ​លេខ​ ១៦៨/ ២០២៤/NĐ-CP គំនូស​សញ្ញា​ខ្វែង​ពណ៌​លឿង​ គឺ​ជា​បរិវេណ​ហាម​យាន​យន្ត​គ្រប់​ប្រ​ភេទ​ឈប់​ចត លើក​លែង​តែ​មាន​​សញ្ញា​បញ្ជា​ពី​អ្នក​មាន​សមត្ថ​កិច្ច។ អ្នក​ចូល​រួម​ចរា​ចរណ៍​មិន​ត្រូវ​ចត​យាន​យន្ត ជាន់​លើ​គំ​នូស​សញ្ញា​នេះ​ឡើយ សូម្បី​តែ​​ពេល​ឈប់​រង់​ចាំ​ភ្លើង​សញ្ញា​ចរា​ចរណ៍ ប្រ​សិន​បើ​មិន​មាន​ការ​ណែ​នាំ​អនុញ្ញាត។

កម្រិត​ផាក​ពិន័យ​ចំ​ពោះ​អំ​ពើ​ល្មើស​ច្បាប់​ជាន់ លើ​គំ​នូស​សញ្ញា​ខ្វែង​ពណ៌​លឿង ត្រូវ​បាន​កំ​ណត់​ច្បាស់​ដូច​ខាង​ក្រោម៖

ចំ​ពោះ​រថ​យន្ត៖ ពិន័យ​ជា​ទឹក​ប្រាក់​ពី​ ៤០០​.០០០ -៦០០​.០០០​ដុង​ ប្រ​សិន​បើ​ឈប់​ចត​ខុស​បទ​ប្បញ្ញត្តិ។

ចំ​ពោះ​ម៉ូតូ៖ ពិន័យ​ជា​ទឹក​ប្រាក់​ពី ២០០​.០០០ -៤០០​.០០០​ដុង។

ចំ​ពោះ​កង់​និង​យាន​ជំ​និះ​សា​មញ្ញ៖ ពិ​ន័យ​ជា​ទឹក​ប្រាក់​ពី ១០០​.០០០​-២០០​.០០០ ដុង។

ចំ​ពោះ​អ្នក​ថ្មើរ​ជើង​ដើរ​កាត់​ទី​គំ​នូស​សញ្ញា មិន​ត្រូវ​តាម​បទ​ប្បញ្ញត្តិ៖ ពិ​ន័យ​ជា​ទឹក​ប្រាក់​ពី ១៥០​.០០០- ២៥០​.០០០​ដុង។

ប្រ​ជា​ជន​ពេល​ធ្វើ​ដំ​ណើរ​ជិត​ដល់​ចំ​ណុច​ផ្លូវ​ប្រ សព្វ​ដែល​មាន​គំ​នូស​សញ្ញា​ខ្វែង​ពណ៌​លឿង ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ច្បាស់​លាស់ ដាច់​ខាត​មិន​ត្រូវ​ចត​យាន​យន្ត​ក្នុង​បរិ​វេណ​គំ​នូស​សញ្ញា​នេះ ដើម្បី​ជៀស​វាង​រង​ការ​ផាក​ពិ​ន័យ​ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​ក្នុង​ការ​ធា​នា​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​ចរា​ចរណ៍​លើ​​ភូមិ​ឋាន៕

                       យោង​៖ កា​សែត​ច្បាប់-មុនី​

ចែករំលែកអត្ថបទ