21/01/2026 - 17:04

ផ្លូវ​ល្បឿន​លឿន​ កឹង​ធើ - កា​ម៉ាវ បើក​ឱ្យ​ចរាចរ​ណ៍ អ្នក​បើក​បរ​សប្បាយ​រីក​រាយ​ បន្ថយ​ការ​រង​សម្ពាធ​ 

នៅ​ថ្ងៃ​ដំ​បូង​តភ្ជាប់​ដង​ផ្លូវ​ល្បឿន​លឿន​ កឹង​ធើ - កា​ម៉ាវ បាន​នាំ​មក​នូវ​អា​រម្មណ៍​ "ធូរ​ស្រាល​" យ៉ាង​ខ្លាំង​សម្រាប់​អ្នក​បើក​បរ​។ ផ្លូវ​រា​បរ​លូន​ ស្រ​ឡះ​ល្អ​ បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​បាន​យ៉ាង​ច្រើន​ និង​បន្ថយ​សម្ពាធ​នៅ​តាម​ផ្លូវ​ជាតិ​ដែល​ធ្លាប់​តែ​មា​នភា​ពក​កស្ទះ​។

កំ​ណាត់​ផ្លូវ​ល្បឿន​លឿន​ ហូវយ៉ាង​ - កា​ម៉ាវ មាន​ប្រ​វែង​ជាង​ ៧៣ គី​ឡូ​ម៉ែ​ត្រ​ បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ តាម​រយៈ​នោះ​បាន​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ កឹង​ធើ - កា​ម៉ាវ ដែល​ជា​ដង​ផ្លូវ​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភាគ​ខាង​ជើង​ - ភាគ​ខាង​ត្បូង​នៃ​ទិស​ខាង​កើត​។ ពេល​បើក​ឱ្យ​ចរាចរ​ណ៍ បរិមាណ​យាន​យន្ត​ចរាចរ​ណ៍មាន​ចំ​នួន​ច្រើន​ ប៉ុន្តែ​ចរាចរ​ណ៍នៅ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ផ្ទៃ​ផ្លូវ​ធំ​ទូ​លាយ​និង​ស្រ​ឡះ​។

ចំណុច​ប្រ​សព្វ​ជា​មួយ​ផ្លូវ​ស្វៀង​អា​ ដែល​ជា​ចំណុច​ចុង​បំផុត​នៃ​ផ្លូវ​ល្បឿន​លឿន​ហូវយ៉ាង​ - កា​ម៉ាវ។

កង​កម្លាំង​នគរ​បាល​ចរាចរ​ណ៍មាន​វត្ត​មាន​នៅ​តាម​ចំណុច​ប្រ​សព្វ​ ដើម្បី​ណែ​នាំ​យាន​យន្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្លូវ​ ធានា​សុវត្ថិ​ភាព​និង​សណ្តាប់​ធ្នាប់​។ តាម​ការ​កត់​ត្រា​ដំ​បូង​ ក្នុង​មួយ​ម៉ោង​មាន​យាន​យន្ត​ប្រ​មា​ណ​ ៥០ គ្រឿង​ធ្វើ​ដំណើរ​ពី​កឹង​ធើទៅ​កា​ម៉ាវ និង​ទិស​ដៅ​ផ្ទុយ​ក៏​មាន​ចំ​នួន​ប្រ​ហាក់​ប្រហែល​គ្នា​ដែរ​ បង្កើត​ជា​ចង្វាក់​ចរាចរ​ណ៍ទៀង​ទាត់​ក្នុង​ថ្ងៃ​ដំ​បូង​បើក​ឱ្យ​ដំណើរ​ការ​។

ការ​ធ្វើ​ចរាចរ​ណ៍នោះ​លើ​ដង​ផ្លូវ​ថ្មី​នេះ​ អ្នក​បើក​បរ​ជា​ច្រើន​មិន​អាច​លាក់​បាំង​បាន​នូវ​ក្តីរំភើប​រីក​រាយ​ នៅ​ពេល​លើក​ដំ​បូង​បាន​ធ្វើ​បទ​ពិសោធន៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​។ អ្នក​បើក​បរ​ ឡេវ៉ាំងយឿង បើក​រថ​យន្ត​ដឹក​ទំនិញ​សារ​ពើ​ភ័ណ្ឌពី​កឹង​ធើទៅ​កា​ម៉ាវ បាន​ឱ្យ​ដឹង​ ផ្លូវ​ថ្មី​ស្អាត​រា​បរ​លូន​ ស្រ​ឡះ​ល្អ​ហើយ​អ្វី​ដែល​សំ​ខាន់​ជាង​ទៀត​នោះ​គឺ​ បន្ថយ​ពេល​វេលា​បាន​ច្រើន​បើ​ធៀប​នឹង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភុង​ហេ​ប ឬ​ផ្លូវ​ជាតិ​លេខ​១។ "មាន​ផ្លូវ​ល្បឿន​លឿន​ បន្ថយ​បាន​កា​រក​កស្ទះ​ ម៉្លោះ​ហើយ​កា​រដឹក​ជញ្ជូន​ក៏​មាន​ភាព​ម្ចាស់​ការ​ និង​បន្ថយ​សម្ពាធ​ជាង​មុន​" បង​ យឿង បាន​ចែក​រំលែក​ដូច្នេះ​។

មាន​អា​រម្មណ៍​ដូច​គ្នា​នោះ​ដែរ​ អ្នក​បើក​បរ​ លី​វ៉ាំងវិញ​ នៅ​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង​ គ្រួ​សារ​ខ្ញុំ​បាន​ជួល​រថ​យន្ត​បើក​សាក​ល្បង​ភ្លាម​នៅ​ពេល​ទទួល​បាន​ដំណឹង​ថា​ផ្លូវ​តភ្ជាប់​រួច​រាល់​។ "លើក​ដំ​បូង​បាន​បើ​កប​រលើ​ផ្លូវ​ល្បឿន​លឿន​ថ្មី​ ខ្ញុំ​មាន​អា​រម្មណ៍​ថា​ផ្ទៃ​ផ្លូវ​រលោង​ល្អ​ រថ​យន្ត​បើក​ស្រួល​។ នៅ​មាន​កំ​ណាត់​ផ្លូវ​ឆ្លង​កាត់​ភូមិ​សាស្ត្រ​ខេត្ត​កា​ម៉ាវមួយ​ចំ​នួន​ នៅ​មាន​ចំណុច​ខ្លះ​មិន​ទាន់​ដំ​ឡើង​បង្កាន់​ដៃ​ផ្លូវ​រួច​រាល់​ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរាចរ​ណ៍នោះ​ឡើយ​" បង​វិញ​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

បង​ ង៉ោក្វឹក​ស៊ឺ ស្រុក​កំ​ណើត​នៅ​ឃុំ​ង៉ុកហៀ​ង ធ្វើ​បទ​ពិសោធន៍​លើ​ផ្លូវ​ល្បឿន​លឿន​ នាំ​មក​នូវ​អា​រម្មណ៍​សុវត្ថិ​ភាព​យ៉ាង​ច្បាស់​ក្រ​ឡែត​។ តាម​សម្តីរបស់​បង​ស៊ឺ ផ្តើ​មពី​កា​ម៉ាវទៅ​កឹង​ធើ ឥ​ឡូវ​នេះ​ចំ​ណាយ​ពេល​ត្រឹម​តែ​ជិត​ ២ ម៉ោង​ប៉ុណ្ណោះ​។ "អា​ស្រ័យ​មាន​ដង​ផ្លូវ​នេះ​ ការ​ធ្វើ​ដំណើរ​របស់​ប្រ​ជា​ជន​ ជា​ពិសេស​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​ នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ខ្លាំង​ណាស់​" បង​ស៊ឺ បាន​ឱ្យ​ដឹង​ដូច្នេះ​។

អ្នក​បើក​បរ​ជា​ច្រើន​បាន​ឱ្យ​ដឹង​ កាល​ពី​មុន​ រាល់​លើក​ធ្វើ​ដំណើរ​ពី​កា​ម៉ាវទៅ​កឹង​ធើ តែង​ចំ​ណាយ​ពេល​ពី​ ៣ ទៅ​ ៤,៥ ម៉ោង​ អា​ស្រ័យ​លើ​ស្ថាន​ភាព​ចរាចរ​ណ៍។ ដង​ផ្លូវ​ចាស់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​ច្រើន​តំបន់​ទី​ប្រ​ជុំ​ជន​ មាន​ម៉ូតូ និង​រថ​យន្ត​ដឹក​ទំនិញ​ធ្វើ​ចរាចរ​ណ៍លាយឡំ​គ្នា​ ធ្វើ​ឱ្យ​កា​របើក​បរ​ទាំង​ខាត​ពេល​ ទាំង​មាន​ភាព​តាន​តឹង​។ ផ្លូវ​ល្បឿន​លឿន​ថ្មី​មិន​ត្រឹម​តែ​បន្ថយ​រយៈ​ពេល​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​លើក​កម្ពស់​អា​រម្មណ៍​សុវត្ថិ​ភាព​សម្រាប់​អ្នក​កាន់​ចង្កូត​ទៀត​ផង​។

មធ្យោបាយ​ធ្វើ​ដំណើរ​ពី​កឹង​ធើទៅ​កា​ម៉ាវ កំ​ណាត់​ផ្លូវ​ឆ្លង​កាត់​ឃុំ​ហូធី​គី​ (ខេត្ត​កា​ម៉ាវ)។

យោង​តាម​គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ មាន​ប្រ​វែង​ខ្សែ​ផ្លូវ​សរុប​ ១១០,៨៥ គី​ឡូ​ម៉ែ​ត្រ​ បាន​វិនិយោគ​ក្នុង​ទំ​ហំ​ផ្លូវ​ ៤ គន្លង​ឡាន​ សរុប​ទុន​វិនិយោគ​ជាង​ ២៧.៥២៣ ពាន់​លាន​ដុង​។ គម្រោង​នេះ​រួម​មាន​សមាស​ភាគ​ពីរ​ផ្នែក​គឺ​៖ កឹង​ធើ - ហូវយ៉ាង​ និង​ ហូវយ៉ាង​ - កា​ម៉ាវ; ក្នុង​នោះ​កំ​ណាត់​ផ្លូវ​ កឹង​ធើ - ហូវយ៉ាង​ បាន​ដាក់​ឱ្យ​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ ឆ្នាំ​២០២៥។

អំ​ពី​ទិស​ចរាចរ​ណ៍ ផ្តើ​មពី​ទី​ក្រុង​កឹង​ធើ យាន​យន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៩១B (ផ្លូវ​ណាម​ស៊ុងហូវ) រហូត​ដល់​ចំណុច​ប្រ​សព្វ​ជា​មួយ​ផ្លូវ​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ ស្ថិត​នៅ​សង្កាត់​កៃ​រ៉ាំ​ងដើម្បី​ចូល​ទៅ​កាន់​ខ្សែ​ផ្លូវ​មេ​។ រី​ឯ​ទិស​ចរាចរ​ណ៍ផ្ទុយ​ ចេញ​ពី​ខេត្ត​កា​ម៉ាវ រថ​យន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​របៀង​មាត់​សមុទ្រ​ខាង​ត្បូង​ (ផ្លូវ​ស្វៀង​អា​) រហូត​ដល់​ចំណុច​ប្រ​សព្វ​ IC១២ ឃុំ​ហូធី​គី​ ដើម្បី​ចូល​ទៅ​កាន់​ផ្លូវ​ល្បឿន​លឿន​។

គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ បាន​ឱ្យ​ដឹង​ នៅ​ពេល​ដែល​ខ្សែ​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ ដំណើរ​ការ​មាន​ស្ថិរ​ភាព​ រយៈ​ពេល​ធ្វើ​ដំណើរ​រវាង​តំបន់​ទាំង​ពីរ​នឹង​បាន​កាត់​បន្ថយ​នៅ​ត្រឹម​ប្រ​មា​ណ​ ១,៥ ម៉ោង​ប៉ុណ្ណោះ​ ជំនួស​ឱ្យ​រយៈ​ពេល​ប្រ​មា​ណ​ ៣ ម៉ោង​ដូច​ពី​មុន​។ ល្បឿន​ធ្វើ​ចរាចរ​ណ៍អតិ​បរ​មា​នៅ​លើ​ខ្សែ​ផ្លូវ​នេះ​ បាន​កំ​ណត់​ ៨០ គី​ឡូ​ម៉ែ​ត្រ​/ម៉ោង​ និង​អប្ប​បរ​មា​ ៦០ គី​ឡូ​ម៉ែ​ត្រ​/ម៉ោង​ បើក​នូវ​សង្វាក់​ចរាចរ​ណ៍ថ្មី​សម្រាប់​គមនាគមន៍​នៅ​តំបន់​ចុង​ខាង​ត្បូង​បំផុត​នៃ​ប្រ​ទេស​។

យោង​តាម​ thanhnien.vn​

ចែករំលែកអត្ថបទ