13/01/2026 - 06:32

ផ្សព្វផ្សាយផ្តល់ផ្ទេរទុនផែនការវិនិយោគរដ្ឋឆ្នាំ២០២៦ចាប់ពីដើមឆ្នាំ 

គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ឱ្យប្រើសារលិខិតលេខ ៥២/UBND-XD ĐT, ចុះថ្ងៃទី៧ មករា ឆ្នាំ២០២៦ ស្តីពីការផ្សព្វផ្សាយបណ្តាវិធានការ​ផ្តល់ផ្ទេរទុនផែនការវិនិយោគ​រដ្ឋឆ្នាំ២០២៦ ចាប់ពីដើមឆ្នាំ។

គម្រោងមន្ទីរពេទ្យពក​សាច់ទីក្រុងកឹងធើ​បានចាប់ផ្តើមកសាងឡើងវិញ។

តាមរយៈនោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសំណូមពរបណ្តានាយកមន្ទីរ ប្រធានស្ថាប័ន គណៈ ផ្នែកទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់និងអ្នកវិនិយោគអនុវត្តដោយម៉ឺងម៉ាត់ ប្រសិទ្ធភាពតាមសា​រា​ចរលេខ ១៥/CT-UBND ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥​ ស្តីពី​ការ​ជម្រុញអនុវត្ត ផ្តល់ផ្ទេរទុនវិនិយោគរដ្ឋឆ្នាំ២០២៦​ ដើម្បីធានាទិសដៅបង្កើននិង​អភិវឌ្ឍ​ដោយ​ចីរភាពរបស់ទីក្រុងកឹងធើ។ ទន្ទឹមនឹងនោះ លើមូល​ដ្ឋានទិសដៅខិតខំផ្តល់ផ្ទេរ​ទុន​សម្រេច​១០០% នៃផែនការទុនដែលបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រគល់ ប្រញាប់កសាង​ផែនការលម្អិត ផ្តល់ផ្ទេរទុនវិនិយោគរដ្ឋឆ្នាំ២០២៦ (រាល់ខែ រាល់ត្រីមាស)។ល។ ប្រធានបគណៈ​កម្មា​ធិការប្រជាជនទីក្រុង ក៏សំណូមពរដល់នាយកមជ្ឈមណ្ឌលអភិវឌ្ឍមូលនិធិដីទីក្រុង គណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់គមនា​គមន៍និងកសិកម្ម មន្ទីរសុខាភិបាល​តាមតួនាទី ភារកិច្ចដែលបានប្រគល់ ប្រញាប់បង្កើតល្បឿនដំណើរការលម្អិតរាល់សប្តាហ៍ រាល់ខែ ដើម្បីលើកជូនប្រចាំការគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជនទីក្រុង គណៈ​កម្មាធិការប្រជាជនទីក្រុង យឺតបំផុតក្នុងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដើម្បីតាមដាននូវភារកិច្ច សំណង់ គម្រោង រំដោះផ្ទៃដីគម្រោងជួសជុល បើកទូលាយផ្លូវជាតិលេខ៩១ (កំណាត់ពីគ.ម0-គ.ម៧) គម្រោងវិនិយោគផ្លូវល្បឿន​លឿន​ចូវដុក-កឹងធើ-សុកត្រាំង​ ដំណាក់​កាលទី១ គម្រោង​សមាស​ភាព២-៣-៤ គម្រោងមន្ទីរពេទ្យកមហារីកទីក្រុង​កឹងធើ​ (មាន​ចំនួន​៥០០គ្រែ)។

មន្ទីរហិរញ្ញវត្ថុបានទទួលបន្ទុកជាអង្គភាពដើមទង ទទួលខុសត្រូវចំពោះគណៈកម្មាធិការប្រ​ជា​ជន​ទីក្រុងពីលទ្ធផលផ្តល់ផ្ទេរទុនវិនិយោគសាធារណៈឆ្នាំ​២០២៥ របស់ទីក្រុងធើ; ដឹកនាំ សហការជា​មួយ​ធ​នាគាររដ្ឋនៅមណ្ឌលទី១៤ និងអង្គភាពនានាដែលពាក់ព័ន្ធ តាមដាន ដាស់តឿនអនុវត្ត ស្នើ​គណៈកម្មាធិការប្រជាជនទីក្រុងចង្អុលការ ​(ដូចជាការវិវេចនាម្ចាស់​វិនិយោគ ​ដែល​អនុវត្ត​យឺត​ឬមិនទាន់សម្រេចតាមផែនការដាក់ចេញ) នូវខ្លឹមសារតាម​សមត្ថកិច្ចនិងរបាយ​ការណ៍​តាម​ការកំណត់ទៅតាមច្បាប់៕

                                                        តាមកាសែតកឹងធើ-ដាលីន

ចែករំលែកអត្ថបទ