មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/01/2026 - 06:26

ផ្លាស់​ប្ដូរ​ឌីជី​ថល​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ​ 

ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ ទី​ក្រុង​កឹង​ធើ​ក្លាយ​ជា​ភូមិ​ភាគ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ ភូមិ​ឋាន​ទូលាយ​ដោយ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ ស្ថិត​ក្នុង​បរិ​ការណ៍​នោះ​ ទី​ក្រុង​បាន​កំ​ណត់​ច្បាស់​ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​ បម្រើ​ប្រ​ជា​ជន​និង​បន្ថយ​គម្លាត​អភិ​វឌ្ឍន៍​រវាង​តំ​បន់​នីមួយៗ​ យក​ប្រ​ជា​ជន​ធ្វើ​ជា​ស្នូល​ ជា​ជំ​ហានៗ​ ដាក់​បញ្ចូល​បច្ចេក​វិទ្យា​ទៅ​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន។​

កម្មា​ភិបាល​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល។​

ដើម្បី​កាន់​តែ​សាយ​ភាយ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ដល់​សហ​គមន៍ ទី​ក្រុង​កឹង​ធើ​បាន​យក​ចិត្ត​ទុក​ដាក់​ហ្វឹក​ហាត់​ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ អំ​ពី​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ដល់​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច។​ ខ្លឹម​សារ​ហ្វឹក​ហាត់​ផ្តុំ​ទៅ​លើ​បំ​ណិន​ជាក់​ស្តែ​ង ដូច៖ ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ ស្វែង​រក​ព័ត៌​មាន​ពិត​ បំ​ណិន​ពង្រាង​ឯក​សារ​តាម​អន​ឡាញ​៘ ឆ្លង​តាម​រយៈ​ថ្នាក់​ហ្វឹក​ហាត់​ អ្នក​មាន​ប្រិយ​ភាព​មិន​ត្រឹម​តែ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ខាង​បច្ចេក​វិទ្យា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លាយ​ជា​“ស្ពាន​តភ្ជាប់​ឌីជី​ថល” នៅ​ភូមិ​ស្រុក​ទៀ​ត​ផង។​ រួម​ចំ​ណែក​ក្នុង​ការ​ណែ​នាំ​ ពន្យល់​ដើម្បី​មា​មីង​យល់​ត្រូវ​ ធ្វើ​ត្រូវ​ ចៀស​វាង​ចាញ់​បោក​តាម​បណ្តាញ​សង្គម។​

លោក​ថាច់​ឌាក អ្នក​មាន​ប្រិយ​ភាព​ឃុំ​កេ​សាច់ ឱ្យ​ដឹង៖ “ក្រោយ​ពី​ចូល​រួម​ថ្នាក់​រៀន​នេះ​ ខ្ញុំ​ចេះ​របៀប​ប្រើ​ទូរ​ស័ព្ទ​ឆ្លាត​វៃ​ដើម្បី​ចុះ​ឈ្មោះ​សេវា​រដ្ឋ​តាម​អន​ឡាញ​ ស្វែង​រក​ព័ត៌​មាន​ ចេះ​ប្រើ​បណ្ដាញ​សង្គម​ ពុំ​នោះ​សោត ចេះ​ទិញ​ទំ​និញ​តាម​អន​ឡាញ​៘ ពេល​វិល​មក​ភូមិ​វិញ​ ខ្ញុំ​អាច​នឹង​ចែក​រំលែក​ដល់​មា​មីង​ឱ្យ​ក្តាប់​ច្បាស់​នូវ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​ និង​អនុ​វត្ត​តាម​ផង។​

ទន្ទឹម​នឹង​នោះ​ ចល​នា​ “ប្រ​ជា​រាស្ត្រ​សិក្សា​ឌីជី​ថល” បាន​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​មហា​ជន​ផ្សព្វ​ផ្សាយ​គ្រប់​ទិស​ទី។​ ផ្តើម​ពី​ការ​ណែ​នាំ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ ទូទាត់​ដោយ​មិន​បាច់​ប្រើ​សាច់​ប្រាក់​ រហូត​ដល់​លក់​ទំ​និញ​កសិ​ផល តាម​រយៈ​បណ្ដាញ​សង្គម​ ការ​ចលនា​នេះ​បាន​ជួយ​ជន​ជាតិ​ភាគ​តិច​ថ្នឹក​នឹង​បរិស្ថាន​ឌីជី​ថល​បន្តិច​ម្ដងៗ។​ បង​ប្អូន​នារី​និង​កសិករ​ខ្មែរ​ជា​ច្រើន​ដំ​បូង​នៅ​ក្រែង​រអែង​នឹង​បច្ចេក​វិទ្យា​ ឥឡូវ​ចេះ​ប្រើ​ប្រ​ព័ន្ធ​Zalo, Facebook ដើម្បី​ដោះ​ដូរ​ព័ត៌​មាន​ ឧទ្ទេស​នាម​ផលិត​ផល​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​និង​លើក​ស្ទួយ​ជីវ​ភាព។​

លោក​ ត្រឹង​ខាក់​ទ្រុង​ នា​យក​រង​មន្ទីរ​ជន​ជាតិ​ និង​សាស​នា​ទី​ក្រុង​កឹង​ធើ​ បញ្ជាក់៖ “ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​និង​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ គឺ​ជា​និន្នា​ការ​រួម​របស់​សង្គម​ទាំង​មូល។​ នៅ​តាម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​កំ​ពុង​បាន​ជំ​រុញ​ខ្លាំង​ក្លា​និង​ទទួល​បាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សហ​គមន៍។​ ទន្ទឹម​នឹង​នោះ​ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​អនុវត្ត​ទៅ​លើ​គម្រោង​ផ្សេងៗ​នៃ​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច – សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ទៀង​ផង”៕

                                ហុង​ទើ - លីសៀ

ចែករំលែកអត្ថបទ