13/01/2026 - 09:22

កា​ម៉ា​វ ឆ្ពោះ​ដល់​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ 

ជា​ច្រើន​ឆ្នាំ​កន្លង​ ខេត្ត​កា​ម៉ាវ​បាន​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​បន្ថយ​ភាព​ក្រី​ក្រ និង​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ពហុ​វិមាត្រ​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​គួរ​ឱ្យ​កត់​សម្គាល់។​ ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​បាន​កែ​លម្អ​យ៉ាង​ច្បាស់។​

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​វិញ​ហូវ បាន​ក្រាល​កៅ​ស៊ូ​រាប​រលូន​។​

តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ា​វ ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ មាន​កម្ម​វិធី​ និង​គម្រោង​ជា​ច្រើន​បាន​រួម​បញ្ចូល​ខេត្ត​បាន​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​ជាក់​ស្តែង ដូច​ជា​ បន្ថយ​បង់​ថ្លៃ​សា​លា​ ឧបត្ថម្ភ​ថវិកា​រៀន​សូត្រ​និង​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ១០០% ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ក្បែរ​ក្រ​នៅ​ឃុំ​លំ​បាក​ពិ​សេស។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​បន្ថយ​ស្ថាន​ភាព​បោះ​បង់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ និង​បង្កើន​លទ្ធ​ភាព​កៀក​ជិត​សេវា​ថែ​ទាំ​សុខ​ភាព​សម្រាប់​ប្រ​ជា​ជន។​ ទន្ទឹម​នឹង​នោះ​ មាន​ទម្រង់​ផលិត​និង​គម្រោង​ជំ​នួយ​មុខ​របរ​ចិញ្ចឹម​ជីវិត​រាប់​ពាន់​បាន​អនុ​វត្ត​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ជាច្រើន​មាន​ លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ និង​ដី​ផលិត​ ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ទទួល​បាន​ដើម​ទុន​កម្ចី​អា​ទិភាព​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។​ រួម​ជា​មួយ​នឹង​ប្រ​ភព​គោល​នយោ​បាយ​ជំ​នួយ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ជា​ជន​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ ក្រ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ បាន​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រដោយ​ចីរ​ភាព។​

ឃុំ​វិញ​ហូវ ជា​ភូមិ​ភាគ​មួយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព​ ព្រម​ទាំង​រួម​បញ្ជូល​នូវ​គោល​នយោ​បាយ​និង​គម្រោង​វិនិ​យោគ​ផ្សេងៗ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច។​ ទូទាំង​ឃុំ​បាន​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​ជូន​ ២១១​ គ្រួ​សារ។​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ៣៩០​ គ្រួ​សារ​ បាន​ជំ​នួយ​ដី​ផលិត​ និង​ផ្លាស់​ប្តូរ​មុខ​របរ។​ អា​ស្រ័យ​ហេតុ​នោះ​ ទិដ្ឋ​ភាព​មណ្ឌល​តាំង​ទី​លំ​នៅ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​របស់​ឃុំ​បាន​ផ្លាស់​ថ្មី​ជាវិជ្ជ​មាន។​

អ្នក​មីង​ត្រឹង​ធី​ថាញ​យីម ប្រ​ធាន​ភូមិ​វិញ​ម៉ូវ នៅ​ឃុំ​វិញ​ហូវ បាន​ឱ្យ​ដឹង៖ កាល​ពី​ឆ្នាំ​ ២០២១​ នៅ​ភូមិ​នេះ​មាន​គ្រួ​សារ​ក្រី​ក្រ​ជាង​ ១០០​ គ្រួ​សារ​ ប៉ុន្តែ​ សព្វ​ថ្ងៃ​នៅ​តែ​ ៧ គ្រួ​សារ​ប៉ុណ្ណោះ។​ ចំ​ពោះ​ស្ថាន​ភាព​ផ្ទះ​ទ្រុឌទ្រោម​ជា​សារ​វន្ត​បាន​បំ​បាត់​ទាំង​ស្រុង​ ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​ក្រាល​បេ​តុង​រួច​រាល់​ ភ្លើង​អគ្គិ​សនី​ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​បាន​អូស​ចុះ​ដល់​គ្រប់​គ្រួ​សារ​នៅ​ក្នុង​ភូមិ​ស្រុក​។​

អ្នក​មីង​ថាច់​ធី​សឿន​ នៅ​ភូមិ​វិញ​ម៉ូវ ឃុំ​វិញ​ហូវ រៀប​រាប់៖ “អា​ស្រ័យ​គោល​នយោ​បាយ​ជំ​នួយ​របស់​រដ្ឋ​ ទើប​ខ្ញុំ​មាន​ផ្ទះ​សម្បែង​រឹង​មាំ​ បាន​បុល​ទុន​អា​ទិភាព​ និង​បាន​ជំ​នួយ​កូន​ពូជ​សត្វ​សម្រាប់​ចិញ្ចឹម។​ ផ្តើម​ពី​ប្រ​ភព​ទុន​កម្ចី​នេះ​ ខ្ញុំ​បាន​បើក​ហាង​លក់​ដូរ​នៅ​នឹង​ផ្ទះ​ រក​បាន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព”។​

តាម​ប្រ​សាសន៍​លោក​ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ា​វ រយៈ​ពេល​កន្លង​ ខេត្ត​បាន​ផ្ដោត​លើ​ការ​អភិ​វឌ្ឍ​ផ្លូវ​គមនា​គមន៍ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧបត្ថម្ភ​លំ​នៅ​ឋាន​ បន្ថយ​ភាព​ក្រី​ក្រ និង​ធានា​សុខុ​មាល​ភាព​សង្គម​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ថ្មី​ទិដ្ឋ​ភាព​តំ​បន់​ជន​បទ។​ នៅ​ឆ្នាំ​ ២០២៦ ខេត្ត​នឹង​បន្ត​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​កម្ម​វិធី​និង​គម្រោង​នា​នា​ បន្ត​រក្សា​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​អប់រំ សុខ​ភាព​ លំ​នៅ​ឋាន​ និង​ផ្ដល់​ឥណ​ទាន​ កៀរ​គរ​ធន​ធាន​ក្នុង​សង្គម​ បង្កើន​ការ​ត្រួត​ពិនិត្យ​ តាម​ដាន​និង​កែ​សម្រួល​ចំ​ណុច​ខ្វះ​ចន្លោះ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​ ឆ្ពោះ​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​បន្ថយ​គម្លាត​អភិ​វឌ្ឍន៍ ដើម្បី​ធានា​មិន​ទុក​ចោល​នរណា​ម្នាក់​នៅ​ខាង​ក្រោយ​ឡើយ៕

                                   យ្វី​អាញ -ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ