ឆ្នាំ ២០២៥ សេដ្ឋកិច្ចវៀតណាមបានកត់ត្រានូវជំហានកំណើនយ៉ាងផ្លោះ ដោយផលិតផលសរុបក្នុងប្រទេស (GDP) កើនឡើង ៨,០២% ដែលជាកម្រិតខ្ពស់ទីពីរក្នុងដំណាក់កាលឆ្នាំ ២០១១ - ២០២៥ គ្រាន់តែឈរក្រោយឆ្នាំ ២០២២ ប៉ុណ្ណោះ។
យោងតាមអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) GDP នៅត្រីមាសទី ៤ ឆ្នាំ២០២៥ កើនឡើង ៨,៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន - កម្រិតខ្ពស់បំផុតនៃត្រីមាសទី ៤ ក្នុងអំឡុងពេល ១៥ ឆ្នាំកន្លងមកនេះ។ គួរឱ្យកត់សម្គាល់ជាងទៀត កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ រក្សានូវនិន្នាការត្រីមាសក្រោយខ្ពស់ជាងត្រីមាសមុន (ត្រីមាសទី ១ កើន ៧,០៥%, ត្រីមាសទី ២ កើនឡើង ៨,១៦%, និងត្រីមាសទី ៣ កើនឡើង ៨,២៥%)។
.gif)
គិតជារួម GDP ក្នុងឆ្នាំ ២០២៥ មានកំណើនបង្គួរ ដោយកម្រិតកើនប៉ាន់ស្មាន ៨,០២% បើធៀបនឹងឆ្នាំមុន គ្រាន់តែទាបជាងល្បឿនកំណើននៃឆ្នាំ ២០២២ ប៉ុណ្ណោះ ក្នុងដំណាក់កាលឆ្នាំ ២០១១-២០២៥។
ទំហំ GDP តាមតម្លៃបច្ចុប្បន្នក្នុងឆ្នាំ ២០២៥ តាមការប៉ាន់ស្មានសម្រេច ១២.៨៤៧,៦ ពាន់លានដុង ស្មើនឹង ៥១៤ ពាន់លាន USD ពោលគឺកើនឡើង ៣៨ ពាន់លាន USD បើធៀបនឹងឆ្នាំ ២០២៤ (៤៧៦ ពាន់លាន USD)។
GDP មធ្យមភាគលើមនុស្សម្នាក់ក្នុងឆ្នាំ ២០២៥ តាមតម្លៃបច្ចុប្បន្ន តាមការប៉ាន់ស្មានសម្រេច ១២៥,៥ លានដុង/ម្នាក់ ស្មើនឹង ៥.០២៦ USD កើន ៣២៦ USD បើធៀបនឹងឆ្នាំ ២០២៤ (៤.៧០០ USD)។
ប្រភព៖ Vietnam+ ប្រែសម្រួល៖ វ៉ាន់តឹន