06/01/2026 - 21:13

ធានាការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ ប្រព្រឹត្តទៅព្រមៗគ្នានិងមានប្រសិទ្ធភាព 

ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ លើវិសាលភាពទូទាំងប្រទេស ដើម្បីបម្រើដល់ការវាយតម្លៃស្ថានភាពជាក់ស្តែង និងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ប្រទេសជាតិ និងតាមភូមិភាគនីមួយៗ។ ទីក្រុងកឹងធើ បានម្ចាស់ការក្នុងការកសាងផែនការ ត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីផ្សព្វផ្សាយព្រមៗគ្នានិងមានប្រសិទ្ធភាពការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ នៅលើភូមិឋាន។

កងកម្លាំងចូលរួមធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ អនុវត្តប្រតិបត្តិការលើឧបករណ៍ចល័ត
ក្នុងវគ្គបំប៉នជំនាញរបស់ស្ថិតិទីក្រុងកឹងធើ។

អត្ថន័យដ៏សំខាន់

ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ គឺជាការធ្វើជំរឿនដ៏សំខាន់បំផុតមួយនៃវិស័យស្ថិតិ ដែលបានអនុវត្តជាទៀងទាត់ ៥ ឆ្នាំម្តង។ លោក ទេវវិញអាង ប្រធានស្ថិតិទីក្រុងកឹងធើ បានឱ្យដឹង៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ ក្នុងគោលបំណងវាយតម្លៃការរីកចម្រើនអំពីចំនួន ទ្រង់ទ្រាយ និងពលកម្មនៃបណ្តាមូលដ្ឋានសេដ្ឋកិច្ច លទ្ធផលផលិត ធ្វើអាជីវកម្ម កម្រិតនៃការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថល រចនាសម្ព័ន្ធ ការបែងចែករបស់មូលដ្ឋាន និងពលកម្មនៅតាមភូមិភាគនីមួយៗ តាមវិស័យសេដ្ឋកិច្ច តាមប្រភេទរូបភាពសេដ្ឋកិច្ច និងតាមទម្រង់កម្មសិទ្ធិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រង និងការដឹកនាំរបស់បក្សនិងរដ្ឋ។

ជំរឿនសេដ្ឋកិច្ចនៅទាំងបម្រើដល់ការចងក្រងភាគកម្រិតស្ថិតិពាក់ព័ន្ធចំណុះប្រព័ន្ធភាគកម្រិតស្ថិតិជាតិ ជាពិ​សេស​គឺភាគកម្រិតផលិតផលក្នុងស្រុកសរុប (GDP) ផលិតផលសរុបលើភូមិឋានខេត្ត ក្រុងចំណុះមជ្ឈិម (GRDP) និងបណ្តាភាគកម្រិតក្នុងប្រព័ន្ធភាគកម្រិតស្ថិតិផ្សេងៗទៀតដែលមានការពាក់ព័ន្ធ។ ក្រៅពីនោះ កសាងមូលដ្ឋានទិន្នន័យសម្រាប់បម្រើដល់ការផ្លាស់ប្តូរឆ្នាំគោលប្រៀបធៀប ដើម្បីបម្រើការចងក្រងភាគកម្រិតស្ថិតិសេដ្ឋកិច្ច-សង្គម ធ្វើជាគំរូសរុបអំពីមូលដ្ឋានសេដ្ឋកិច្ចសម្រាប់ការធ្វើជំរឿនជ្រើសរើសគំរូក្នុងដំណាក់កាលជាបន្ត។

ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ ផ្តោតលើការប្រមូលព័ត៌មានចម្បងចំនួន ៥ ក្រុម រួមមាន៖ ព័ត៌មានអត្តសញ្ញាណ វិស័យសកម្មភាព និងប្រភេទរូបភាពសេដ្ឋកិច្ចរបស់អង្គភាព; ព័ត៌មានអំពីលក្ខខណ្ឌផលិត ធ្វើអាជីវកម្ម ដូចជាពលកម្ម ទ្រព្យសម្បត្តិ និងប្រភពទុន; លទ្ធផលសកម្មភាពផលិត ធ្វើអាជីវកម្ម រួមមានផលិតផល ចំណូល និងចំណាយ; កម្រិតនៃការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកក្នុងសកម្មភាពរបស់អង្គភាព និងបណ្តាព័ត៌មានឯកទេសស៊ីជម្រៅផ្សេងៗទៀត។

ពេលវេលាប្រមូលព័ត៌មានត្រូវបានបែងចែកជា ២ ដំណាក់កាល៖ ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ប្រមូលព័ត៌មានបណ្តាអង្គភាពអង្កេតដែលជាមូលដ្ឋានផលិត ធ្វើអាជីវកម្មដោយឡែកក្រៅវិស័យកសិកម្ម រុក្ខាប្រមាញ់ និងជលផល; ក្រុមសហការមូលដ្ឋានសាសនានិងជំនឿ។ ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ ប្រមូលព័ត៌មានចំពោះសហគ្រាស អង្គភាពបម្រើបុព្វហេតុក្រៅរដ្ឋ សមាគម សហព័ន្ធសមាគម អាជីវកម្ម មូលដ្ឋានផលិត ធ្វើអាជីវកម្មចំណុះស្ថាប័នរដ្ឋបាល អង្គភាពបម្រើបុព្វហេតុរដ្ឋ សាខាការិយាល័យតំណាងរបស់សហគ្រាស និងអង្គការក្រៅរដ្ឋាភិបាលបរទេស។ លទ្ធផលដំបូងរំពឹងថានឹងបានប្រកាសនៅខែមករា ឆ្នាំ ២០២៧ និងលទ្ធផលផ្លូវការត្រូវបានប្រកាសនៅត្រីមាសទី ៣ ឆ្នាំ ២០២៧។

ធានាល្បឿនដំណើរការ

ក្នុងលក្ខខណ្ឌនៃការកសាងរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ព័ត៌មានស្ថិតិគ្រប់ជ្រុងជ្រោយអំពីសេដ្ឋកិច្ច-សង្គមលើភូមិឋាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់បម្រើដល់ការកំណត់គោលនយោបាយ និងកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ជាមួយនឹងអត្ថន័យខាងលើ ទីក្រុងកឹងធើ បានផ្សព្វផ្សាយយ៉ាងម៉ត់ចត់ការងារត្រៀមលក្ខណៈ ដើម្បីធានាអនុវត្តឱ្យបានជោគជ័យនូវការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦។

យោងតាមស្ថិតិទីក្រុងកឹងធើ ទីក្រុងមាន ១០៣ ឃុំ សង្កាត់ មាន ១.៨៨៦ ភូមិ មណ្ឌល ដោយមានភូមិឋានជំរឿនចំនួន ២.១៩៧ តាមការបូកសរុបបណ្តោះអាសន្ន រំពឹងថានឹងកៀរគរមនុស្សប្រហែល ៤.៣៨៣ នាក់ ចូលរួមក្នុងការជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦។ ការងារបង្កើតបញ្ជីរាយនាមប័ណ្ណដោយឡែកបានបញ្ចប់ក្នុងខែតុលា ឆ្នាំ ២០២៥ ចំនួនប័ណ្ណសរុបដែលបានពិនិត្យ ទទួលស្គាល់មានចំនួន ១៨៧.៤២០ មូលដ្ឋាន។ ការបង្កើតបញ្ជីរាយនាមមូលដ្ឋានសាសនា ជំនឿ និងក្រុមសហការបានបញ្ចប់នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងនោះមាន ១.៣៦១ មូលដ្ឋានសាសនា ជំនឿ និង ១.៤៣៦ មូលដ្ឋានក្រុមសហការ។ ស្ថិតិទីក្រុងបានបើកវគ្គបំប៉នជំនាញអង្កេតដល់អ្នកត្រួតពិនិត្យថ្នាក់ក្រុង និងថ្នាក់មូលដ្ឋាន បណ្តាសមាជិកចូលរួមគណៈបញ្ជាការ និងក្រុមប្រចាំការថ្នាក់ទីក្រុង។ បណ្តាការិយាល័យស្ថិតិមូលដ្ឋានបានបើក ២៤ វគ្គបំប៉នជំនាញ ដើម្បីឱ្យភ្នាក់ងារជំរឿនមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការប្រមូលព័ត៌មានជំរឿននៅលើភូមិឋាន។

ដើម្បីឱ្យការធ្វើជំរឿនសម្រេចបានលទ្ធផលល្អបំផុត លោក ទេវវិញអាង បានឱ្យដឹងថា ផ្នែកស្ថិតិទីក្រុងនឹងសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ចាត់តាំងការងារផ្សព្វផ្សាយជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២៦ ឱ្យបានល្អ ដើម្បីផ្តល់ព័ត៌មានយ៉ាងទូលំទូលាយអំពីការធ្វើជំរឿននេះ។ ការងារផ្សព្វផ្សាយត្រូវបានអនុវត្តជាប្រចាំ បន្តបន្ទាប់ និងមានរូបភាពសម្បូរបែប ដូចជាផ្សព្វផ្សាយតាមមធ្យោបាយព័ត៌មានមហាជន ការបំផុសចលនា តាមរយៈបណ្តាញសង្គម... តាមរយៈនោះ លើកកម្ពស់ការយល់ដឹងអំពីផលប្រយោជន៍ និងការទទួលខុសត្រូវរបស់បណ្តាអង្គការ បុគ្គលក្នុងកិច្ចសហការ និងផ្តល់ព័ត៌មានដល់ភ្នាក់ងារជំរឿន។

ការងារឃ្លាំមើលគឺជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន។ ផ្តល់អាទិភាពដល់ការត្រួតពិនិត្យ និងឃ្លាំមើលបណ្តាភូមិឋានដែលមានការលំបាក ដោយផ្តោតលើប៉ុន្មានថ្ងៃដំបូង ដើម្បីប្រទះឃើញនូវចំណុចខ្វះខាត និងកែតម្រូវឱ្យបានទាន់ពេល ជៀសវាងកំហុសជាប្រព័ន្ធក្នុងដំណើរការប្រមូលព័ត៌មាន។ ផ្តើមពីនោះ ដកពិសោធន៍ និងផ្សព្វផ្សាយដល់ភ្នាក់ងារជំរឿនផ្សេងទៀត ដើម្បីលើកកម្ពស់គុណភាពព័ត៌មានដែលប្រមូល ធានាពេលវេលាប្រមូលព័ត៌មាននៅលើភូមិឋាន។ ទន្ទឹមនឹងនោះ ធានាសុវត្ថិភាព រក្សាភាពសម្ងាត់ទិន្នន័យជំរឿន និងទិន្នន័យបុគ្គលតាមបទប្បញ្ញត្តិ។

ដោយសារពេលវេលានៃការប្រមូលព័ត៌មានត្រូវបានបែងចែកជាពីរដំណាក់កាល ស្ថិតិទីក្រុងសំណូមពរឱ្យបណ្តាភូមិភាគសហការ ច្បាមផែនការ កិច្ចចង្អុលការប្រមូលព័ត៌មាននៅលើភូមិឋានឱ្យមានសត្យានុម័ត ច្បាស់លាស់ និងគ្រប់គ្រាន់ ដើម្បីធានាតាមពេលវេលាកំណត់និងមានគុណភាព៕

ប្រភព៖ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ