គិតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ បានសម្រេចការបរិច្ចាគឈាមចំនួន ១១៣លើក ដោយបរិច្ចាគឈាមបាន១១៣ឯកតា នៅតាមភូមិភាគជាច្រើនក្នុងទូទាំងប្រទេស។

អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ កម្មាភិបាលនគរបាលឃុំហ្វាលឺវ (ខាងឆ្វេង) បានទទួលរង្វាន់ស្ម័គ្រចិត្តជាតិឆ្នាំ ២០២៥។ រូប៖ នគរបាលទីក្រុងកឹងធើ
នគរបាលទីក្រុងកឹងធើ ឱ្យដឹង៖ អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ កម្មាភិបាលនគរបាលឃុំហ្វាលឺវ ទីក្រុងកឹងធើ បានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជូនរង្វាន់ស្ម័គ្រចិត្តជាតិឆ្នាំ២០២៥។
អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ ជាគំរូឆ្នើមក្នុងចលនាបរិច្ចាគឈាម ស្ម័គ្រចិត្តរបស់នគរបាលទីក្រុងកឹងធើ។ គិតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ បានសម្រេចការបរិច្ចាគឈាម ចំនួន១១៣លើក ដោយបរិច្ចាគឈាមបាន១១៣ ឯកតា នៅតាមភូមិភាគជាច្រើនក្នុងទូទាំងប្រទេស ជួយសង្គ្រោះបានទាល់ពេលដល់ករណីត្រូវការឈាមបន្ទាន់ ដើម្បីព្យាបាល។
ឆ្នាំ២០២៥ អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ បានបរិច្ចាគឈាមចំនួន (៤ លើក) និងប្លាកែត (១៣លើក) និងចូលរួមបរិច្ចាគកោសិកាឈាមសសង្គ្រោះ បន្ទាន់បាន១លើក នៅពាក់កណ្តាលខែមិថុនាឆ្នាំ ២០២៥ តាមការអំពាវនាវរបស់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យលោហិតសាស្រ្តនៅទីក្រុងហូជីមិញ ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺម្នាក់ដែលមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ហើយក្នុងឆ្នាំ២០២៥ នេះដែរ អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ បានចលនាជាង ១០០នាក់ ចូលរួមបរិច្ចាគឈាមនិងប្លាកែតផងដែរ។
ជាមួយនឹងការរួមចំណែកនារយៈពេលកន្លង អនុសេនីយ៍ឯកបម្រុង ត្រឹងវុាំងភូ បានទទួលប័ណ្ណសរសើរ លិខិតសរសើរជាច្រើន និងបានគណៈចង្អុលការជាតិចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត ផ្ដល់កិត្តិយសដល់អ្នកបរិច្ចាគឈាម ឆ្នើមទូទាំងប្រទេសឆ្នាំ២០២៥៕
យោង៖ baocantho.com.vn-វិមាន