អស់រយៈពេលជាង ៣២ ឆ្នាំ ផ្សារភ្ជាប់នឹងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ក្រុងកឹងធើ លោកគ្រូថាច់រឹទ្ធ នាយករងសាលាតែងបានមិត្តរួមអាជីពនិងសិស្សគោរពរាប់អាន។ ព្រោះក្នុងអំឡុងពេលនោះ លោកគ្រូគឺជាអ្នកគ្រប់គ្រងដ៏ល្អមួយរូប អស់ពីចិត្តក្នុងការបង្ហាត់បង្រៀនដល់សិស្សនិងជួយមិត្តរួមអាជីពដើម្បីសម្រេចល្អភារកិច្ច។

លោកគ្រូថាច់រឹទ្ធ។
“ជិតមួយឆាកជីវិតផ្សារភ្ជាប់នឹងបុព្វហេតុអប់រំ ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីសិស្សជាទីស្រឡាញ់ ដើម្បីសាសនានិងការអភិវឌ្ឍរបស់ជនជាតិ” នេះជាប្រសាសន៍របស់លោកគ្រូថាច់រឹទ្ធ ពេលរំលឹកដល់សាលារៀន។ តាមការរៀបរាប់របស់លោកគ្រូ គឺគាត់ចូលបង្រៀនតាំងពីឆ្នាំ ១៩៩៣ ពេលសាលាទើបបង្កើតរហូតមកទល់នឹងសព្វថ្ងៃ ដោយធ្លាប់កាន់មុខតំណែងជាច្រើនក្នុងសាលា ដូច៖ លេខាសម្ព័ន្ធយុវជនសាលា ប្រធានសហជីព ប្រធានការិយាល័យផ្នែកអប់រំ។ ឆ្នាំ២០១៣ លោកគ្រូថាច់រឹទ្ធ ទទួលតំណែងជានាយករងសាលារហូតមកដល់សព្វថ្ងៃ។ ជាច្រើនឆ្នាំមកនេះ ដើម្បីមានកងជួរគ្រូបង្រៀនសម្រេចគុណភាពខ្ពស់ លោកគ្រូ តែងលើកទឹកចិត្តគ្រូបង្រៀនធ្វើការសិក្សាស្វែងយល់ ស្រាវជ្រាវវិធីសាស្រ្តបង្រៀន ដើម្បីធានាទាំងគុណភាពនិងសមស្របជាមួយនឹងលក្ខណៈពិសេសរបស់សាលារៀន។ លោកគ្រូថាច់រឹទ្ធ មានប្រសាសន៍៖ “សិក្ខាកាមរបស់សាលាគឺសមណសិស្សដែលបួសរៀននៅតាមវត្តខ្មែរ មានស្មាតីភ្ញាក់រលឹកខ្ពស់ មានសីលធម៌ល្អ និងទ្រទ្រង់វិន័យ ដូច្នោះក្នុងពេលបង្ហាត់បង្រៀន សមណសិស្សមានការគោរពលោកគ្រូ អ្នកគ្រូ ប្រុងស្ដាប់គ្រូពន្យល់និងក្ដាប់មេរៀនបានល្អ។ ទោះបីដូច្នោះក្ដី មានសមណសិស្សថ្មីដែលទើបចូលថ្នាក់ទី៦ នៅឱនថយខាងភាសាវៀត ពេលបង្ហាត់បង្រៀនខ្ញុំតែងនិយាយទាំងពីរភាសាវៀតនិងខ្មែរ ដើម្បីឱ្យសិស្សឆាប់យល់មេរៀន។ ជាជនជាតិខ្មែរ មានបទពិសោធន៍ក្នុងការបង្ហាត់បង្រៀន និងយល់ច្បាស់អំពីវប្បធម៌ ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ម្ល៉ោះហើយលោកគ្រូតែងយល់ច្បាស់អំពីស្ថានភាពរបស់សិស្ស។ ផ្ដើមពីនោះ មានវិធានការគ្រប់គ្រងនិងបង្ហាត់បង្រៀនសមស្របនឹងសមត្ថភាពរបស់សិស្ស។ ជាពិសេស លោកគ្រូតែងស្ដាប់ និងអស់ពីចិត្តជួយដល់សិស្សពេលជួបលំបាក។ ក្នុងការងារគ្រប់គ្រង គាត់តែងស្ដាប់ ចែករំលែកជាមួយកម្មាភិបាល បុគ្គលិក គ្រូបង្រៀនរបស់សាលា ដើម្បីរួមគ្នាសម្រេចល្អភារកិច្ច។ លោកគ្រូលីវសាង គ្រូបង្រៀនសាលាធម្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “ពីមុន ខ្ញុំក៏ជាសិស្សរបស់សាលានេះដែរ បច្ចុប្បន្ន ទោះបីខ្ញុំបានក្លាយជាគ្រូបង្រៀនហើយក៏ដោយ ប៉ុន្តែលោកគ្រូថាច់រឹទ្ធ នៅតែជាគ្រូម្នាក់ដែលខ្ញុំគោរពស្រឡាញ់ជាងគេ។ ដ្បិតអី ក្នុងការរស់នៅ លោកគ្រូមានចរិតស្លូតបូត តែងស្តាប់ និងយល់ ហើយត្រៀមខ្លួនជួយសិស្សនិងមិត្តរួមអាជីពពេលចាំបាច់។ ក្នុងម៉ោងបង្រៀន គាត់បានពន្យល់យ៉ាងហ្មត់ចត់នូវពាក្យឯកទេសជាភាសាខ្មែរ និងវៀតរហូតដល់សិស្សយល់។ ពេលខ្ញុំក្លាយជាអ្នករួមអាជីពជាមួយលោកគ្រូ គាត់តែងចែករំលែកបទពិសោធន៍ និងណែនាំគ្រូបង្រៀនថ្មីដោយអស់ពីចិត្ត ដើម្បីមានវិធីសាស្ត្របង្រៀនដល់សិស្សបានល្អ។ ជាពិសេស គឺលោកគ្រូតែងលើកទឹកចិត្តនិងបង្កលក្ខណៈល្អបំផុតសម្រាប់គ្រូបង្រៀនរៀនសូត្រ បង្កើនមុខជំនាញ និងតែងលើកទឹកចិត្តលោកគ្រូអ្នកគ្រូក្នុងការបង្ហាត់បង្រៀនដល់សិស្ស”។
ក្នុងតួនាទីជាអ្នកគ្រប់គ្រង លោកគ្រូថាច់រឹទ្ធ តែងអនុវត្តនូវរបបគោលនយោបាយគ្រប់គ្រាន់សម្រាប់គ្រូបង្រៀននិងសិស្ស។ អាស្រ័យហេតុនេះ ទើបគ្រូបង្រៀនរបស់សាលាគ្រប់រូបផ្តុំកម្លាំងស្រាវជ្រាវ វិធីសាស្ត្របង្រៀនបានល្អ សមណសិស្សស្ងប់អារម្មណ៍រៀនសូត្រ ហើយគុណភាពអប់រំកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងជាច្រើនឆ្នាំមកនេះ សាលាមានអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ១០០%។ ជាមួយនឹងការរួមចំណែកជាវិជ្ជមាននេះ ជាច្រើនឆ្នាំមកនេះ លោកគ្រូថាច់រឹទ្ធ បានទទួលប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ចាស់) និងប័ណ្ណសរសើររបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល៕
យ្វីអាញ - ថាច់ធី