លោកគ្រូសើុងបួន នៅភូមិតាអុង ឃុំលីវទូ ក្រុងកឹងធើ មិនត្រឹមតែជាគ្រូបង្រៀនអស់ពីចិត្ត ផ្សារភ្ជាប់ជាមួយនឹងវិស័យអប់រំជាង ៣០ ឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាគំរូល្អក្នុងការកសាងគ្រួសារសុភមង្គលសាយភាយនូវតម្លៃរស់នៅល្អដល់សហគមន៍យកតម្រាប់តាមទៀតផង។

លោកគ្រូដើុងបួន។ រូបថត៖ អាញត្វឹង
លោកគ្រូសើុងបួន កើតឆ្នាំ ១៩៧០ ក្នុងគ្រួសារកសិករមួយមានបងប្អូន ១០ នាក់ វ័យកុមាររបស់គាត់ផ្សារភ្ជាប់ជាមួយនឹងជីវភាពក្រីក្រនិងខ្វះខាត។ ថ្វីដ្បិតដូច្នេះក្តី ជាមួយនឹងឆន្ទៈផ្លាស់ប្តូរជីវិត គាត់ខិតខំឆ្លងកាត់ជម្នះការលំបាក ព្យាយាមសិក្សារៀនសូត្រ រួចបានក្លាយជាគ្រូបង្រៀនគណិតវិទ្យានៅអនុវិទ្យាល័យវៀងប៊ិញ។ ឆ្នាំ ២០១៨ គាត់បង្រៀននៅអនុវិទ្យាល័យថាញ់ថើយអាង ឃុំថាញ់ថើយអាង ក្រុងកឹងធើរហូតដល់សព្វថ្ងៃ។
លោកគ្រូសើុងបួន ឱ្យដឹង៖ “រៀបការរួច ដោយសារគ្រួសារទាំងសងខាងសុទ្ធតែមានកូនច្រើន ម្ល៉ោះហើយឪពុកម្តាយចែកដីឱ្យបានបន្តិចបន្តួច។ កាលនោះ ស្រែធ្វើបានតែ១រដូវ មិនសូវចំណេញទេ រីឯប្រាក់ខែគ្រូបង្រៀនរបស់ខ្ញុំក៏តិចតួច ហេតុនោះជីវភាពគ្រួសារលំបាកណាស់ ពិសេសគឺវិនិយោគឱ្យកូនរៀនសូត្រ។ល។ ឃើញដូច្នេះ ខ្ញុំក៏បង្វែរដីស្រែ ៣ កុងដើម្បីឡើងចម្ការវិញ។ ខ្ញុំដាំខ្ទឹមស្លឹក ដោយសារដំណាំនេះអំណោយផល ច្រើនឆ្នាំបន្តបន្ទាប់និងលក់បានតម្លៃខ្ពស់។ល។ ខ្ញុំសន្សែសន្សំលុយទិញដីស្រែ ហើយខំប្រឹងផលិត សន្សំសំចៃបន្តិចម្តងៗ។ល។ បច្ចុប្បន្នខ្ញុំមានដីស្រែជាង ៤ ហិកតា”។
ក្នុងនាមជាគ្រូបង្រៀន គាត់យល់ពីតម្លៃនៃចំណេះវិជ្ជា ហេតុនោះគាត់មិនត្រឹមតែវិនិយោគឱ្យកូនរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងអប់រំកូនឱ្យរស់នៅមានគុណធម៌ ចេះប្រឹងប្រែង អាណិតស្រឡាញ់ ចុះសម្រុងជាមួយនឹងមិត្តភ័ក្តិ និងមាមីងភូមិផងរបងជាមួយ។ “ចង់បានគ្រួសារសុភមង្គល ឪពុកម្តាយត្រូវធ្វើជាគំរូឱ្យកូនយកតម្រាប់តាម។ ពេលឪពុកម្តាយខិតខំប្រឹងប្រែង កូនចៅនឹងខិតខំរៀនសូត្រនិងឈានឡើងដែរ” - លោកគ្រូសើុងបួន បានឱ្យដឹងដូច្នេះ។ ដោយសារការណែនាំរបស់ឪពុក កូនប្រុសច្បងរបស់គាត់បានចូលបំពេញកាតព្វកិច្ចយោធា រួចបន្តការសិក្សានៅសាលានាយទាហានកងទ័ពជើងគោក ២ និងកំពុងបម្រើក្នុងជួរទ័ព។ រីឯកូនស្រីពៅ បច្ចុប្បន្ន កំពុងរៀនមហាវិទ្យាល័យនៅក្រុងហូជីមិញ។
ក្នុងជីវភាពប្រចាំថ្ងៃ គ្រួសារលោកគ្រូសើុងបួន តែងជួយទំនុកបម្រុងដល់មនុស្សគ្រប់រូបនៅជុំវិញ។ គាត់តែងចូលរួមរាល់ការចលនា និងសកម្មភាពរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ គាត់នៅទាំងចលនាមាមីងបរិច្ចាគដីកសាងជនបទថ្មី រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងចូលរួមបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ លុបបំបាត់បាបគ្រោះសង្គម អនុវត្តផ្នត់រស់នៅស៊ីវិល័យ គ្រួសារវប្បធម៌ទៀតផង។
លោកគឹមរ៉ុង លេខាសាខាបក្សភូមិតាអុង គូសបញ្ជាក់៖ “គ្រួសារលោកគ្រូសើុងបួន តែងខ្នះខ្នែងធ្វើការរកស៊ី គិតគូរឱ្យកូនរៀនសូត្រចប់ចុងចប់ដើម សកម្មចូលរួមរាល់ការចលនា និងចលនាមាមីងរួមគ្នាអនុវត្តផ្នត់រស់នៅស៊ីវិល័យ។ លោកគ្រូក៏ដូចជាគ្រួសារគាត់ គឺជាគំរូល្អដើម្បីមនុស្សគ្រប់រូបយកតម្រាប់តាម”៕
អាញត្វឹង-វិមាន