26/05/2025 - 12:53

ណែ​នាំ​របៀប​ប្រើ​ប្រាស់​សៀវ​ភៅ​គ្រួ​សារ​អេ​ឡិច​ត្រូ​និក​លើ VneID 

ដើម្បី​អាច​ចូល​មើល​ព័ត៌​មាន​ស្នាក់​នៅ​ព័ត៌​មាន សៀវ​ភៅ​គ្រួ​សារ លើ​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក VNeID ពល​រដ្ឋ​គប្បី​ទៅ​កាន់​ស្ថា​ប័ន​នគរ​បាល​ដើម្បី​ចុះ​ឈ្មោះ​គណនី​កំ​ណត់​អត្តសញ្ញាណ​កម្រិត ២ ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​ណែ​នាំ​លម្អិត៖

 ណែ​នាំ​របៀប​ប្រើ​ប្រាស់​សៀវ​ភៅ​គ្រួ​សារ​អេ​ឡិច​ត្រូ​និក​លើ VNeID ។ រូប​ជា​ឧទា​ហរណ៍

ជំ​ហាន​ទី ១៖ ពិ​និត្យ​ចូល​កម្ម​វិធី VNeID ។

ជំ​ហាន​ទី ២៖ រើស​យក “ប្រ​អប់​លិ​ខិត​ស្នាម”។

ណែ​នាំ​របៀប​ប្រើ​ប្រាស់​សៀវ​ភៅ​គ្រួ​សារ​អេ​ឡិច​ត្រូ​និក​លើ VNeID ។

ជំ​ហាន​ទី ៣៖ រើស​យក “ព័ត៌​មាន​ស្នាក់​នៅ”។

ជំ​ហាន​ទី ៤៖ បញ្ចូល​លេខ​កូដ​សម្ងាត់ passcode ។

ជំ​ហាន​ទី ៥៖ លើ​ផ្ទៃ​អេ​ក្រង់​នឹង​ឃើញ​ព័ត៌​មាន ស្នាក់​នៅ​របស់​យើង => ចុច​ជ្រើស​ឈ្មោះ​សមា​ជិក​ក្នុង​គ្រួ​សារ ដើម្បី​ចូល​មើល​សៀវ​ភៅ​គ្រួ​សារ​អេ​ឡិច​ត្រូ​និក។

ពល​រដ្ឋ​ត្រូវ​បាន​ផ្ដល់​ជូន​ព័ត៌​មាន​របស់​សាមី​ខ្លួន និង​ព័ត៌​មាន​របស់​សមា​ជិក​ក្នុង​គ្រួ​សារ រួម​មាន៖

- ព័ត៌​មាន​សាមី​ខ្លួន៖ គោត្ត​និង​នាម​លេខ កំ​ណត់​អត្ត​សញ្ញាណ​បុគ្គល ភេទ ឆ្នាំ​កំ​ណើត​ជន​ជាតិ សាស​នា សញ្ជាតិ ស្រុក​កំ​ណើត កន្លែង ស្នាក់​នៅ​អចិន្ត្រៃយ៍ កន្លែង​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន កន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន។

- ព័ត៌​មាន​សមា​ជិក​ក្នុង​គ្រួ​សារ៖ គោត្ត​និង​នាម​លេខ​កំ​ណត់​អត្តសញ្ញាណ​បុគ្គល ភេទ ឆ្នាំ​កំ​ណើត ទំ​នាក់​ទំ​នង​ជា​មួយ​ម្ចាស់​គ្រួ​សារ៕

 ប្រ​ភព៖ Luat Viet Nam -ប្រែ​សម្រួល៖ ពេជ្រ​សឿន

 

ចែករំលែកអត្ថបទ