26/05/2025 - 12:53

ក្រ​សួង​សុខា​ភិបាល​រំលឹក​ប្រ​ជាជន ម្ចាស់​ការ​បង្ការ​បង្ក្រាប​ជំងឺ Covid-១៩ 

ក្រ​សួង​សុខា​ភិ​បាល សំ​ណូម​ពរ​ដល់​ប្រ​ជា​ជន​ដែល​ទៅ​និង​មក​ពី​បណ្តា​ប្រ​ទេស​មាន​ករណី​កើត​ជំងឺ Covid-១៩ ខ្ពស់ គប្បី​តាម​ដាន​សុខ​ភាព ដើម្បី​បង្ការ​បង្ក្រាប​ជំងឺ Covid-១៩ ដល់​ខ្លួន​ឯង​ផង គ្រួ​សារ​និង​អ្នក​ប្រា​ស្រ័យ​ទាក់​ទង​ជិត​ដិត​ផង។

រូប​ជា​ឧទា​ហរណ៍។

ប៉ុន្មាន​ថ្ងៃ​កន្លង មាន​ប្រ​ទេស​ជា​ច្រើន​លើ​ពិ​ភព​លោក បាន​កត់​សម្គាល់​ករណី​ឆ្លង​ជំងឺ និង​ស្លាប់​ដោយ​សារ​ជំងឺ Covid-១៩។ ពិ​សេស នៅ​ថៃ អ្នក​ឆ្លង​ជំងឺ​ឡើង​ដល់​រាប់​សិប​ពាន់​ករណី។ ករណី​កើត​ជំងឺ Covid-១៩ កើន​ឡើង​នៅ​ថៃ​ពាក់​ព័ន្ធ​នឹង​កំ​ណើន​នៃ​ការ​បំ​ប្លែង​ភេទ​ថ្មី XBB.១.១៦។ បើ​តាម​ក្រ​សួង​សុខា​ភិបាល​ថៃ ទោះ​បី​ករណី​កើត​ជំងឺ Covid-១៩ កើន​ឡើង​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ ក៏​ពិត​មែន ប៉ុន្តែ​ក្រ​សួង​នេះ​បាន​ក្រើន​រំលឹក​ដល់​ប្រ​ជា​ជន មិន​គួរ​បា​រម្ភ​ពេក​នោះ​ទេ ពី​ព្រោះ​នេះ គឺ​ជា​ជំងឺ​រាត​ត្បាត​នៅ​ថៃ ហើយ​ភាគ​ច្រើន​ករណី​ជំងឺ​មាន​អា​ការៈ​រោគ​ស្រាល។

យោង​តាម​អង្គ​ការ​សុខា​ភិបាល​ពិ​ភព​លោក (WHO)  ការ​បំ​ប្លែង​ភេទ​ថ្មី XBB.១.១៦ នៃ Omicron បាន​រក​ឃើញ​កាល​ពី​ឆ្នាំ ២០២៣ ម៉្លេះ មាន​សមត្ថ​ភាព​ឆ្លង​រាល​ដាល​ឆាប់​រហ័ស ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុ​តាង​បង្ហាញ​ថា មាន​អា​ការ​រោគ​ធ្ងន់​ធ្ងរ​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ព្រ​មាន​ថ្មី​ណា​មួយ​ចំ​ពោះ​ជំងឺ Covid-១៩ លើ​វិ​សាល​ភាព​នៃ​សកល​លោក​នៅ​ឡើយ​ទេ។ នៅ​វៀត​ណាម ចាប់​ពី​ដើម​ឆ្នាំ ២០២៥ មក​ទល់​ពេល​នេះ បាន​កត់​សម្គាល់​ជំងឺ​រាយ​ប៉ាយ​ចំ​នួន ១៤៨ ករណី​នៅ​២៧ ខេត្ត ក្រុង និង​គ្មាន​ករណី​ស្លាប់​ទេ។ វៀត​ណាម​មិន​បាន​កត់​សម្គាល់​នូវ​តំ​បន់​ផ្ទុះ​ជំងឺ​ប្រ​មូល​ផ្តុំ ថ្វី​ដ្បិត​ដូច្នោះ​ក្តី មាន​ការ​កើន​ឡើង​តិច​តួច​ក្នុង​រយៈ​ពេល ៣ សប្តាហ៍​កន្លង​មក​នេះ មធ្យម​ភាគ​កើត​មាន ២០ ករណី​ក្នុង​មួយ​សប្ដាហ៍។

ចំ​ពោះ​មុខ​ស្ថាន​ភាព​ជំងឺ Covid-១៩ ក្រ​សួង​សុខា​ភិបាល​បាន​ម្ចាស់​ការ​បង្កើន​ការ​ពិនិត្យ តាម​ដាន​យ៉ាង​ដិត​ដល់​ពី​ស្ថាន​ភាព​ជំងឺ Covid-១៩ បង្កើន​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ​បង្ក្រាប​នៅ​តាម​មូល​ដ្ឋាន​សុខា​ភិបាល និង​តាម​សហ​គមន៍; ត្រៀម​លក្ខណៈ​ទទួល​ស្នាក់​នៅ សង្រ្គោះ​ជា​បន្ទាន់ ថែ​ទាំ​ព្យា​បាល​មាន​ប្រ​សិទ្ធ​ភាព​រាល់​ករណី​ដែល​កើត​ជំងឺ ពិ​សេស ចំ​ពោះ​ក្រុម​មាន​ហា​និភ័យ​ខ្ពស់ (ស្រី្ត​មាន​ផ្ទៃ​ពោះ អ្នក​ដែល​មាន​ជំងឺ​ប្រ​ចាំ​កាយ និង​មនុស្ស​ចាស់​៘) មិន​ទុក​ឱ្យ​កើត​មាន​ករណី​ស្លាប់​ឡើយ។

ក្រ​សួង​សុខា​ភិបាល ឱ្យ​ដឹង៖ នឹង​បន្ត​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អង្គ​ការ​សុខា​ភិបាល​ពិ​ភព​លោក WHO តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាន​ភាព​ជំងឺ Covid-១៩ លើ​ពិភព​លោក ហើយ​ដាក់​ចេញ​នូវ​ផែន​ការ​បង្ការ​បង្ក្រាប​ជំងឺ​ឆ្លង​រាត​ត្បាត​ឱ្យ​សម​ស្រប និង​មាន​ប្រ​សិទ្ធ​ភាព។

ដើម្បី​ម្ចាស់​ការ​បង្ការ បង្ក្រាប​ជំងឺ Covid-១៩ ក្រ​សួង​សុខា​ភិ​បាល បន្ត​ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​អនុវត្ត​ល្អ​នូវ​វិធាន​ការ​ដូច​ខាង​ក្រោម៖

១. ពាក់​ម៉ាស់​ទីសា​ធារ​ណៈ​តាម​មធ្យោ​បាយ​ចរា​ចរណ៍​ទី​សា​ធារ​ណៈ​នៅ​តាម​មូល​ដ្ឋាន​សុខា​ភិ​បាល។

២. កាត់​បន្ថយ​ជួប​ជុំ​ទី​កន្លែង​មាន​មនុស្ស​កុះ​ករ (ប្រ​សិន​បើ​មិន​ចំ​បាច់)។

៣.លាង​ដៃ​រឿយៗ​ដោយ​ទឹក​ស្អាត​សា​ប៊ូ​ឬ ល្បាយ​រម្ងាប់​មេ​រោគ។

៤. បង្កើន​ការ​ចលនា​លត់​ដំ​កាយ​សម្ប​ទា និង​បំ​ប៉ន​សារ​ធាតុ​ចិញ្ចឹម​សម​ស្រប។

៥. ពេល​មាន​អា​ការៈ​គ្រុន ក្អក ពិ​បាក​ដក​ដង្ហើម គឺ​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​កន្លែង​ដែល​នៅ​ជិត​បំ​ផុត​ជា​បន្ទាន់ ដើម្បី​បាន​ពិនិត្យ​តាម​ដាន​និង​ចំ​ណាត់​ការ​ទាន់​ពេល៕

   យោង៖ កា​សែត​ប្រ​ជា​ជន -ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ